ការ​ស៊ើបអង្កេត QZ8501 បង្ហាញ​ថា​គ្មាន​សញ្ញា​ភេរវកម្ម​ឬ​ពីឡុត​អត្តឃាត

9
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុម​អ្នក​ស៊ើបអង្កេត​ឥណ្ឌូនេស៊ី​ដែល​កំពុង​តែ​ស៊ើបអង្កេត​ការ​ធ្លាក់​របស់​ជើងហោះហើរ QZ 8501 នៃ​យន្តហោះ AirAsia បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា ការ​វិភាគ​នៃ​ឧបករណ៍ ថតសំឡេង​បន្ទប់​ហោះហើរ​រហូត​មក​ដល់​ពេល​នេះ​បង្ហាញ​ថា គ្មាន​សញ្ញា​ដែល​ថា អំពើ​ភេរវកម្ម ឬ ការ​ធ្វើ​អត្តឃាត​របស់​ពីឡុត មាន តួនាទី​ក្នុង​មហន្តរាយ​នេះ​នោះ​ឡើយ។

យន្តហោះ​ធុន Airbus A320-200 បាន​ធ្លាក់​ក្នុង​អាកាសធាតុ​អាក្រក់​នៅ​ថ្ងៃ​ទី​ ២៨ ធ្នូ មិន​ដល់​ពាក់កណ្តាល​ផ្លូវ​នៃ​ការ​ហោះហើរ​២​ម៉ោង​ពី​ក្រុង​ទី​២​ស៊ូរ៉ាបាយ៉ា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​សិង្ហបុរី។​ការ​ធ្លាក់​នោះ បាន​សម្លាប់​មនុស្ស​ទាំង​១៦២​នាក់ នៅលើ​យន្តហោះ។

ក្រុម​អ្នកស៊ើបអង្កេត បាន​និយាយ​ថា​ពួកគេ​បាន​ស្តាប់​សំឡេង ដែល​ថត​ទាំងអស់​ប៉ុន្តែ​វា​ថត​បាន​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ។ អ្នកស៊ើប​នាំមុខ​គេ លោក Mardjono Siswosuwarno​ បាន​និយាយ​ថា​៖​«​រហូត​មក​ទល់​ពេល​នេះ គ្មាន​សញ្ញា​នៃ​ភេរវកម្ម​ទេ»។

អ្នកស៊ើបអង្កេត​ម្នាក់​ទៀត​មកពី​គណៈកម្មាធិការ​សុវត្ថិភាព​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី​លោក ​Nurcahyo Utomo បាន​និយាយ​ថា​៖​«​យើង​មិន​ឮសំឡេង​របស់​មនុស្ស​ផ្សេង​ក្រៅពី​ពីឡុត​ឡើយ​»។ យើង​មិន​បាន​ឮសំឡេង​ស្នូរកាំភ្លើង ឬ គ្រឿង​ផ្ទុះ​អ្វី​ឡើយ​។

ពេលនេះ ផ្អែកលើ​សំឡេង​នោះ យើង​អាច​ទម្លាក់​ចោល​លទ្ធភាព​នៃ​អំពើ ភេរវកម្ម​»។

លោក​ក៏​បាន​និយាយ​ថា​ គ្មាន​អ្វី​ត្រូវ​បាន​ឮចេញ​ពី​សំឡេង​ដែល​ថត​នោះ​ទេ រហូត​មក​ទល់​ពេល​នេះ មាន​ការ​ផ្តល់​ជា​យោបល់​ថា ការ​ធ្វើ​អត្តឃាត​របស់ ពីឡុត បាន​ដើរតួនាទី​ក្នុង​ការ​ធ្វើឲ្យ​យន្តហោះ​នោះ​ធ្លាក់​។

ឧបករណ៍​ថតសំឡេង​ត្រូវ​បាន​រកឃើញ​ជាមួយ​ឧបករណ៍​ថត​ទិន្នន័យ​ហោះហើរ​ពី​កន្លែង​ធ្លាក់​យន្តហោះ​នោះ​នៅក្នុង​សមុទ្រ​ជ្វា​កាលពី​សប្តាហ៍​មុន​។

គ្មាន​សាកសព​របស់​ជនរងគ្រោះ ត្រូវ​បាន​រកឃើញ​ថែម​ទៀត​ឡើយ​នៅក្នុង​អំឡុង​កិច្ចប្រតិបត្តិការ​រុករក​កាលពី​ថ្ងៃ​ចន្ទ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុម​អាកាសចរណ៍​AirAsia បាន​និយាយ​ថា​ក្រុម​អ្នក​មុជ​ទឹក បាន​ទាញ​យក​បំណែក​កៅអី​អ្នក​ដំណើរ និង​បង្អួច៕ PSA

 ប្រភព៖ http://www.postkhmer.com/
Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក