ថៅកែ​ដំឡូងមី​ជនជាតិ​ថៃ​ដែល​បាញ់​ពលករ​ខ្មែរ​ម្នាក់​ស្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ថៅកែដំឡូងជនជាតិថៃ ដែលបាញ់ពលករខ្មែរម្នាក់ស្លាប់នៅស្រុកអារាញ់ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា។

អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ លោក ប៊ុន សុខវិបុល មានប្រសាសន៍យ៉ាងខ្លីថា ជនសង្ស័យបានចូលខ្លួនទៅឲ្យតម្រួតថៃ ចាប់ដោយខ្លួនឯង ហើយសមត្ថកិច្ចថៃ បានបញ្ជូនជនសង្ស័យទៅតុលាការនៅខេត្តស្រះកែវ ដើម្បីដោះស្រាយតាមផ្លូវច្បាប់«គាត់ចូលប្រគល់ទៅខ្លួនឲ្យប៉ូលិសចាប់ ក្រោយពីយើងទៅសហការជាមួយសមត្ថកិច្ចថៃ ប្រមាណ ២ម៉ោង»

ទោះជាយ៉ាងណា លោក ប៊ុន សុខវិបុល ពុំបានបញ្ជាក់ថា ថៅកែជនជាតិថៃ ដែលបាញ់សម្លាប់ពលករខ្មែរនោះឈ្មោះអ្វីនោះទេ។

ពលករខ្មែរម្នាក់ឈ្មោះ សរ ងី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានថៅកែជនជាតិថៃ បាញ់ស្លាប់ក្នុងចម្ការដំឡូងមីនៅខេត្តស្រះកែវ ប្រទេសថៃ ក្នុងរឿងទំនាស់ពាក្យសម្ដីកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ប្រភព៖ RFA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក