Bayern Munich ផ្តួល Dortmund ១-០ ប្រកៀកឈ្នះពាន Bundesliga ជាលើកទី៨ ជាប់ៗគ្នា

0 0

(ដកម៉ាន់)៖ ការយកឈ្នះក្រុមម្ចាស់ផ្ទះ Borussia Dortmund ត្រឹមលទ្ធផល ១-០ បានធ្វើឲ្យក្រុមការពារតំណែង ជើងឯក Bayern Munich ប្រកៀកទៅនឹងការឈ្នះពានលីគកំពូល Bundesliga ជាលើកទី៨ ជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ២០១២ មក។

១គ្រាប់ជ័យជម្នះរបស់កីឡាករខ្សែបម្រើការពារ Joshua Kimmich ក្នុងរយៈចម្ងាយប្រហែល ១៨ម៉ែត្រនៅនាទីទី៤៣ ចុងវគ្គទី១ ដែលជាគ្រាប់បាល់បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Signal Iduna Park ដែលស្ថិតក្នុងទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់នារាត្រីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Bayern Munich រកបាន ៦៤ពិន្ទុគិតត្រឹមសប្តាហ៍ទី២៨ ជើងទី២ នាំមុខក្រុមលេខ២ Borussia Dortmund ដែលមានតែ ៥៧ពិន្ទុ និងជាក្រុមដែលក្រុមដែលធ្លាប់ចាញ់ ៤-០ កាលពីជើងទី១ នៅទឹកដី Allianz Arena កាលខែវិច្ឆិកា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងថា Borussia Dortmund ធ្លាប់ឈ្នះពាន Bundesliga ចុងក្រោយកាលពីរដូវកាលឆ្នាំ២០១០-២០១១ និង Bayern Munich លើកមករហូតជាប់ៗ និងត្រៀមឈ្នះជាលើកទី៨ នារដូវកាលឆ្នាំ២០១៩-២០២០ ទៀតដែរ ខណៈនៅសល់តែ ៦ប្រកួតទៀតបិទរដូវកាល៕

Source: Khmer Talking

Comments
Loading...