ទឹក​ឃ្មុំ ក៏ផ្តល់​ផល​អាក្រក់​ដែរ

0 0

(សុខភាព)៖ ទឹកឃ្មុំបើទោះបីជាផ្តល់ផលល្អ ចំពោះសុខភាពរបស់យើងក្តី
ប៉ុន្តែយ៉ាងណាពេលយកមកបរិភោគបើសិនយើងអនុវត្តមិនបានត្រឹមត្រូវ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពដែលស្មានមិនដល។

ហេតុនេះនៅពេលទឹកឃ្មុំមកបរិភោគយើងគប្បីប្រយ័ត្នប្រយែងដូចខាងក្រោម៖

ប្រយ័ត្នទឹកក្តៅខ្លាំង៖
ទឹកដែលយកមកឆុងជាមួយទឹកឃ្មុំមិនគួរឲ្យក្តៅលើសពី ៤០ អង្សារសេទេ
បើមិនដូច្នេះកម្តៅនិងបំផ្លាញអង់ហ្ស៊ីម វីតាមីន អាស៊ីដអាមីណូ
និងសារជាតិអាហារដទៃទៀតនៅក្នុងទឹកឃ្មុំអស់
ដែលពេលនោះទឹកឃ្មុំនឹងក្លាយជាទឹកធម្មតាទៅវិញ។

ទឹកឃ្មុំ និងតៅហ៊ូ៖
តាមក្បួនតម្រាបុរាណចិនបានបញ្ជាក់ឲ្យដឹងថា
ទឹកឃ្មុំជាអាហារធាតុក្តៅដែលផ្ទុយគ្នាពីតៅហ៊ូជាធាតុត្រជាក់។
ហេតុនេះបើករណីបរិភោគក្តៅលាយគ្នាជាមួយត្រជាក់
រាងកាយរបស់យើងមិនអាចសម្របខ្លួនទាន់ទេ អាចបង្កឲ្យកើតអាការគ្រុន
និងពិសេសអង់ហ្ស៊ីមរបស់ទឹកឃ្មុំជាសត្រូវរបស់ប្រូតេអ៊ីនក្នុងតៅហ៊ូទៀតផង។
បើករណីបរិភោគរួមគ្នានឹងមិនទទួលបានផលប្រយោជន៍អ្វីឡើយ។

ទឹកឃ្មុំបញ្ចុះលាមក៖
ទឹកឃ្មុំជាថ្នាំបញ្ចុះលាមកបែបធម្មជាតិ បើករណីមិនបានបន្ទោបង់លាមកច្រើនថ្ងៃ
ហើយបរិភោគទឹកឃ្មុំក៏អាចបញ្ចូះលាមកមិនចាំបាច់ប្រើថ្នាំបញ្ចូះនោះឡើយ៕

The post ទឹក​ឃ្មុំ ក៏ផ្តល់​ផល​អាក្រក់​ដែរ appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...