ការសិក្សាៈ​មើលទៅ​ក្មេង​ជាង​វ័យ​មានន័យថា​រស់​បានយូរ​

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អ្នក​ដែលមាន​មុខមាត់​នៅ​ក្មេង ឥឡូវនេះ​មាន​ហេតុផល​ដែល​ត្រូវ​រីករាយ ។ ការសិក្សា​ថ្មី​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បានឱ្យដឹងថា ការ​មើលទៅ​ក្មេង​ជាង​វ័យ ទំនងជា​មានន័យថា រស់​បានយូរ ។​

​    ​ការស្រាវជ្រាវ ដែល​ត្រូវបាន​ចុះផ្សាយ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ​អង់គ្លេស​ឈ្មោះ BMJ បាន​លើកឡើងថា អ្នក​ដែល​មើលទៅ​មាន​អាយុ​ក្មេង ជាង​វ័យ ពិតប្រាកដ​របស់គេ​ក៏​រស់នៅ​បានយូរ​ផងដែរ ។​

​    ​កាលពី​ឆ្នាំ​២០០១ ក្រុម​អ្នកស្រាវជ្រាវ​ដា​ណឺ​ម៉ាក បានធ្វើ​តេស្ត​លើ​ខួរក្បាល និង​រាងកាយ​ទៅលើ​កូនភ្លោះ​ជាង​១៨០០​គូ ដែលមាន​អាយុ​ជាង​៧០ ឆ្នាំ ព្រមទាំង​ថតរូប​មុខមាត់​របស់​ពួកគេ ។ មនុស្ស​បី​ក្រុម ដែល​មិន​ស្គាល់​អាយុ​ពិត​របស់​កូនភ្លោះ​ទាំងនោះ ទាយ​ថា តើ​ពួកគេ​មាន​អាយុ​ប៉ុន្មាន ។ បន្ទាប់មក​ក្រុម​អ្នកស្រាវជ្រាវ​តាមដាន​ថា តើ​កូនភ្លោះ​ទាំងនោះ រស់នៅ​បានយូរ​ប៉ុនណា ក្នុង​រយៈពេល​៧​ឆ្នាំ ។​

​    ​ក្រុម​អ្នកជំនាញ បាន​រកឃើញថា អ្នក​ដែល​មើលទៅ​ហាក់ដូចជា​ក្មេង​ជាង​អាយុ ពិតប្រាកដ​របស់​ពួកគេ​ទំនងជា​រស់នៅ​បានយូរ​ជាង បើទោះបីជា​ក្រោយពី​គេ​សម្រប​ទៅតាម​កត្តា​ផ្សេងៗ ដូចជា អាយុ ភេទ និង​បរិស្ថាន​ក៏ដោយ ។ ភាពខុសប្លែក​គ្នា​ខ្លាំង​នៅក្នុង​អាយុ ដែល​គេ​នឹង​នៅក្នុង​ចំណោម​កូនភ្លោះ​គូ​នីមួយៗ កូនភ្លោះ​ដែល​មើលទៅ​មាន​អាយុ​ចាស់​ជាង​ទំនងជា​ស្លាប់​មុន ។​

​    ​ពួកគេ ក៏បាន​រកឃើញ​ការ ពន្យល់​បែប​ជីវសាស្ត្រ ដែល​អាចមាន​ផងដែរ គឺ​អ្នក​ដែល​មើលទៅ​មាន​អាយុ​ក្មេង​ជាង​វ័យ​ក៏​ហាក់ដូច​ជាមាន telomeres (​សមាសធាតុ DNA​ដែល ពាក់ព័ន្ធ​នឹង​អាយុ​) វែង​ជាង ។ អ្នក​ដែលមាន telomeres ខ្លី​ជាង​ត្រូវគេ​ជឿថា ឆាប់​ចាស់​ជាង ។ នៅក្នុង​ការសិក្សា​នៅ​ប្រទេស​ដា​ណឺ​ម៉ាក អ្នក​ដែលមាន​មុខមាត់​នៅ​ក្មេង​ជាង​វ័យ​មាន​telomeres វែង​ជាង ។​
​    ​អ្នកនិពន្ធ​បាន​និយាយថា អាយុ​ពិត​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រើ​ជាទូទៅ​ជា​គ្រឿង​ចង្អុលបង្ហាញ​ទូទៅ ចំពោះ​សុខភាព​របស់​អ្នកជំងឺ គឺជា​សញ្ញា​ជីវសាស្ត្រ​ដ៏​ល្អ​មួយ​នៃ​អាយុ ដែល​ទស្សន៍ ទាយ​ពី​ការ​នៅរស់​ក្នុងចំណោម​អ្នក​ដែលមាន​វ័យ​ជាង​៧០​ឆ្នាំ​៕​

ប្រភព៖ http://www.rasmeinews.com/

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក