លទ្ធផលនៃការស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ ឥណ្ឌូនេស៊ី ផ្អែក​តាម​ប្រអប់​ខ្មៅ

8
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុម​ស៊ើបអង្កេត​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សម្លេង​ដែល​ថត​ទុក​ក្នុង​បន្ទប់​បើក​យន្តហោះ មកដល់ពេលនេះ មិន​មា​បង្ហាញ​សញ្ញា​ណាមួយ​ជា​ករណី​ភេរវកម្ម ឬ​អ្នកបើក​យន្តហោះ​ធ្វើអត្តឃាត បង្ក​ជា​មហន្តរាយ​នេះ នោះទេ។ គួររម្លឹកថា យន្តហោះ Airbus A320-200 ជើងហោះហើរ QZ8501 នៃ​ក្រុមហ៊ុន AirAsia បាន​បាត់​ចេញពី​រ៉ា​ដា ក្នុង​អាកាសធាតុ​អាក្រក់ កាលពី​ថ្ងៃទី២៨ ធ្នូ កន្ល​ទៅ បន្ទាប់ពី​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង ចាក​ចេញពី​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ឥណ្ឌូនេស៊ី ប៉ង​ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី ដោយ​នាំយក​មនុស្ស​លើ​យន្តហោះ ១៦២នាក់។ ក្រុម​ស៊ើបអង្កេត​ករណីនេះ បាន​ឲ្យ​ដឹងថា ពួកគេ​មិន​បានលឺ​សម្លេង​អ្នកណា ក្រៅតែពី​ក្រុម​អ្នកបញ្ជា​យន្តហោះ​ទេ ហើយក៏​មិន​បានលឺ​សម្លេង​ផ្ទុះ​អី​ដែរ បើ​ផ្អែក​តាម​ប្រអប់​ខ្មៅ ដែល​ថត​បានតែ​ពាក់កណ្តាល​នោះ ដោយត្រូវបាន​ស្រង់​ចេញពី​ទឹកសមុទ្រ ឈ្វា កាលពី​សប្តាហ៍​មុន​នោះ។ មកដល់ពេលនេះ មាន​សាកសព៥៣នាក់​ហើយ​ដែល​ត្រូវបាន​រកឃើញ ក្នុងនោះ មាន៤៥នាក់ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ស្រប​ពេលដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្យាថា នឹង​បញ្ចប់​ប្រតិបត្តិ​ការរុករក នៅ​ថ្ង​ទី២៨ មករា ខាងមុខ៕ – See more at: http://ann.com.kh/post/74688444408167922182762453.html#sthash.h5mYs9cA.dpuf

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក