ម៉ៃ ចយ រូបរាងដ៏សង្ហារ ជា DJ ឆ្លងដែន នឹងចូលខ្លួនមកបកស្រាយពីអាថ៌កំបាំងជីវិត ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ! (Video inside)

0 2

(ភ្នំពេញ)៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តែងតែអញ្ជើញតារាកិត្តយសប្រុសស្រីបន្តបន្ទាប់ ដែលកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ដើម្បីធ្វើការបកស្រាយពីប្រវត្តិជីវិតតស៊ូក្នុងសិល្បៈ ការពុះពារភាពលំបាក និងអាថ៌កំបាំងជីវិតនានា ដែលទស្សនិកជនមិនទាន់បានជ្រាប់ពីមុនមក។ ក្នុងសប្តាហ៍នេះ តារាសម្តែងប្រុស លោក ម៉ៃ ចយ នឹងចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។

បើតាមរូបសម្រស់ សាច់ដុំធំ និងទេពកោសល្យសិល្បៈផងនោះ កាន់តែធ្វើឲ្យ ម៉ៃ ចយ មានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការកត់សម្គាល់ តារាប្រុស ម៉ៃ ចយ តែងតែលេចមុខសម្តែង ក្នុងភាពយន្តភាគខ្មែរជាយូរហែរ ជាពិសេសរាល់កម្មវិធី សិល្បៈតូចធំ គឺតែងតែឃើញវត្តមានលោកចូលរួមមិនដាច់ឡើយ។ ក្រៅពីសម្តែង លោកក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីម្ចាស់ក្រុមហ៊ុន ទាក់ទងហៅថតស្ពតពាណិជ្ជកម្មផងដែរ ពិសេសក្នុងសិល្បៈរូបថត ដែលថតជាមួយតារា​ ជាលាង ឈែ ប្រុសដូចគ្នាដែរធ្វើអោយកើតចម្ងល់ ថាតើតារាទាំងពីរស្រឡាញ់ភេទដូចគ្នា?។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងអាថ៌កំបាំងជីវិត និងរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនយ៉ាងណានោះ លោកនឹងចូលរួមបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងដដែល៕

Source: Khmer Talking

Comments
Loading...