ទឹកដោះគោ ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំ​មាំមួន

0 3

(សុខភាព)៖ ការពិសារទឹកដោះគោ មិនត្រឹមតែធ្វឲ្យឆ្អឹងមាំមួន ថែមទាំងជួយដល់សាច់ដុំទៀតផង។ ការពិសោធន៍ពីភាពមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន D ក្នុងឈាមខ្ពស់មានសាច់ដុំ នឹងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីន D ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីន D នឹងធ្វើសាច់ដុំទន់ខ្សោយ។

វីតាមីន D ជួយឲ្យរាងកាយ ស្រូបយកកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ចំពោះការផលិតអ័រម៉ូន ដែលជួយប៉ូវសាច់ដុំឲ្យមាំមួន។ ដើម្បីសុខភាពប្រសើរ ក្នុង ១ ថ្ងៃគួរទទួលទានវីតាមីន D យ៉ាងតិច ៤០០ IU ស្មើ និងការពិសារទឹកដោះគោ ឬទឹកដោះគោជូរ ១ ថ្ងៃប្រហែល ៣ កែវ៕

The post ទឹកដោះគោ ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំ​មាំមួន appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...