ស្បែក​ស្អាត ដោយ​សារ​គេង

0 0

(សុខភាព)៖ បណ្តាតារាបង្ហាញម៉ូដស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែកទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមតែ ១យប់ក៏ដោយ
ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រួញនិងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយ មើលទៅមិនស្រស់ថ្លាគ្មានពន្លឺឡើយ។

ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់គ្មានស្នាមជ្រួញ បានប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ទៅ ៩ម៉ោងពេញ។

អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោងចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង ៦ម៉ោងចាត់ទុកថា ជាការបំផ្លាញសុខភាពរបស់ស្បែកដោយប្រយោលនិងប្រសិន បើអ្នកគេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្របសម្រាប់ ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ៕

The post ស្បែក​ស្អាត ដោយ​សារ​គេង appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...