ទម្លាប់​ហាត់​ប្រាណ​ទៀង​ទាត់ អាចបង្ការសុខភាព​បេះដូង

0 0

(សុខភាព)៖ ការហាត់ប្រាណជាវិធីជួយថែរក្សាភាពក្មេងវ័យរបស់បេះដូងអ្នកបាន។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលហាត់ប្រាណជាទៀងទាត់ ពេញមួយជីវិតឃើញថា ភាពចុះទ្រត់ទ្រោមរបស់បេះដូង និងសរសៃឈាមពួកគេក៏ថយចុះដែរ។ ការរកឃើញនេះបានមកពី ការប្រៀបធៀបគ្នានៃប្រវត្តិនៃការហាត់ប្រាណ និងសុខភាពបេះដូងលើមនុស្សអាយុ ៦០ឡើងទៅចំនួន ១០២នាក់។

អ្នកដែលហាត់ប្រាណពីរទៅបីដងក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃរយៈពេលច្រើនឆ្នាំឃើញថា សរសៃឈាមអាក់ទែររបស់ពួកគេមិនងាយរឹងឡើយ ជាពិសេសសរសៃឈាមដែលមាននាទីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល និងករតែម្តង។ ប៉ុន្តែអ្នកចូលរួមក្នុងការសិក្សានេះ ដែលមានទម្លាប់ហាត់ប្រាណរហូតដល់ ៤ ទៅ ៥ដងក្នុងមួយសប្តាហ៍ហើយនោះ គឺមានភាពល្អច្រើនទៅលើសរសៃឈាមកណ្តាល ដែលមាននាទីផ្គត់ផ្គង់ឈាមទៅកាន់ទ្រូង និងពោះ។

ការសិក្សានេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែវាជម្រុញដល់អ្នកស្រាវជ្រាវបង្កើត នូវកម្មវិធីហាត់ប្រាណ ដើម្បីជួយថែរក្សាភាពក្មេងវ័យដដែលរបស់បេះដូង និងអាចទាញស្ថានភាពបេះដូង និងសរសៃឈាមដែលចាស់ៗហើយមកក្មេងវិញដែរ។ យ៉ាងណាមិញ ការសិក្សានេះបានពិនិត្យតែទៅលើភាពញឹកញាប់នៃការហាត់ប្រាណរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ មិនបានសិក្សាទៅលើប្រភេទនៃការហាត់ប្រាណ ឬភាពខ្លាំងក្លាដែលគេហាត់ឡើយ។ កត្តាទាំងនោះអាចដើរតួនាទី ដ៏សំខាន់មួយទៅលើសុខភាពសរសៃឈាមអាក់ទែពួកគេដែរ៕

The post ទម្លាប់​ហាត់​ប្រាណ​ទៀង​ទាត់ អាចបង្ការសុខភាព​បេះដូង appeared first on Khmer Talking.

Source: សុខភាព

Comments
Loading...