កាល់​ស្យូម​ និង​វីតាមីន D ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង

0 3

(សុខភាព)៖ ការសិក្សាថ្មីបានរកឃើញថា ស្ត្រីដែលទទួលទានវីតាមីន D និងកាល់ស្យូមបន្ថែមអាចកាត់បន្ថយភាពប្រេះស្រាំរបស់ឆ្អឹងបាន។

ប្រភពពី The Associated Press បានឲ្យដឹងថា ការស្រាវជ្រាវមួយដែលឧបត្ថម្ភដោយទីស្តីការក្រសួងការពារជាតិអាមេរិក ដែលបានដាក់ជូនអង្គប្រជុំប្រចាំឆ្នាំ Orthopaedic Research Society នៅក្រុង សាន ឌីងេហ្គោល កាលពីពេលថ្មីៗនេះ បានរកឃើញថាស្ត្រីវ័យក្មេងគួរទទួលទានកាល់ស្យូម និង វីតាមីន D ក្នុងកម្រិតខ្ពស់ក្នុងរយៈពេល៨ សប្តាហ៍ អាចកាត់បន្ថយភាពប្រេះស្រាំរបស់ឆ្អឹង ជាងស្ត្រីដែលមិនបានទទួលទាន។

ក្រុមអ្នកស្រាវជ្រាវបានអះអាងដូចនេះ បន្ទាប់ពីបានសិក្សាលើស្រ្តី ៣.៧០០នាក់ ដែលមានអាយុពី ១៧ដល់ ៣៥ឆ្នាំ ដែលទទួលទានកាល់ស្យូម ២.០០ម.ក្រនិងវីតាមីន D ៨០០ IUs ( International Units) ជាប្រចាំរយៈពេល ៨សប្តាហ៍ បានរកឃើញថាមានភាពប្រេះស្រាំឈឺចុកចាប់ឆ្អឹង ២៧% តិចជាស្ត្រីដែលមិនបានទទួលទានទាល់សោះ។

ក្រុមអ្នកស្រាវជ្រាវយល់ថា ប្រការនេះដោយសាររាងកាយប្រើកាល់ស្យយូម ក្នុងការផលិតនិងជួសជុលឆ្អឹង ខណៈដែលវីតាមីន D ជួយឲ្យរាងកាយស្រូបយកកាល់ស្យូមបានល្អ ដែលជាហេតុធ្វើឲ្យស្ត្រីដែលជាអត្តពលការនី ឬក្រុមស្ត្រីធ្វើការធ្ងន់ធ្ងរអាចជៀសផុត ពីបញ្ហាឈឺខ្នងបាន៕

The post កាល់​ស្យូម​ និង​វីតាមីន D ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...