ស្មាតធីវី (ទូរទស្សន៍មានភ្ជាប់អ៊ិនធឺណិត) វាអាចធ្វើការស្តាប់អ្នកនិយាយគ្នា ឬវាអាចថតរូបរបស់អ្នកវិញ

21
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

កាលពីប៉ុន្មានឆ្នាំមុននៅពេលដែលខ្ញុំនិយាយអំពីទិដ្ឋភាពទូទៅស្តីអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬសន្តិសុខតាមអ៊ិនធឺណិត ខ្ញុំតែងតែបានធ្វើការព្រមានថា ក្នុងថ្ងៃណាមួយនោះស្មាតធីវី (ទូរទស្សន៍មានភ្ជាប់អ៊ិនធឺណិត) វាអាចធ្វើការស្តាប់អ្នកនិយាយគ្នា ឬវាអាចថតរូបរបស់អ្នកវិញ និងអ្នកអាចត្រូវមានកម្មវិធីកំចាត់មេរោគសម្រាប់ទូរស្សន៍ (Antivirus for TVs) ។ អ្នកចូលរួមស្តាប់សើចយ៉ាងខ្លាំង ហើយមានខ្លះថាមិនអាចមានទេ …។ប្រភពៈ Secudemy.com

យើងក្រលេកមើលសព្វថ្ងៃ …

នៅក្នុងផ្ទៈនិមួយៗក្នុងពេលបច្ចុប្បន្ននេះ មាននូវឧបករណ៍ឆ្លាតវៃ (smart devices) ជាច្រើន ដែលខ្លះមានទូរស័ព្ទ, ទូរទស្សន៍, ហើយខ្លះមានកាំមេរ៉ាអាចមើលពីចម្ងាយ (IP Camera), ទូរទឹកកកឆ្លាតវៃ, ម៉ាស៊ីនបោកខោអាវ, ម៉ាស៊ីនឆុងកាហ្វេ, ខ្សែដៃកីឡា, ។ល។ និង ។ល។ ឧបករណ៍ទាំងអស់នេះ គឺភ្ជាប់ទៅនឹងបណ្តាញ WiFi នៅក្នុងផ្ទះ ដែលធ្វើឲ្យក្លាយទៅជា Internet of Things (IoT)។ ការតភ្ជាប់រាល់ឧបករណ៍ទាំងអស់ទៅកាន់អ៊ិនធឺណិតគឺប្រាកដណាស់នឹងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងពីចម្ងាយ (remote control) ។

ការវិវត្តថ្មីៗ

កាលពីសប្តាហ៍មុន មានវេបសាយធំៗប្រមាណជា ៨០ ដោយរួមមាន Twitter, Amazon, PayPal និង Netflix មិនដំណើរការ ឬក៏រអាក់រអួល។ បញ្ហានេះគឺបណ្តាលមកពី ការវាយប្រហារបែប DDoS attack ប្រឆាំងទៅនឹងក្រុមហ៊ុន Dyn ដែលផ្តល់សេវាកម្ម DNS Services ។ Dyn ទទួលរងការវាយប្រហារដោយសារមេរោគ Marai botnet (ដែលបានឆ្លងទៅលើឧបករណ៍អាចភ្ជាប់ទៅកាន់អ៊ិនធឺណិត ដូចជាកាំមេរ៉ា, DRV, …) ។

មេរោគ Mirai គឺមានលក្ខណៈសាមញ្ញបំផុត ដោយធ្វើការស្កេនទៅលើអ៊ិនធឺណិតស្វែងរក IoT devices ហើយភ្ជាប់ទៅកាន់វាដោយប្រើប្រាស់ default logins/passwords >> ប្រើប្រាស់សិទ្ធជាអភិបាល >> ធ្វើតាមការបញ្ជាពីហេគឃ័រ។ ដោយសារតែអ្នកប្រើប្រាស់មិនមានទំលាប់ក្នុងការផ្លាស់ប្តូរ default password នោះ ការចំលងមេរោគទៅកាន់ឧបករណ៍រាប់រយពាន់គ្រឿង គឺមិនមែនជាបញ្ហាលំបាកឡើយ។

