Werner ធ្វើបានហែតទ្រីក ស្របពេល Leipzig បំបាក់ Mainz ៥-០ នៅ Bundesliga

0 0

(ម៉ូនិច)៖ កីឡាករខ្សែប្រយុទ្ធ Timo Werner រកបានគ្រាប់បាល់ហែតទ្រីក (៣គ្រាប់) ក្នុងជំនួបដែលបំបាក់ក្រុមម្ចាស់ផ្ទះ Mainz 05 ក្នុងលទ្ធផល ៥-០ ក្នុងសប្តាហ៍ទី២ នៃវិលត្រឡប់មកប្រកួតវិញនៅ Bundesliga ក្រោយខកខានដោយវិបត្តិ COVID-19។

៣គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ Werner គឺធ្វើបានសម្រេចនៅនាទីទី១១ ៤៨ និងនាទី៧៥ ជាមួយនឹងមិត្តរួមក្រុម Poulsen រកបាន ១គ្រាប់នៅនាទីទី២៣ និង Sabitzer នៅនាទី៣៦ នៃការប្រកួតសប្តាហ៍ទី២៦ ជើងទី២ នៃ Bundesliga រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយពេលរកបានតែ ១ពិន្ទុក្នុងដីកាលពីសប្តាហ៍មុន ពេលលេងស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Freiburg។

៣គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Werner រកបានគ្រាប់បាល់កើនដល់ ៣០គ្រាប់គ្រប់កម្មវិធីប្រកួតនារដូវកាលនេះ និងជួយ Leipzig ឡើងទៅវគ្គ ៨ក្រុមនៃ UEFA Champions League ក្រោយទម្លាក់ក្រុមអង់គ្លេស Tottenham Hotspur ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

Leipzig បន្តដេញតាមពីក្រោយក្រុមលេខ២ Borussia Dortmund តែ ៣ពិន្ទុប៉ុណ្ណោះ ពីការរកបាន ៥៤ពិន្ទុគិតត្រឹមសប្តាហ៍ទី២៧ និងក្រុមការពារតំណែងជើងឯក Bayern Munich បន្តកាន់កាប់កំពូលតារាងដដែល ដោយមាន ៦១ពិន្ទុ៕

Source: Khmer Talking

Comments
Loading...