មូលហេតុ​​ដែល​អាច​នាំឲ្យ​ពិបាក​ដកដង្ហើម

0 0

(សុខភាព)៖ បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបាន​គ្រប់គ្រាន់ទេ នោះមានន័យថាជាការពិបាកដកដង្ហើមហើយ។ ការពិបាកដកដង្ហើម​អាចជាសញ្ញាមួយនៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការពិបាកដកដង្ហើមនេះបណ្តោះអាសន្ន ក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ។

អាការៈសំខាន់នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់។ វាអាចកើតឡើង​យូរបំផុត​រយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។ ឬវាអាច​ជាបញ្ហារ៉ាំរ៉ៃមួយ។ អ្នកប្រហែលជាមានអារម្មណ៍ថា មិនអាចស្រូបខ្យល់​ចូលសួតគ្រប់គ្រាន់ឡើយ។ ករណីធ្ងនធ្ងរ អ្នកប្រហែលជាយល់ថា ខ្លួនឯងដូចខ្វះអុកស៊ីសែនដកអ៊ីចឹង។

ការពិបាកដកដង្ហើមអាចធ្វើឲ្យមានអារម្មណ៍ថាតឹងទ្រូងដែរ។ ការពិបាកដកដង្ហើម​ដែលកើតឡើងក្រោយពីហាត់ប្រាណខ្លាំង គឺអាចស្រួលយល់ទេ។ ប៉ុន្តែចូរស្វែង​រកការព្យាបាលភ្លាម បើសិនជាមានអាការៈដូចខាងក្រោមនេះ៖
• ពិបាកដកដង្ហើមជាងធម្មតាក្រោយពីហាត់ប្រាណរួច
• ដកដង្ហើមមិនដល់គ្នាក្រោយពីធ្វើសកម្មភាពធម្មតាៗ ដែលធ្លាប់តែធ្វើរួចមិនអី
• ចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើម ដោយគ្មានហេតុផល

ការហាត់ប្រាណច្រើនតែធ្វើឲ្យពិបាកដកដង្ហើមរយៈពេលខ្លី។ បើសិនជា​អ្នកស្ថិតក្នុងស្ថានភាពដែលពិបាកដកដង្ហើមរយៈពេលយូរ ឬពិបាកដកដង្ហើមខ្លាំង​ដោយមិនដឹងមូលហេតុ នោះវាអាចជាបញ្ហាហើយ។ ការពិបាកដកដង្ហើ​មិនមែនជាជំងឺទេ តែវាជាអាការៈរបស់ជំងឺណាមួយ។

ខណៈពេលដែលវាគួរតែជារឿង ដែលត្រូវការពេទ្យវាយតម្លៃ តែជំងឺដែលអាចនាំ​ឲ្យពិបាកដកដង្ហើមភ្លាមៗ និងត្រូវព្យាបាលបន្ទាន់នោះមានដូចជា៖
• ខ្សោយបេះដូង
• សម្ពាធឈាមចុះទាប
• ជំងឺរលាកសួត
• ជំងឺមានកំណកឈាមចូលក្នុងសួត
• ពុលកាបូនឌីអុកស៊ីត
• ស្រ្តេស ឬថប់អារម្មណ៍

អ្នកក៏ប្រហែលជាធ្លាប់មានអាការៈពិដកដង្ហើមភ្លាមៗ ហើយបើសិនជាមានដុំអាហារ ឬ​អ្វីមួយ​ស្ទះក្នុងផ្លូវដង្ហើម។ ការមានរបួសដែលគ្រោះថ្នាក់ដល់សួត ឬធ្វើឲ្យបាត់បង់​ឈាមច្រើនក៏នឹងពិបាកដកដង្ហើមដែរ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យពិបាកដកដង្ហើម ជាលក្ខណៈរ៉ាំរ៉ៃអាចមានដូចជា៖
• ជំងឺស្ទះសួតរ៉ាំរ៉ៃ
• ជំងឺរលាកសាច់សួត
• រាងកាយមិនអំណោយផងលល្អ
• ធាត់ជ្រុល
• ជំងឺបេះដូង៕

The post មូលហេតុ​​ដែល​អាច​នាំឲ្យ​ពិបាក​ដកដង្ហើម appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...