អ្នក​​កំដរ​កូនក្រមុំ​ចិន​អស់បារម្ភ​រឿង​ភ្ញៀវ​លូក​លាន់

29
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងប៉េកាំង: នៅក្នុងពិភពបស្ចិមប្រទេស អ្នកកំដរកូនក្រមុំជាតួឯកក្នុងកម្មវិធីមង្គលដែរ។ ប៉ុន្ដែនៅស្រុកចិន ពួកគេប្រែក្លាយជាអ្នកកំដរគ្មានកិត្ដិយស។ ចាប់ពីការទទួលទានគ្រឿងស្រវឹងជោកជាំជំនួសមុខឲ្យកូនក្រមុំរហូតដល់ការរ៉ាប់រងការស្ទាបអង្អែល និងបន្ទាបបន្ថោកផ្សេងៗ អ្នកកំដរតែងតែចូលរួមកម្មវិធីដែលមនុស្សភាគច្រើនចាត់ទុកជាទង្វើអាសគ្រាមបំផុត។

ខណៈនារីតិចតួចបំផុតចង់ធ្វើជាអ្នកកំដរមិត្ដភក្ដិ និងសាច់ញាតិ សេវាកម្មជួលអ្នកកំដរជំនាញកំពុងរីកដុះដាល។ បច្ចុប្បន្ន ម្ចាស់ដើមការតែងតែជួលអ្នកកំដរកូនក្រមុំទៅគ្រប់ទីកន្លែងក្នុងតម្លៃ ២០០ យន់ ឬ ៣០ ដុល្លារ និង ៨០០ យន់ ឬ ១១៨ ដុល្លារសម្រាប់ពិធីអាពាហ៍ពិពាហ៍ម្ដង។

អ្នកកំដរកូនក្រមុំអាជីពបានក្លាយជាទម្លាប់ប្រពៃណីក្នុងអាពាហ៍ពិពាហ៍ចិន ហើយពួកគេទទួលការអញ្ជើញពីក្រុមហ៊ុនរៀបចំពិធីមង្គលនេះជាង ៥០ ក្រុមហ៊ុននៅចិន។ មនុស្សភាគច្រើនធ្វើការងារតែថ្ងៃចុងសប្ដាហ៍ក្រៅពីការងារប្រចាំថ្ងៃ។ ខណៈមនុស្សជាច្រើនចាត់ទុកពួកគេជាអ្នកកំដរក្លែងក្លាយ ពួកគេបានអះអាងថា ខ្លួនមានជំនាញដោះស្រាយបញ្ហា។

អ្នកកំដរកូនក្រមុំស៊ីឈ្នួលម្នាក់ ប្រាប់ The Financial Times ថា៖ «អ្នកកំដរជំនាញដូចជារូបខ្ញុំ មានការប៉ិនប្រសប់ជាងអ្នកថ្មី។ បុរសជើងខ្លាំងខ្លះនឹងលូកលាន់អ្នកកំដរ។ អ្នកជំនាញដូចជារូបខ្ញុំ អាចដោះស្រាយទង្វើអាម៉ាស់ទាំងនោះបានយ៉ាងងាយ និងឆាប់រហ័ស។ ហេតុផលមួយខ្ញុំគិតថា ម្ចាស់ដើមការជួលខ្ញុំ ដើម្បីការពារមិត្ដភក្ដិរបស់ពួកគេ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក