ក្រុម​អ្នក​ញៀន​ថ្នាំវៀត​ណាមបានកំពុង​រត់គេច​ខ្លួន

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងហាណូយៈ ក្រុមប៉ូលិសវៀតណាម ពីថ្ងៃចន្ទបានតាមប្រមាញ់អ្នកញៀនថ្នាំរាប់រយនាក់ដែលបានរត់គេចខ្លួនពីមណ្ឌលកែនីតិសម្បទាមួយដោយអ្នកខ្លះ ប្រើដំបង និងឧបករណ៍ពន្លត់អគ្គិភ័យ ដើម្បីបំបែកចេញ។

រដ្ឋាភិបាលកុម្មុយនីស្តនេះ ចេញក្រឹត្យរហូតដល់ទៅពីរឆ្នាំនៃការស្តារនីតិសម្បទានៅឯមណ្ឌល របស់រដ្ឋាភិបាល ដើម្បីព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន។

ក្រុមសិទ្ធិមនុស្សជាច្រើន បានជេរប្រទេច លក្ខខណ្ឌមិនល្អនៅទីតាំងទាំងនោះ ហើយការរត់គេចទ្រង់ទ្រាយធំកើតមាន ជារឿយៗ។

អ្នកញៀនថ្មាំជាង ៥០០ នាក់ បានបំបែកមណ្ឌលមួយនៅក្នុងខេត្តដុងណាយភាគខាងត្បូងពីរាត្រីថ្ងៃអាទិត្យ ធ្វើឲ្យមណ្ឌលនោះស្ថិតក្នុងភាពស្ងាត់ឈឹង បន្ទាប់ពី ការវាយទម្លាយជញ្ជាំងបេតុង និងបង្អួច និងទម្លាយទ្វារ។

យោងតាមរូបភាពវីដេអូក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា ក្រុមអ្នករត់គេច បានដើរពេញផ្លូវក្បែរៗនោះ ដោយញុាំងឲ្យក្រុមមន្ត្រីជំរុញឲ្យអ្នកស្រុកនៅក្នុងផ្ទះនិងចាក់សោ។ មកដល់ព្រឹកថ្ងៃចន្ទ អ្នកញៀនថ្នាំ ៣០០ នាក់ គេនៅតែមិនទាន់ចាប់ខ្លួនបានមកវិញ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក