​មនុស្ស​បី​នាក់​តុលាការ​ឃុំ​ខ្លួនក្នុង​សំណុំ​រឿង​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ព​ពោះ​ជំនួស

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នមនុស្សបីនាក់ ក្នុងសំណុំរឿងជួលស្ត្រីខ្មែរឲ្យពពោះជំនួស។ មន្ត្រីជំនាញឲ្យដឹងថា ក្នុងសំណុំរឿងនេះមានស្ត្រីចំនួន ១៨នាក់ហើយដែលកំពុងមានផ្ទៃពោះ ដោយត្រូវគេជួលឲ្យពពោះឲ្យជនបរទេសភាគច្រើនជាជនជាតិអូស្ត្រាលី។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជាក់ថា អ្នកទាំង៣ ត្រូវនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បញ្ចប់ការសាកសួរ និងចេញដីកាឃុំខ្លួនពួកគេ។

អ្នកទាំងបីនោះរួមមានឈ្មោះ ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី និងជនជាតិខ្មែរ ២រូបមានឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរឆ្មប។ ពួកគេត្រូវបានឃាត់ខ្លួនដោយនគរបាលប្រឆាំងការជួញដូរមនុស្ស កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ដោយត្រូវចោទប្រកាន់ថា បានប្រព្រឹត្តល្មើសនឹងក្រមព្រហ្មទណ្ឌក្នុងនាមជាអន្តរការី ក្នុងការជួលស្ត្រីខ្មែរឲ្យពពោះជំនួស។

នាយកការិយាល័យប្រឆាំងការជួញដូរមនុស្ស លោក កែវ ធា មានប្រសាសន៍ថា តាមច្បាប់កម្ពុជា អ្នកដែលស្វែងរកការពពោះជំនួស និងស្ត្រីដែលយល់ព្រមពពោះជំនួស មិនមានទោសទណ្ឌអ្វីឡើយ គឺមានទោសតែអ្នកដែលជាអន្តរការី៖ «»។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញដីកាឃុំខ្លួនអ្នកទាំងបីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ពីបទធ្វើអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា៣៣២ និងបទសុំផ្ដល់ឯកសារដោយទុច្ចរិតតាមមាត្រា៦៦២ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣៣២ ចែងថា អំពើប្រព្រឹត្តនៅក្នុងគោលបំណងចង់បានកម្រៃធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្ដីប្រពន្ធដែលចង់សុំកូនយកមកចិញ្ចឹម និងស្ត្រីម្នាក់យល់ព្រមពពោះដើម្បីនឹងប្រគល់កូននោះទៅឲ្យអ្នកសុំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនដល់ ១លានរៀល។

អ្នកស្រី ថែមមី ដេវីស ឆាលស៍ ជាស្ថាបនិកក្រុមហ៊ុនឈ្មោះ ហ្វើធីលីធី សូលូសិន ភីជីឌី (Fertility Solution PDG)។ ក្រុមហ៊ុននេះបានចូលមកកម្ពុជា ជាងមួយឆ្នាំ ក្រោយមានការហាមឃាត់ការជួលពពោះជំនួសនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងថៃ។ អាជ្ញាធរកម្ពុជា បានចាប់ផ្ដើមស៊ើបអង្កេតរយៈពេលជាច្រើនខែមកហើយ មុននឹងសម្រេចចាប់ខ្លួនអ្នកទាំង៣។ របាយការណ៍ពីអាជ្ញាធរបញ្ជាក់ថា មិនតិចជាង ៥០ករណីទេដែលក្រុមហ៊ុននេះបានផ្ដល់សេវា។ ក្រុមហ៊ុននេះបានយកសេវាពីក្រុមគ្រួសារដែលចង់បានកូនចំនួន ៥ម៉ឺនដុល្លារ ហើយគេផ្ដល់ទៅឲ្យស្ត្រីខ្មែរចាប់ពីរាប់ពាន់ដុល្លារដល់ជាងមួយម៉ឺនដុល្លារ។ ពួកគេបើកប្រាក់ខែដល់ស្ត្រីដែលស្ម័គ្រចិត្តជារៀងរាល់ខែ។

លោក កែវ ធា បញ្ជាក់ថា មានស្ត្រីខ្មែរចំនួន ១៨នាក់កំពុងមានផ្ទៃពោះនៅក្នុងគម្រោងជួលឲ្យពពោះរបស់ក្រុមហ៊ុននេះ៖ «»។

លោក កែវ ធា ឲ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមនឹងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នឹងជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីពិភាក្សាពីជំនួយនានាដែលអាចផ្ដល់ឲ្យក្រុមស្ត្រីដែលកំពុងពពោះ។

ទាក់ទិនការពពោះជំនួសនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ធ្លាប់លើកឡើងជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថា អាចនឹងពិចារណាចំពោះច្បាប់ទាក់ទងនឹងការពពោះជំនួស និងដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។

សារព័ត៌មានមួយចំនួនបានរាយការណ៍ថា ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីជនជាតិអូស្ត្រាលី ដែលអាជ្ញាធរចាប់ខ្លួន។ ស្របគ្នានេះ ក៏មានអ្នកអំពាវនាវសុំឲ្យវិស័យពពោះជំនួសនេះក្លាយជាស្របច្បាប់។ បើទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ត្រូវសារព័ត៌មានស្រង់ប្រសាសន៍មកផ្សព្វផ្សាយថា ក្រសួងហាមប្រាមចំពោះការពពោះជំនួសនេះ៕

ប្រភព៖ RFA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក