អង់គ្លេស ប្រកាសរំសាយបាល់ទាត់លីគស្រ្តី ដោយសារវិបត្តិ COVID-19

0 0

(ក្រុងឡុងដ៍)៖ លីគបាល់ទាត់ស្រ្តីទាំង ២ក្របខណ្ឌ Women’s Super League និង Women’s Championship ត្រូវបានសហព័ន្ធ FA របស់អង់គ្លេសប្រកាសរំសាយជាផ្លូវការហើយ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19 នាពេលថ្មីៗនេះ។

យោងតាមព័ត៌មានពី Dailymail បានចេញផ្សាយថា សេចក្តីសម្រេចនេះក៏មានការឯកភាពពីសំណាក់សមាជិកក្លិប ទាំងអស់ផងដែរ ក្រោយពីបើកកិច្ចប្រជុំ និងយល់ស្របពីផលប៉ះពាល់ទាំងដែលពុំអាចបន្តការប្រកួតបាន ពោលគឺការប្រកួតបាល់ទាត់ស្រ្តីគ្រប់កម្រិតរដូវកាលឆ្នាំ២០១៩-២០២០ នេះត្រូវបានលុបចោលទាំងស្រុង។

FA នឹងធ្វើការជូនដំណឹង ក៏ដូចជាក្រុមដែលត្រូវទទួលបានជើងឯក ក៏ដូជាកាត់ចេញពីក្របខណ្ឌ ជាមួយនឹងកៅអីប្រកួត និងលេងនៅក្របខណ្ឌបាល់ទាត់អឺរ៉ុប European Championship នាពេលក្រោយទៀត។

ជំនួបរវាងក្រុមបាល់ទាត់ស្រ្តី Manchester City លេងស្មើនឹង Chelsea ក្នុងលទ្ធផល ៣-៣ ជា ១ប្រកួតចុងក្រោយ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈក្នុងរដូវកាលនេះ មុនឈានដល់ការផ្អាក និងរំសាយទាំងស្រុងនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ដ្បិតការប្រកួតនៅសល់ ៦សប្តាហ៍ទៀត គ្រាដែលបាល់ទាត់ផ្នែកបុរស កំពុងរកកាលបរិច្ឆេទ ត្រឡប់មកវិញ ក្រោយទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលអង់គ្លេស៕

Source: Khmer Talking

Comments
Loading...