ទូរស័ព្ទកំពុង​ពេញ​និយម​ទាំង១០ ប្រចាំ​សប្តាហ៍​​ទី២១នេះ

0 0

(បរទេស)៖ នៅក្នុងសប្តាហ៍ទី២១ នៃឆ្នាំ២០២០ មានការបង្ហាញលើកឡើងនូវទូរស័ព្ទម៉ូឌែលថ្មីចំនួនពីរគ្រឿងបន្ថែមទៀត ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង។ ក្នុងនោះទូរស័ព្ទស្មាតហ្វូន vivo X50 ត្រូវបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ខណៈទូរស័ព្ទ Samsung Galaxy Note 20+ ទទួលបាននូវចំណាត់ថ្នាក់លេខ៣ បើទោះបីជាទូរស័ព្ទទាំងពីរប្រភេទពុំទាន់ប្រកាសចេញរូបរាងជាផ្លូវការនៅឡើយក្ដី។

vivo X50

Samsung Galaxy Note 20+

ជា​មួយគ្នានោះ យើងក៏មានទូរស័ព្ទម៉ូឌែល Galaxy A51 ប្រកបដោយរូបរាងល្អឥតខ្ចោះ ស័ក្ដិសមទៅនឹងលទ្ធផលទទួលបានដ៏ជោគជ័យ សម្រាប់ម៉ូឌែលទូរស័ព្ទជំនាន់ A50 នេះ ដែលវាត្រូវបានឈរឈ្មោះជាប់ជានិច្ចនៅក្នុងកំពូលតារាងទាំង ១០ របស់យើង នារយៈពេលជាងមួយឆ្នាំមកនេះ។

ចំណែកឯប្រភេទទូរស័ព្ទដៃ Xiaomi ដូចជាម៉ូឌែល Redmi Note 9S ត្រូវបានធ្លាក់មកលេខរៀងទីបួនវិញ ខណៈម៉ូឌែល ត្រូវបានស្ថិតក្នុងលេខរៀងទីប្រាំ ដែលក្នុងនោះទូរស័ព្ទម៉ូឌែល Redmi Notes 8 Pro, 10 និង 8 ត្រូវបានជាប់តំណែងតាមលេខរៀងបីបន្តបន្ទាប់នៃលំដាប់លំដោយនោះ។

Xiaomi-Redmi Note 9S

Poco F2 Pro

Redmi Notes 8 Pro

Redmi Notes 10

Redmi Notes 8

ទូរស័ព្ទដៃទំនើបរបស់ក្រុមហ៊ុន Apple គឺ Iphone SE (២០២០) នៅត្រូវបានស្ថិតក្នុងលំដាប់លេខរៀងទី ៩ ខណៈទូរស័ព្ទម៉ូឌែលស្មាតហ្វូន Galaxy S8 បានវិលត្រឡប់មកវិញសារជាថ្មីដែលវាជាទូរស័ព្ទដៃស្មាតហ្វូនសេរីឆ្នាំ២០១៧ ទទួលបានការពេញនិយមយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃ។

Apple Iphone SE (២០២០)

Samsung Galaxy S8

នាបច្ចុប្បន្នទូរស័ព្ទដៃម៉ូឌែល Galaxy A Quantum ដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតកាលពីសប្ដាហ៍មុន ព្រមជាមួយនឹងទូរស័ព្ទ iPhone 12 Pro Max និងម៉ូឌែល Nokia 9.3 PureView ត្រូវបានលាលែងចាកចេញពីតំណែងក្នុងតារាងទាំង១០ របស់យើងហើយ។ វត្តមានម៉ូឌែលទូរស័ព្ទទាំងនេះពុំត្រូវបានជាប់ ក្នុងកំពូលតារាងពេញនិយមទាំង១០ ប្រចាំសប្ដាហ៍របស់យើងទៀតនោះឡើយ៕

The post ទូរស័ព្ទកំពុង​ពេញ​និយម​ទាំង១០ ប្រចាំ​សប្តាហ៍​​ទី២១នេះ appeared first on Khmer Talking.

Source: Khmer Talking

Comments
Loading...