តាមការប៉ាន់ស្មាន មេរោគ Mirai គឺមានប្រមាណជា 550,000 គ្រឿង ដែលឧបករណ៍ IoT ទាំងអស់មានការប៉ាន់ស្មានថា មានប្រមាណជា 19Billion គ្រឿង (ហើយក្នុងប្រាំឆ្នាំទៅមុខទៀត នឹងមានការកើនឡើងដល់ 50Billion) ។ ហេតុដូច្នេះហើយ តើមានប៉ុន្មានគ្រឿងដែលរងផលប៉ៈពាល់? ហើយប៉ុន្មានគ្រឿងដែលនឹងត្រូវក្លាយទៅជាកងទ័ពរបស់ហេគឃ័រ? ចំឡើយគឺមិនទាន់មាននូវឡើយទេ ប៉ុន្តែអ្វីដែលប្រាកដនោះគឺថា មេរោគ Mirai មាននូវសមត្ថភាពខ្ពស់ក្នុងការបង្កើតបញ្ហាធ្ងន់ធ្ងរ។ ជាពិេសសនោះ គឺនៅពេលដែល source code នៃមេរោគនេះត្រូវបានគេបញ្ចេញនៅក្នុង underground forum ដែលមានន័យថា បច្ចេកទេសគឺត្រូវបានបង្ហាញជាសាធារណៈ ដែលអ្នកអាចយកមកកែប្រែបង្កើតនូវអាវុធ (មេរោគ) ផ្សេងទៀត ។ ម្ចាស់នៃឧបករណ៍ដែលឆ្លងមេរោគទាំងនោះ គឺមិនបានចាប់អារម្មណ៍ថាឧបករណ៍របស់ខ្លួនបានចូលរួមក្នុងការវាយប្រហារនោះឡើយ។

យុគ្គសម័យនៃការចាប់ជំរិត

ខ្ញុំមិនមានការប៉ាន់ស្មានថាតើមានការលុយប៉ុន្មានប៊ីលានដុល្លាប្រចាំឆ្នាំពាក់ព័ន្ធនឹងសន្តិសុខអ៊ិនធឺណិតនោះទេ ក្រៅតែពីថា “ច្រើនណាស់” ។ ក្រៅពីកិច្ចប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចជាច្រើន និងឧស្សាហកម្មសន្តិសុខ គឺយើងឃើញមាននូវការរីករាលដាលនៃ cryptos និង lockers ។ ពាណិជ្ជកម្មនៃការ បង្កើតមេរោគ ransomware គឺកំពុងតែរីកចម្រើន ហើយថ្ងៃណាមួយនោះ ឧបករណ៍នោះនឹងត្រូវបានចាក់សោរ (encrypted) និងទារលុយពីអ្នក។

photo_2016-10-31_12-45-40

ទ្វារផ្ទះរបស់អ្នកនឹងមិនបើក, ឧបករណ៍កម្តៅនៅក្នុងផ្ទៈមិនដំណើរការនៅរដូវរងារ, ម៉ាស៊ីនឆុងកាហ្វេបញ្ចេញកាហ្វេមិនឈប់, ទូរទស្សន៍របស់អ្នកមិនឃើញបុស្តិ ។ល។ និង ។ល។

ជាចុងក្រោយមក ខ្ញុំមានសំណូមពរមួយចំនួនដែលអ្នកអាចបង្កើនសន្តិសុខជាមូលដ្ឋានចំពោះឧបករណ៍របស់អ្នក៖

១.ធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នក ដែលភ្ជាប់មកជាមួយឧបករណ៍

២.ធ្វើការអាប់ដេតដើម្បីជុសជុលបញ្ហាសន្តិសុខពីវេបសាយរបស់អ្នកផលិតឧបករណ៍

៣.សូមត្រួតពិនិត្យចំនុច ១. និង ២. ខាងលើនេះរៀងរាល់ ៣ខែម្តង

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក