៥ប្រការ​មិន​គួរ​ធ្វើ​សម្រាប់​ការ​ សម្រក​ទំងន់

0 0

(សុខភាព)៖ អាហារប្រភេទខ្លះ ដែលអ្នកធ្លាប់បរិភោគ អាចបណ្តាលឲ្យធាត់បាន។ ដូច្នេះបើចង់សម្រករាងឲ្យស្វែលស្អាត ៥ចំនុចខាងក្រោមអ្នកគួរតែចៀសវាង។

១.កុំបង្អត់អាហារៈ ព្រោះនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធដុតបំផ្លាញរបស់រាងកាយ ធ្វើឲ្យមានសភាពកាន់តែយឺតទៅៗ ឯជាតិខ្លាញ់ដែលត្រូវបានដុតបំផ្លាញ ក៏មានបរិមាណកាន់តែតិចទៅៗផងដែរ។

អ្នកខ្លះគិតថា អាហារពេលល្ងាច មិនបាច់ញុំាក៏បានដែរ។ គិតដូច្នេះមិនត្រឹមត្រូវនោះទេ។ គួរតែញុំាំតែពពួកបន្លែ និងផ្លែឈើឲ្យបានច្រើន។ បើមិនញុំាអ្វីសោះ នោះនឹងនាំឲ្យអ្នកគេងមិនលក់ មានអារម្មណ៍ឃ្លាន នៅពេលយប់ជ្រៅ។ លុះភ្ញាក់ឡើងអ្នកនឹងមានអាការៈអស់កម្លាំង អារម្មណ៍មិនស្រស់ស្រាយ។

២.កុំខ្ជិលៈ ប្រសិនបើអ្នកចង់ឲ្យមានរាងស្អាត អ្នកមិនត្រូវខ្ជិលច្រអូសឡើយ។

ត្រូវឧស្សាហ៍ព្យាយាមកម្រើកដៃជើង ដូចជាការហាត់ប្រាណ ដើម្បីឲ្យប្រព័ន្ធដុតបំផ្លាញថាមពលនៅក្នុងរាងកាយ ធ្វើការបានប្រសើរជាងមុន។ ពិសេសការដុតបំផ្លាញជាត់ខ្លាញ់លើសពីក្នុងរាងកាយនាំឲ្យរូបរាងរបស់អ្នកស្វែលស្អា។

៣.កុំទទួលទានទឹកក្រូចដប ឬកំប៉ុងៈ ព្រោះវាសំបូរជាតិកាឡូរីច្រើន បង្កនូវផលមិនល្អមួយចំនួនដូចជា ធ្វើឲ្យសឹករិចរិលឆ្អឹងជារៀងរាល់ថ្ងៃ។ លុះយូរៗទៅ និងបណ្តាលឲ្យកើតមានជំងឺពុកឆ្អឹង។ គួរពិសារទឹកស្អាតធម្មតាវិញទើបការប្រសើរ ពិសេសទឹកក្តៅឧណ្ណៗ អាចជួយរំលាយជាតិខ្លាញ់បានផងដែរ។

៤.កុំបំបាត់អារម្មណ៍តប់ប្រមល់ដោយការហូបៈ គូររកដំណោះស្រាយផ្សេងពីនេះវិញដូចជាការស្តាប់ភ្លេង ឬ ចម្រៀងពីរោះៗ ធ្វើដំណើរកម្សាន្ត ជជែកគ្នាលេងជាមួយនរណាដែលស្រលាញ់ និងចូលចិត្ត ឬមិត្តភក្តិរបស់អ្នក។ ការទំពារនំ កំដរការអផ្សុក ឬការញុំាការ៉េមកីជាដើម អាចជួយបំបាត់អារម្មណ៍តប់ប្រមល់បានតែមួយគ្រាប៉ុណ្ណោះ។

៥.កុំតាមមាត់ឃ្លានៈ បើចង់គ្រប់គ្រង ឬសម្រកទំងន់ខ្លួនមិនឲ្យធាត់ពេក អ្នកត្រូវតែគិតថាអ្វីដែលគូរហូប និងអ្វីដែលអាចហូបបាន និងបណ្តាលឲ្យធាត់ កុំហូបតាមតែមាត់ឃ្លាន។ អាហារដែលបណ្តាលឲ្យធាត់មានដូចជា អាហារដែលមានខ្លាញ់ ឬប័រច្រើន និងអាហារធ្វើពីខ្ទិះ។ ស្រ្តីភាគច្រើនចូលចិត្តហូបបង្អែម និងការ៉េម បើអាចចៀសវាងបាន គួរតែចៀសវាងដើម្បីឲ្យមានរាងស្វែលស្រស់ស្អាត មិនលើសទំងន់៕

The post ៥ប្រការ​មិន​គួរ​ធ្វើ​សម្រាប់​ការ​ សម្រក​ទំងន់ appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...