មុនមហារីកក្រពះមកដល់ វា​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​តាមរយៈ

0 0

(សុខភាព)៖ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ?

១. មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយ​អាហារអ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

២. ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបី​ជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ ក៏អ្នកកើតមានអាការៈឈឺក្រពះនេះដែរ។ នៅពេលដែល​អ្នកព្រងើយកណ្តើយយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរជាមិនខានឡើយ។

៣. នៅពេលដែលអ្នកជិតកើតជំងឺមហារីកក្រពះ បរិមាណនៃអាហារ ដែលអ្នកពិសារអាចថយចុះ ដោយអ្នកមិនសូវញ៉ាំច្រើនដូចមុនឡើយ ឃើញអ្វីក៏ឆ្អែតដែរ។ ជាពិសេស មានបុគ្គលមួយចំនួនក្រោយបរិភោគបាយរួច បែរជាប្រែជាហើមពោះទៅវិញ។

៤. ចុងក្រោយ អ្នកនឹងអាចបត់ជើងធំចេញឈាមបាន។ នៅពេលដែលកើត​មានអាការៈនេះ អត្រានៃការកើតមហារីកក្រពះនេះគឺខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា៕

The post មុនមហារីកក្រពះមកដល់ វា​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​តាមរយៈ appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...