លោក គួយ នួន ការដាំស្រកានាគចម្រុះជាមួយដំណាំផ្សេងមានអត្ថប្រយោជន៍ច្រើន

0 0

លោក គួយ នួន ជាកសិករ បច្ចុប្បន្នរស់នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ បុរសវ័យ៦១ឆ្នាំរូបនេះ មានបទពិសោធន៍៣ឆ្នាំក្នុងការដាំដំណាំស្រកានាគ ដែលបច្ចុប្បន្នគាត់បានមានស្រកានាគប្រមាណជា២០០០គុម្ព ទាំងដែលឱ្យផល និងមិនទាន់ឱ្យផល។

នៅក្នុងរយៈពេលបីឆ្នាំនៃការដាំដុះដំណាំស្រកានាគនេះ លោក គួយ នួន បានឱ្យដឹងថា ដំណាំស្រកានាគដែលដាំស្រឡះតែឯង អាចប្រឈមនឹងបញ្ហារលាកកម្តៅថ្ងៃ ព្រោះមិនមានម្លប់ដើម្បីកាត់បន្ថយកម្តៅព្រះអាទិត្យខ្លាំង។ លោកបញ្ជាក់ថា ការដាំដុះដំណាំស្រកានាគចម្រុះជាមួយដំណាំផ្សេងដែលមានម្លប់ខ្លះអាចជួយស្រកានាគអាចលួតលាស់ល្អ និងជៀសវាងពីជំងឺរលាកកម្តៅថ្ងៃ។ ជាមួយគ្នានេះដែរ ក៏អាចផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ព្រោះស្លឹកឈើទាំងនោះយកមកពួនគល់ស្រកានាគ និងបង្កើតជាជីធម្មជាតិ។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកបណ្ឌិត យ៉ង សាំង កុមារ ជាមួយលោក គួយ នួន៖

The post លោក គួយ នួន ការដាំស្រកានាគចម្រុះជាមួយដំណាំផ្សេងមានអត្ថប្រយោជន៍ច្រើន appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

Source: សហគមន៍សម្បូសម្បាយ

Comments
Loading...