វេទិការ​យុវជន​ឆ្នើម​ថ្នាក់​ជាតិ ជ័យលេភីលេខ ១បានទៅលើនិស្សិត​សាកល​វិទ្យា​ល័យ​កម្ពុជា​

34
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ ឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញតាំងពីវគ្គទី១ដែលមានក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានាចំនួន១៦នៅទូទាំងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ រហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រដែលនៅសល់តែនិស្សិតឆ្នើម៤ក្រុម មកជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ទីបំផុតក្រុមនិស្សិតមកពីសាកលវិទ្យាល័យកម្ពុជា បានទទួលជ័យលាភីនៃការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គចុងក្រោយខណៈនិស្សិតមកពីសាលកវិទ្យាល័យភ្នំពេញអន្ដរជាតិជាប់ចំណាត់ថ្នាក់លេខ២។

វេទិការយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានឆ្នាំ២០១៦ ដែលបានរៀបចំឡើងដោយ នាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តាមរយៈនាយកដ្ឋានអប់រំបរិស្ថាន សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញពី មនសិកាស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថាន ពី សំណាក់យុវជន និងសិស្សនិស្សិត។

នៅវគ្គផ្ដាច់ព្រ័ត្រ និស្សិតជ័យលាភីលេខ១ និងលេខ២ បានតស៊ូមតិគ្នាយ៉ាងស្វិតស្វាញលើប្រធានបទ “ដល់ពេលហើកម្ពុជាត្រូវពង្រឹងការអនុវត្ដច្បាប់ ជាជាងការអប់រំបរិស្ថាន”។ យុវតី សួន ខាន់រ៉ា ប្រធានក្លឹបជជែកពិភាក្សានៃសាកលវិទ្យាល័យកម្ពុជាបានប្រាប់មក LIFT ឲ្យដឹងថា ទម្រាំទទួលបានជ័យលាភី ពួកនាងបានព្យាយាមសិក្សាស្រាវជ្រាវអស់រយៈពេលជាងបីខែ ដើម្បីប្រមូលផ្ដុំឯកសារនានាពីក្រសួងពាក់ព័ន្ធ និងសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមជាក់ស្ដែងនៅលើពិភពលោក។

យុវតីខាន់រ៉ា បន្ដឲ្យដឹងថា៖«ពួកខ្ញុំបានបង្កើតក្លឹបជជែកពិភាក្សានៅសាលាវិទ្យាល័យកម្ពុជាតាំងពីឆ្នាំ ២០០៧ តែមិនសូវដំណើការតែទើបប៉ុន្មានឆ្នាំចុងក្រោយនេះពួកយើងបាន ចូលរួមសហការគ្នាសកម្មជាងមុននៅក្នុងក្លឹបនេះ»។

យុវតី សំអៀន លីនដា តំណាងក្រុមជ័យលាភីលេខ១បានប្រាប់ឲ្យដឹងដែរថា ក្រុមពួកនាងពិតជាមានការលំបាកខ្លាំងណាស់ ទម្រាំអាចចាប់យកចំណាត់ថ្នាក់ចុងក្រោយនេះបាន។ លីនដាថា ក្រុមពួកនាងបានចំណាយពេលចុះស្រាវជ្រាវផ្ទាល់នៅតាមស្ថានប័ននានា និងត្រូវសិក្សាអ្វីៗគ្រប់យ៉ាង ព្រោះសុទ្ធតែថ្មីសម្រាប់ពួកនាង ដែលមិនមែនជានិស្សិតជំនាញបរិស្ថានផងនោះ។

យុវតី កំពុងសិក្សាជំនាញគណនេយ្យឆ្នាំទី៣រូបនេះ បានថ្លែងបន្ដឲ្យដឹងថា«តាំងពីចាប់ផ្ដើមចូលរួមប្រកួតរហូតដល់វគ្គផ្ដាច់ព្រ័ត្រ បានធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងយ៉ាងច្រើនពីបរិស្ថាន បញ្ហាបរិស្ថាន និងដំណេះស្រាយចំពោះបញ្ហាដែលកើតមានឡើង»។

លីនដា ថ្លែងឲ្យដឹងទៀតថា ការសហការក្រុមបានល្អ និងមានអំណៈអំណាងច្បាស់លាស់ ពីការស្រាវជ្រាវនៅក្នុងការប្រកួតនេះ ក៏ជាមូលហេតុនាំឲ្យក្រុមរបស់នាងទទួលបានជ័យលាភីដែរ។

គួរបញ្ជាក់ថា ការប្រកួតនេះក្រុមនិស្សិតដែលជាប់ជ័យលាភីលេខ១ ទទួលពាន់រង្វាន់ប្រចាំឆ្នាំ នឹងមេដាយកិត្ដិយសម្នាក់១ រួមនឹងទឹកលើទឹកចិត្ដចំនួន១លាន ប្រាំសែនរៀនផងដែរ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក