​ព័ត៌មាន​បោះឆ្នោតពលរដ្ឋ​ពឹង​​​អាជ្ញាធរ​ភូមិ

16
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ ការសិក្សាវាស់ស្ទង់មួយដែលធ្វើឡើងដោយអង្គការសិទ្ធិដីធ្លីបានបង្ហាញអំពីការពឹងផ្អែកខ្លាំងទៅលើមន្រ្តីថ្នាក់ភូមិដោយសហគមន៍ក្រីក្រនៅទីក្រុងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតបើទោះបីជាមានលទ្ធភាពទទួលបានព័ត៌មានពីប្រភពដទៃៗទៀតដូចជាទូរទស្សន៍ និងទូរស័ព្ទក៏ដោយ។

លទ្ធផលរកឃើញនៃការសិក្សាវាស់ស្ទង់ដែលធ្វើឡើងដោយសមាគមធាងត្នោតនៅក្នុងសហគមន៍ចំនួនបីក្នុងរាជធានីភ្នំពេញនេះបានបង្ហាញថា ៤៥ ភាគរយនៃអ្នកឆ្លើយតប ២៣៧ នាក់បានថ្លែងថា ពួកគេដឹងអំពីដំណើរការចុះឈ្មោះបោះឆ្នោតពីមេភូមិរបស់ខ្លួនហើយ ៤៣ ភាគរយទៅសួរមេភូមិអំពីរបៀបចុះឈ្មោះ។ ប៉ុន្តែចំពោះព័ត៌មានទូទៅជាងនេះអ្នកឆ្លើយតបបាននិយាយថា ពួកគេបានដឹងពីទូរទស្សន៍បន្ទាប់មកការជជែកជាមួយអ្នកជិតខាង និងវិទ្យុ។

បើទោះបីជាមានកម្រិតខ្ពស់នៃការប្រើប្រាស់បច្ចេកវិទ្យាក៏ដោយទីប្រឹក្សាកម្មវិធីរបស់សមាគមធាងត្នោតលោកស្រី Jessica Sercombe បានថ្លែងថាអ្នកឆ្លើយសំណួរគឺនៅពឹងផ្អែកលើ «ទម្រង់ប្រពៃណី» នៃការផ្សព្វផ្សាយព័ត៌មាន។

លោកស្រីថ្លែងថា៖ «វាតែងតែមានហានិភ័យសក្តានុពលនៃភាពលម្អៀង [ពីអាជ្ញាធរ]»។

លោកស្រីបញ្ជាក់ថា៖ «មានសក្តានុពលជាច្រើននៃគម្លាតព័ត៌មានដែលកើតឡើង»។

ការសិក្សាវាស់ស្ទង់នេះក៏បានបង្ហាញពួកគេអំពីលក្ខណវិនិច្ឆ័យចំនួន ៥ ផងដែរអំពីការចុះឈ្មោះបោះឆ្នោតដូចជាអត្តសញ្ញាណប័ណ្ណ អាយុ និងឯកសារលំនៅឋាន។ ខណៈចម្លើយត្រឹមត្រូវតម្រូវឲ្យជ្រើសរើសលក្ខណវិនិច្ឆ័យទាំង ៥ ជាង ៨០ ភាគរយអាចកំណត់អត្តសញ្ញាណបានតែពីរជម្រើស។

លោក រស់ នីន មេភូមិ ២៣ ក្នុងខណ្ឌទួលគោកដែលជាទីតាំងមួយក្នុងចំណោមទីតាំងដែលត្រូវបានសិក្សាវាស់ស្ទង់បានថ្លែងថាលោកកំពុងផ្តោតទៅលើអ្នកបោះឆ្នោតដែលចុះឈ្មោះលើកទីមួយ។

ទោះយ៉ាងណាក្តី លោកបានទទួលស្គាល់ថាលោកកំពុងជំរុញឲ្យមានការគាំទ្រទៅគណបក្សនយោបាយមួយដែលលោកពេញចិត្ត។

លោក រស់ នីន បានថ្លែងថា៖ «ខ្ញុំបានប្រាប់ពួកគេសូមបោះឆ្នោតឲ្យគណបក្សរបស់យើងពីព្រោះប្រជាជនវ័យក្មេងទាំងនោះមិនទាន់នៅក្នុងគណបក្សប្រជាជនកម្ពុជារបស់យើងនៅឡើយទេ»។

ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រទំនើបដែលកំពុងដំណើរការនឹងត្រូវបញ្ចប់នៅចុងខែវិច្ឆិកា៕

ប្រភព៖ភ្នំពេញប៉ុស្តិ៏

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក