គ្រួសារ​សព​កីឡាករ​ទូកង​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​កប៉ាល់​ទេសចរណ៍២​ម៉ឺន​ដុល្លារ​

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

គ្រួសារសពទាំងពីរត្រូវបានសម្របសម្រួលដោយប៉ូលិសជើងទឹកសង្កាត់ច្បារអំពៅ ទៅជួបតំណាងក្រុមហ៊ុនទេសចរណ៍ ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នៅកំពង់ផែកប៉ាល់ក្បែរផ្សាររាត្រីមាត់ទន្លេ នៅថ្ងៃទទួលប្រាក់សំណង។

ម្ដាយរបស់សពលោក  សុខ ច័ន្ទចេស្ដា  លោកស្រី រៀល ចាន់ណា ប្រាប់អាស៊ីសេរីថា លោកស្រីបានទទួលប្រាក់នោះកាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា៖ «យកប៉ុណ្ណឹងមិនសមនឹងជីវិតកូនខ្ញុំទេ ប៉ុន្តែបើយើងចូលទៅដល់តុលាការ ត្រូវការពេលរកស៊ីចិញ្ចឹមកូន។ ឡើងចុះៗសម្រេចយក ២ម៉ឺន។ ខ្ញុំមិនចង់ប្ដូរ (ប្រាក់) ជាមួយជីវិតកូនខ្ញុំទេ។ ខ្ញុំនៅនឹកកូនខ្ញុំ»

គ្រួសារសព ដំបូងឡើយទាមទារប្រាក់សំណងម្នាក់ ៣ម៉ឺន ៥ពាន់ដុល្លារ។ លោកស្រីបញ្ជាក់ថា ប៉ូលិសមកបញ្ចុះបញ្ចូលក្រុមគ្រួសារឲ្យទទួលយកប្រាក់សំណង ដោយប្រាប់ថា ប្រសិនបើប្ដឹងផ្ដល់ទៅតុលាការត្រូវការចំណាយប្រាក់ច្រើនឲ្យឈ្នួលមេធាវី៖ «ធ្វើម៉េចបើនិស្ស័យកូនខ្ញុំចឹងហើយ វាមិនសមទេ។ តវ៉ាអី បើយើងគ្មានខ្សែគ្មានខ្នង។ សម្របសម្រួលទៅ។ ក្រុមហ៊ុនក៏ស្រួលជាមួយយើងដែរ»

លោកស្រីថ្លែងទៀតថា គ្រួសារលោកស្រីទាមទារយ៉ាងហោចណាស់ ក៏ ២ម៉ឺន ៥ពាន់ដុល្លារដែរ។ តែក្រុមគ្រួសាររបស់សពយុវជន ឈឺន ចន បានព្រមទទួលយកប្រាក់ ២ម៉ឺនដុល្លារ ដោយភ័យព្រួយខ្លាចមិនបានសំណង។

ខណៈគ្រួសារលោកស្រី ចាន់ណា បន្តទាមទារ ២ម៉ឺន ៥ពាន់ ក្រុមហ៊ុនទេសចរណ៍ប្រាប់ថា ប្រសិនបើយកចំនួននេះ ត្រូវផ្ដល់ប្រាក់ទឹកតែដល់ប៉ូលិសដោយខ្លួនឯង។ ដោយឃើញគ្រួសារមួយទៀតទទួលយក ២ម៉ឺនដុល្លារ លោកស្រី ចាន់ណា ក៏ព្រមទទួលយកចំនួននេះដែរ។ លោកស្រីឲ្យដឹងថា តំណាងក្រុមហ៊ុនកប៉ាល់ទេសចរណ៍បានទៅចូលរួមបុណ្យសពកូនលោកស្រី និងសពលោក ឈឺន ចន ហើយសម្ដែងការសោកស្ដាយ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅមុខព្រះបរមរាជវាំង កប៉ាល់ទេសចរណ៍កម្ពស់ ៣ជាន់ ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ បានបើកបុកទូកងឈ្មោះ “រស្មីស្រីស្រស់ដាញ់ទិព្វ” មកពីវត្តអម្ពវ័ន បណ្ដាលឲ្យចំណុះទូកពីរនាក់ដែលជាយុវជនបាត់ខ្លួន។

ឪពុកសពយុវជន ឈឺន ចន ថ្លែងថា នៅពេលរកឃើញសាកសពដែលអណ្ដែតទឹកនៅស្រុកស្អាង សពកូនប្រុសរបស់គាត់បាក់ដៃ បាក់ជើង និងបែកក្បាល។ គ្រួសារសពយុវជនទាំងពីរក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់កប៉ាល់ធំៗកុំឲ្យចូលតំបន់រៀបចំបុណ្យអុំទូកចំនួន ៥ ទៅ ៦ថ្ងៃមុននៃពិធីបុណ្យ ដើម្បីទប់ស្កាត់ហេតុការណ៍នេះកើតឡើងទៀត៕

ប្រភព៖  rfa

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក