ជីវិត​កុមារ​ ក បត់ ១៨០ ដឺក្រេ​រលត់​សូន្យ​ក្រោយ​វះកាត់​បានតែ ៨ ខែ​

18
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងញូវដែលី: កុមារាឥណ្ឌាវ័យ ១៣ ឆ្នាំដែលក្បាលធ្លាក់កម្រិត ១៨០ ដឺក្រេ បានស្លាប់ហើយ ក្រោយ ៨ ខែនៃការវះកាត់តម្រង់កឡើងវិញ។ កុមារា ម៉ាហេន ដ្រា អាហ៊ីវ៉ា ដែលកើតជំងឺកម្រឈ្មោះថា ជំងឺខ្សោយសាច់ដុំកទន់មិនអាចទ្រក្បាល នៅមានសភាពប្រក្រតីនាពេលព្រឹកថ្ងៃសៅរ៍។ ម្ដាយកុមារារូបនេះ អ្នកស្រី ស៊ូមីត្រា អាយុ ៣៦ ឆ្នាំ បាននិយាយថា គាត់បានទទួលទានអាហារថ្ងៃត្រង់ គេងមើលទូរទស្សន៍ ហើយនៅម៉ោង ៣ រសៀល ក៏ស្លាប់តែម្ដង។

វេជ្ជបណ្ឌិត រ៉ាចា ហ្គូប៉ាឡាន គ្រីស្នាន់ ដែលបានវះកាត់ពង្រឹងកកាលពីខែកុម្ភៈដោយជោគជ័យ បាននិយាយថា៖ «ខ្ញុំគ្រាន់តែអាចសន្មតថា គាត់ផ្ទុកជំងឺបេះដូងធ្ងន់ធ្ងរ ឬជំងឺសួត ដែលតែងតែមិនបង្ហាញរោគសញ្ញាឲ្យដឹងមុន។ ខ្ញុំគិតថា ជំងឺសាច់ដុំ និងសាច់ដុំទ្រូងខ្សោយបានចូលមកវាយប្រហារបញ្ចប់ជីវិតគាត់»៕

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក