យល់ដឹងអំពីទូរស័ព្ទដៃប្រើប្រាស់រួច (មួយទឹក) តើអាចមិនមានសុវត្ថិភាពសម្រាប់ធ្វើការប្រើប្រាស់

0 0

(បរទេស)៖ វាពិតជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អតិថិជន ដែលជាវទូរស័ព្ទដៃប្រើប្រាស់រួចហើយ (ទូរស័ព្ទមួយទឹក) ប៉ុន្តែលោកអ្នកត្រូវគិតថា វានឹងមានសុវត្ថិភាព ឬយ៉ាងណាសម្រាប់ការប្រើប្រាសទូរស័ព្ទមួយទឹក។

១៖ តើការប្រើប្រាស់ទូរស័ព្ទដែលហួសសម័យនឹងមានសុវត្ថិភាពដែររឺទេ?

នាយកក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាព Lookout លោក Christoph Hebeisen បានពន្យល់រៀបរាប់ថា ការដំណើរឧបករណ៍ដែលមិនទទួលបានការការពារត្រឹមត្រូវ វាពិតជាគ្មានសុវត្ថិភាពនោះទេ។ ការទទួលរងគ្រោះក្នុងផ្នែកប្រព័ន្ធសុវត្ថិភាពលោកអ្នកអាចនឹងទទួលបានព័ត៌មានអំពីវាជាសាធារណៈ សម្រាប់រៀងរាល់ពីរ ឬបីសប្តាហ៍ ឬអាចក្នុងមួយខែម្ដង ក្នុងអំឡុងពេលនោះបើអ្នកនៅបន្តការប្រើប្រាស់វា ប្រព័ន្ធសុវត្ថិភាពទូរស័ព្ទរបស់លោកអ្នកនឹងទទួលរងគ្រោះជាក់ជាពុំខាន។

ទូរស័ព្ទដៃដែលងាយរងគ្រោះវាអាចអនុញ្ញាតឱ្យជនខិលខូចលួចឆែកមើលប្រព័ន្ធទិន្នន័យឯកសារ ដែលមាននៅក្នុងទូរស័ព្ទរបស់លោកអ្នករួមមានអ៉ីមែល ឯកសារសំខាន់ៗរបស់ធនាគារ និងឯកសារផ្សេងៗ ពួកគេក៏អាចនឹងបន្តទទួលបានព័ត៌មានអស់ទាំងនេះដរាបណា អ្នកនៅតែបន្តប្រើទូរស័ព្ទស្មាតហ្វូនរងគ្រោះមួយគ្រឿងនោះ។

២៖ តើធ្វើយ៉ាងណាទើបដឹងថា ទូរស័ព្ទដៃមួយគ្រឿងនោះត្រូវបានហួសរយៈកាលប្រើប្រាស់?

ដើម្បីចាប់ផ្តើមលោកអ្នកអាចចូលទៅកាន់ Setting រួចធ្វើការពិនិត្យមើលកម្មវិធីសូហ្វែរបស់ទូរស័ព្ទ ហើយធ្វើការចុចពាក្យថា តំឡើងរួចជាការស្រេច។ ជាធម្មតាវាតែងបង្ហាញចំណុចមួយចំនួនទាក់ទងនឹងព័ត៌មានស្ដីពីការតំឡើងកម្មវិធីសូហ្វែរជំនាន់ចុងក្រោយថ្មីជារៀងរាល់ថ្ងៃ ប្រសិនបើទូរស័ព្ទរបស់អ្នកផ្ដល់ឲ្យថា វាកំពុងដំណើរការកម្មវិធីសូហ្វែចុងក្រោយបង្អស់ ប៉ុន្តែសូហ្វែរនោះលោកអ្នកបែរជាបានតំឡើងជាច្រើនខែ ឬច្រើនឆ្នាំកន្លងមកហើយនោះបញ្ជាក់ថា ទូរស័ព្ទស្វាតហ្វូតមួយគ្រឿងនោះបានផុតកំណត់រួចមកហើយ។

ករណីនេះលោកអ្នកអាចនឹងប្រហែលជាមិនទទួលការកត់សម្គាល់ភ្លាមៗនោះទេ លុះត្រាតែពួកគេធ្វើការទាញយកកម្មវិធីប្រភេទថ្មីផ្សេងទៀតចូលមកក្នុងទូរស័ព្ទដៃ ប៉ុន្តែប្រព័ន្ធម៉ាស៊ីនបែរជាមិនទទួលស្គាល់រឺមិនអនុញ្ញាតសម្រាប់ការតំឡើង។

៣៖ តើអ្នកអាចដឹងតាមវិធីណាប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបានគេលួចចូល?

តើលោកអ្នកធ្លាប់កត់សម្គាល់ដែររឺទេថា ទូរស័ព្ទរបស់លោកអ្នកត្រូវមានភាពរអាក់រអួលក្នុងការទំនាក់ទំនង។ ឧក្រិដ្ឋជនបណ្ដាញសង្គមអ៊ិនធឺណិតទាំងនោះ ពិតជាមិនងាយឲ្យយើងជ្រាបដឹង លឺអំពីសកម្មភាពរបស់ពួកគេនោះទេ ចំណុចនេះហើយដែលលោកអ្នកត្រូវធ្វើការសង្កេតដោយយកចិត្តទុកដាក់ដូចជា មានកម្មវិធីប្លែកៗក្នុងទូរស័ព្ទដៃរបស់លោកអ្នកត្រូវបានលេចឡើងជាយថាហេតុ ដោយលោកអ្នកមិនបានធ្វើការតម្លើងទាល់តែសោះ។

លោកអ្នកក៏អាចធ្វើការប្រុងប្រយ័ត្នចំពោះដំណើរការចំណាយទិន្នន័យរួមទាំងថ្មអស់ឆាប់ជាងធម្មតា ពីព្រោះថាអំឡុងពេលជាមួយគ្នានោះជនខិលខូចក៏នឹងកំពុងប្រើប្រាស់ ទូរស័ព្ទដៃអ្នកដូចគ្នា។

៤៖ តើអ្មកត្រូវធ្វើយ៉ាងណាដើម្បីការពារសុវត្ថិភាពប្រសិនបើអ្នកមានទូរស័ព្ទចាស់កំពុងប្រើប្រាស់?

វិធីល្អបំផុតដើម្បីការពារខ្លួនលោកអ្នកឱ្យមានសុវត្ថិភាពគឺគួរជៀសវៀងប្រើប្រាស់ទូរស័ព្ទដៃ ដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ។ ក្នុងករណីដែលលោកពុំអាចធ្វើការជាវទូរស័ព្ទស៊េរីថ្មី ទោះក្នុងហេតុផលអ្វីក៏ដោយ ដូច្នេះលោកអ្នកគួរយល់ដឹងនូវការអនុវត្តការប្រើប្រាស់ឲ្យបានត្រឹមត្រូវមួយចំនួនជាមុនសិន

ជាដំបូងអ្នកប្រើប្រាស់គួរប្រាកដថា ទូរស័ព្ទដៃរបស់លោកអ្នកកំពុងនឹងដំណើរការកម្មវិធីសូហ្វែរចុងក្រោយបំផុត។ ក្នុងករណីអ្នកជាវទូរស័ព្ទដៃមួយទឹក ត្រូវប្រាកដថា កម្មវិធីទូរស័ព្ទទាំងមូលត្រូវបានតំឡើងសារជាថ្មីទាំងស្រុង។ លោកអ្នកក៏គួរជៀសវាងការតំឡើងកម្មវិធីពីគេហទំព័រផ្សេងៗចូលមកក្នុងទូរស័ព្ទដៃ សូមប្រាកដក្នុងការប្រើប្រាស់និងទាញយកកម្មវិធីពី Google Play Store តែមួយគត់៕

Source: Khmer Talking

Comments
Loading...