ចំ​នួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថយ​ចុះ​គឺធ្វើឲ្យគជប:មានការព្រួយបារម្ភ

23
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: ការចុះឈ្មោះបោះឆ្នោតបានធ្លាក់ចុះឆ្ងាយខ្លាំងពីគម្រោងកាលវិភាគក្នុងរយៈកាលពីរសប្តាហ៍កន្លងទៅ ខណៈមន្រ្តីបោះឆ្នោតបានចុះឈ្មោះបានត្រឹមតែប្រហែល៣០០០០នាក់នៃគោលដៅត្រូវចុះឈ្មោះអ្នកបោះឆ្នោតចំនួន១០០០០០នាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមតួលេខផ្លូវការ ហើយឥឡូវនេះប្រជាជនជាង២លាននាក់អាចនឹងមិនបានទៅចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា។

អ្នកនាំពាក្យគ.ជ.ប លោក ហង់ ពុទ្ធា បានថ្លែងថា ការធ្លាក់ចុះចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតគឺជាក្តីបារម្ភធំមួយ។

លោក ពុទ្ធា បានថ្លែងបន្តថា៖ «ភ្លៀងធ្លាក់មិនទាន់បានបញ្ចប់ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជន[ហើយ]គ្រួសារមួយចំនួនមិនទាន់ធ្វើឲ្យងាយស្រួលសម្រាប់សមាជិករបស់ខ្លួនទៅចុះឈ្មោះនៅឡើយទេ។ មានតែមេគ្រួសារបានចុះបញ្ជី»។ លោកបានពន្យល់ថា ពិធីបុណ្យអុំទូកនាខែនេះនឹងមិនជួយបុព្វហេតុនេះទេ។

លោកបន្ថែមថា ឥឡូវនេះ គ.ជ.ប.កំពុងព្យាយាមឲ្យប្រជាជនដឹង។ «យើងបានជួលវិទ្យុឯកជនជាច្រើននៅតាមខេត្តនានាហើយហើយយើងកំពុងទៅផ្សព្វផ្សាយនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់គ្រូដើម្បីឲ្យមានការផ្សព្វផ្សាយបន្ត»។

ចំនួនអ្នកចុះឈ្មោះគឺមានការធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ក្នុងរយៈពេលពីរសប្តាហ៍ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃអាទិត្យ ចំនួនប្រជាជនជាមធ្យមប្រហែល ៤៣៥០០ នាក់បានចុះឈ្មោះក្នុងមួយថ្ងៃៗ។ ប៉ុន្តែសម្រាប់រយៈពេល៦ថ្ងៃដំបូងនៃខែនេះ ចំនួនមធ្យមនេះបានធ្លាក់ចុះដល់ ៣១៨០០ ហើយចំនួនធ្លាក់ចុះតិចបំផុតមិនធ្លាប់មានគឺ ២៧៣២២ នាក់ដែលបានចុះឈ្មោះកាលពីថ្ងៃអាទិត្យ។

ខណៈប្រហែលជាប្រហែល៦,៨លាននាក់បានចុះឈ្មោះបោះឆ្នោត ហើយនៅសល់តែ២៣ថ្ងៃទៀត ចំនួនមធ្យមប្រហែលតែ៣០០០០នាក់ក្នុងមួយថ្ងៃ នឹងធ្វើឲ្យគ.ជ.ប.អាចចុះឈ្មោះប្រជាជនបានតែប្រហែល ៧,៥ លាននាក់ត្រឹមថ្ងៃទី២៩ វិច្ឆិកា គឺខ្វះឆ្ងាយពីចំនួនគោលដៅ ៩,៦ លាននាក់។ លោក ព្រាប កុល នាយកនៃអង្គការតម្លាភាពកម្ពុជា កាលពីម្សិលមិញបានសុំឲ្យបង្កើនល្បឿននៃការចុះឈ្មោះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក