លោក​ស្រី ផាក​ ជំរុញ​ឲ្យ​ប្រធា​នាធិបតី​កូរ៉េខាងត្បូង​កាន់​អំណាច​ពីរ​អាណត្តិ​

18
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងសេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហ៊ី កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដែលអាចអនុញ្ញាតឲ្យប្រធានាធិបតីអនាគតកាន់តំណែងពីរអាណត្តិ ខណៈលោកស្រីកំពុងតស៊ូជាមួយអត្រាប្រជាប្រិយភាពកំពុងធ្លាក់ចុះ និងរឿងអាស្រូវពុករលួយកាន់តែរីកធំ។

ខណៈរដ្ឋធម្មនុញ្ញរបស់ខ្លួន បានផ្តល់អំណាចយ៉ាងទូលាយដល់អ្នកប្រតិបត្តិ កូរ៉េខាងត្បូង គឺជាប្រទេសមួយ នៃប្រទេសកាន់លទ្វិប្រជាធិបតេយ្យសេរីមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកំណត់តំណែងប្រធានាធិបតីត្រឹមតែមួយអាណត្តិ ដោយគ្មានលទ្ធភាពបោះឆ្នោតជាថ្មីទេ។

ការកំណត់នោះ ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ១៩៨៧ ខណៈកូរ៉េខាងត្បូងបានធ្វើអន្តរកាលនៅកាន់របបលទ្ធិប្រជាធិបតេយ្យក្រោយពីការដឹកនាំដោយយោធាច្រើនទសវត្សរ៍ និងប្រឹងប្រែងការពារការវិលត្រឡប់ទៅការបន្តការគ្រប់គ្រងផ្តាច់ការ។

ក្រុមអ្នករិះគន់និយាយថា ការកំណត់នេះធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនកាន់តែយូរ និងបានប្រើប្រាស់តំណែងប្រតិបត្តិគ្មានស្ថិរភាពជារឿយៗ ដោយផ្តល់ពេលវេលា ឬការលើកចិត្តតិចតួចសម្រាប់ការបង្កើតការព្រមព្រៀងជាឯកច្ឆន្ទខណៈប្រធានាធិបតី បានផ្តោតទៅលើបញ្ហាមរតក ដោយគ្មានកង្វល់អំពីការបោះឆ្នោតជាថ្មី។

ក្នុងអំឡុងការថ្លែងក្នុងសភាត្រូវបានចាក់ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃចន្ទ លោកស្រីផាក បានហៅរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ហួសសម័យ និងនិយាយថា រដ្ឋាភិបាលគួរចាប់ផ្តើមពិភាក្សាដើម្បីរៀបចំគោលការណ៍សម្រាប់កែប្រែរដ្ឋធម្មនុញ្ញនេះ។

លោកស្រីផាក បានប្រាប់ក្រុមសមាជិកសភាថា៖ «អាណត្តិប្រធានាធិបតីមួយអាណត្តិ ៥ ឆ្នាំតាមរដ្ឋធម្មនុញ្ញសមរម្យកាលពីអតីតកាល។ ដោយមិនបានលើកឡើងពីរបៀបវារៈជាក់លាក់ណាមួយនោះ លោកស្រីផាក គឿនហ៊ីបាននិយាយថា លោកស្រីនឹងបង្កើតគណៈកម្មាធិការរដ្ឋាភិបាលមួយ ដើម្បីជំរុញឲ្យកែប្រែរដ្ឋធម្មនុញ្ញ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក