ខ្សោយ​ខួរក្បាល ដោយ​សារ​ការ​ឡើង​ទំងន់

0 0

(សុខភាព)៖ ជំងឺធាត់ត្រូវបានគេរកឃើញថា មានគ្រោះថ្នាក់ចំពោះសុខភាពដោយសារតែបានបង្កជំងឺជាច្រើន
តាំងពីជំងឺលើសឈាមទឹកនោមផ្អែម រហូតដល់ស្លាប់អវៈយវៈ និងត្រូវបានរកឃើញទៀតថា នៅបង្កឲ្យបាត់បង់ការចងចាំ និងជំងឺខ្សោយខួរក្បាលទៀតផង។

មន្ទីរពេទ្យមេយ៉ូនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាទៅលើក្រុមប្រជាជនអាមេរិក អាយុចាប់ពី ៧០ដល់ ៨៩ឆ្នាំចំនួនជាង ១ពាន់នាក់ បានរកឃើញថា មនុស្សវ័យចំណាស់ដែលទទួលទានច្រើនពេកនិងកាន់តែប្រឈម នឹងការបាត់បង់ការចងចាំខ្លាំងឡើង ដែលអាចឈានដល់ជំងឺខ្សោយខួរក្បាល។

អ្នកស្រាវជ្រាវបានសិក្សាតាមរយៈការពិនិត្យខួរក្បាល និងរាងកាយរបស់មនុស្សវ័យចំណាស់ទាំងនោះ ព្រមទាំងឲ្យពួកគេបំពេញនូវកម្រងសំណួរផ្សេងៗ៕

The post ខ្សោយ​ខួរក្បាល ដោយ​សារ​ការ​ឡើង​ទំងន់ appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...