លោក Xi ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​ស្នូល​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន​

10
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

បុរសៗដើរកាត់ផ្ទាំងរូបរបស់លោកប្រធានាធិបតី Xi Jinping នៅថ្ងៃទី២ នៃការប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តចិនទី១៨ ក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦

គណបក្សកុម្មុយនិស្តចិនបានលើកតម្កើងឋានៈរបស់លោកប្រធានាធិបតី Xi Jinping ថាជាមេដឹកនាំ ស្នូលមួយរូប ដោយដាក់រូបលោកស្មើនឹងបុរសខ្លាំងរបស់ចិនដូចជាលោក Mao Zedong និងលោក Deng Xioaping។

សេចក្តីថ្លែងការណ៍ដ៏វែងមួយបានចេញផ្សាយបន្ទាប់ពីមានការជួបប្រជុំរយៈពេល៤ថ្ងៃរបស់បក្សកុម្មុយនិស្តនៅក្នុងទីក្រុងប៉េកាំង ដោយអំពាវនាវឲ្យសមាជិកទាំងអស់សាមគ្គីគ្នាជាមួយនឹងសមមិត្ត Xi Jinping ដែលជាមេដឹកនាំដ៏សំខាន់មួយរូប។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរួម ដោយលើកឡើងថា ត្រូវគោរពទៅតាមប្រព័ន្ធគ្រប់គ្រងនេះជានិច្ចនិងមិនត្រូវបំពានអង្គការឬបុគ្គលណាម្នាក់ដោយមូលហេតុណាមួយនោះទេ»។

ចាប់តាំងពីលោកប្រធានាធិបតី Xi ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សកាលពីឆ្នាំ២០១២ លោកបានធ្វើការយ៉ាងសកម្មដើម្បីក្តោបក្តាប់ការត្រួតត្រានយោបាយនិងពង្រឹងអំណាច រឹតបន្តឹងទៅលើក្រុមសកម្មជននិងដាក់ទណ្ឌកម្មទៅលើសមាជិកបក្សជាងមួយលាននាក់ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។

ក្រុមអ្នកវិភាគបានឲ្យតម្រុយថា លោក Xi ប្រហែលជាជាប់ឆ្នោតនៅអាណត្តិទី៣ ក្រោយកាន់អំណាចរយៈ១០ឆ្នាំ បើទោះបីជាលោកអាចរក្សាអំណាចដ៏លើសលប់របស់លោកជាមេដឹកនាំគណបក្សក៏ដោយ ដែលតំណែងនេះគឺជាតំណែងដែលធ្វើឲ្យលោកទទួលបានអំណាចដ៏ខ្លាំងក្លាបំផុត៕

ប្រភព៖VOA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក