តើ Selena Gomez និយាយអ្វីខ្លះ ទៅកាន់និស្សិតទើបបញ្ចប់ការសិក្សា អំឡុងកូវីដ១៩?

0 0

(បរទេស)៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព របស់អាមេរិក Selena Gomez បានធ្វើរឿងមួយយ៉ាងភ្ញាក់ផ្អើលទៅកាន់និសិ្សត មកពីគ្រួសារអន្តោប្រវេសន៍ ដែលទើបបញ្ចប់ការសិក្សា។ ដោយក្នុងនោះ នាងបាននិយាយសារជាច្រើន ក្នុងន័យលើកទឹកចិត្តដល់និស្សិតទាំងអស់ អំឡុងពេលនៃការរីករាលដាលកូវីដ១៩។

ដោយសារតែការរីករាលដាលនៃកូវីដ១៩ នៅសហរដ្ឋអាមេរិក ក៏ដូចជាទូទាំងពិភពលោក បានបង្ខំឲ្យ សាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេសបានបិទទ្វារ និងផ្អាករាល់ការប្រារព្ធពិធីជួបជុំជាសាធារណៈនានា។ ស្របពេលជាមួយគ្នានេះ តារាចម្រៀងស្រីវ័យ ២៧ឆ្នាំ Selena Gomez ស្រាប់តែបង្ហាញសារតាមរយៈវីដេអូ ទៅកាន់និស្សិតមកពីគ្រួសារអន្តោប្រវេសន៍ ដែលទើបបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០២០ នេះ ដោយបានពន្យល់ថា ទោះបីជាមិនអាចប្រារព្ធពិធីជាមួយគ្នាក្តី តែនិស្សិតទាំងអស់គួរតែមានមោទនភាពចំពោះសមិទ្ធផលដែលពួកគេទទួលបាននៅពេលនេះ។

Selena Gomez បានរៀបរាប់ក្នុងវីដេអូ ពីប្រវត្តិជីវិតរបស់នាង ពេលធ្វើដំណើរពី Mexico និងក្លាយជាមនុស្សជំនាន់ទី៣ នៃជនជាតិអាមេរិក-ម៉ិកស៉ិក ដោយការធ្វើដំណើររបស់ក្រុមគ្រួសារនាង និងការលះបង់របស់របស់គេ ទើបធ្វើឲ្យនាងមានសមិទ្ធផលដូចបច្ចុប្បន្ន។

តារាចម្រៀងរូបនេះ បន្ថែមសារលើកទឹកចិត្តដល់និស្សិតទើបបញ្ចប់ការសិក្សាទាំងអស់ថា «មិនខ្វល់ថាអ្នកនិងគ្រួសារអ្នកមកពីណា, មិនខ្វល់ពីឈ្មោះជាជនអន្តោប្រវេសន៍របស់អ្នក ព្រោះអ្វីដែលសំខាន់ អ្នកចេះស្វែងរកដំណេះដឹង ហើយធ្វើឲ្យគ្រួសារមានមោទនភាពចំពោះអ្នក…»

តាមរយៈនេះ Selena Gomez បានផ្ញើក្តីស្រឡាញ់តាមរយៈវីដេអូ ទៅកាន់និស្សិតទាំងអស់ ជាមួយនឹងការចូលរួមអបអរសាទរចំពោះសមិទ្ធផលបញ្ចប់ការសិក្សា និងជូនពរដល់និស្សិតទាំងអស់ឲ្យទទួលបាននូវអ្វីដែលជាក្តីស្រម៉ៃរបស់ពួកគេ៕

Source: Khmer Talking

Comments
Loading...