Bayern ប៉ះ Dortmund រាត្រីស្អែកនេះ ដែលជាជំនួប El Clasico នៅអាល្លឺម៉ង់

0 0

(ក្រុងម៉ូនិច)៖ ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុម Borussia Dortmund និង Bayern Munich ដែលត្រូវបានគេឲ្យឈ្មោះថា El Clasico ប្រចាំអាល្លឺម៉ង់ ក្នុងក្របខណ្ឌ Bundeslia សប្តាហ៍ទី២៨ នារាត្រីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

នេះជាការជួបគ្នាក្នុងជើងទី២ នៃរដូវកាល Bundesliga ឆ្នាំ២០១៩-២០២០ ក្រោយពេល Dortmund បានបរាជ័យ ៤-០ កាលពីជើងទី១ នៅទឹកដី Allianz Arena របស់ក្រុមការពារជើងឯក Bayern Munich។

ក្រុមធំទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នាក្នុងចំណោម ២ប្រកួតចុងក្រោយក្នុង Bundesliga ដែលបានប្រកួតឡើងវិញ ២សប្តាហ៍មកនេះ ដោយ Dortmund ស៊ុតទីគូប្រកួតបាន ៦គ្រាប់ទៅក្រុម Schalke 04 ក្នុងលទ្ធផល ៤-០ និងបន្តឈ្នះក្រុមម្ចាស់ផ្ទះ Wolfsburg ២-០ កាលពីរាត្រីថ្ងៃសៅរ៍ គ្រាដែល Munich ដែលរកបានជ័យជម្នះ ២ប្រកួតជាប់គ្នាដែរនោះ បានយកឈ្នះ FC Union Berlin ២-០ និងឈ្នះ Eintracht Frankfurt ៥-២ ដើម្បីនាំមុខ កំពូលតារាងដាច់ ៤ពិន្ទុក្នុងចំណោមពិន្ទុសរុប ៦១ពិន្ទុ និងក្រុមលេខ២ Dortmund មាន ៥៧ពិន្ទុគិតត្រឹមសប្តាហ៍ទី២៧ ដូចគ្នា។

Alex Witsel និង Marco Reus ដែលជាកីឡាករសំខាន់របស់ Dortmund នៅតែបន្តអវត្តមានដោយសារបញ្ហារបួស គ្រាដែល Jerome Boateng, Tolisso, Thiago, Sule, Goretzka និង Gnabry នឹងអវត្តមានពីក្លិប Bayern Munich ដោយសារបញ្ហារបួសដូចគ្នា នេះបើយោងតាមការចេញផ្សាយដោយ All Football៕

Source: Khmer Talking

Comments
Loading...