Ultimate magazine theme for WordPress.

- Advertisement -

តើ Remarketing គឺជាអ្វី ?

0 14
ម៉េចបានអញ្ជឹងណ៎ ! តើអ្នកដែលឆ្ងល់ដូចខ្ញុំអត់ ?
តើអ្នកដែលចាប់អារម្មណ៍អត់ថា បន្ទាប់ពីអ្នកបានចូលទៅកាន់ Google ហើយស្វែងរកផលិតផលណាមួយដែលអ្នកត្រូវការចង់ទិញ នៅលើ website មួយចំនួន ស្រាប់តែអ្នកឃើញនូវការផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលនោះ បន្ទាប់ពីអ្នកចេញពី website ទាំងនោះ ។ ជាពិសេសប្រសិនបើអ្នកចូលទៅកាន់ website E-commerce ល្បីៗមួយចំនួនដូចជា Amazon  Alibaba ជាដើម ដើម្បីស្វែងរកនូវផលិតផលណាមួយដែលអ្នកចង់ទិញ ហើយបន្ទាប់ពីអ្នករើសបានត្រូវចិត្តហើយអ្នកក៏ដាក់វាឲ្យ pending នៅក្នុងកន្ត្រក់សិនដែលអត់ទិញសម្រេចចិត្តថា order ទេ ហើយអ្នកក៏បិទ website នោះចោលដោយអត់ទាន់បានទិញអ្វីទេ ។ ស្រាប់តែលើកក្រោយនៅពេលដែលអ្នកចូលទៅកាន់ google ម្តងទៀតដើម្បីស្វែងរកនូវស្វែងរកនូវផលិតផលនោះម្តងទៀតអ្នកក៏ស្រាប់តែឃើញមាន នូវការផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលនោះ ចេះតែលោតមករហូតបន្ទាប់ពីអ្នកចេញពី website ទាំងនោះ ហើយពេលខ្លះក៏មានទាំងប្រូម៉ូសិនបញ្ជុះតម្លៃលើផលិតតែមួយដែលអ្នកចង់ទិញនោះថែមទៀតផង ។
នៅក្នុងអត្ថបទមួយនេះយើងនឹងមកធ្វើការស្រាយនូវចម្ងល់មួយនេះជាមួយគ្នា ដើម្បីឲ្យអស់មន្ទិលក្នុងចិត្តតែម្តង ។
ជាក់ស្តែងវាគឺជាវិធីសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តទីផ្សារឌីជីថល (Digital Marketing ) ដែលត្រូវបានឲ្យឈ្មោះថា Remarketing  ។
តើ Remarketing គឺជាអ្វី ?
និយាយឲ្យចំទៅវាគឺជាយុទ្ធវិធីដែលអ្នកទីផ្សារប្រើប្រាស់នូវ Google Adwords និង  Facebook Ads ក្នុងការធ្វើ website បង្ហាញឲ្យអ្នកបានឃើញនូវការផ្សព្វផ្សាយពាណិជ្ជកម្ម( Advertising ) នៃផលិតផលដែលអ្នកធ្លាប់បានស្វែងរកពីមុន ។ ក្នុងករណីដែលអ្នកបានចុចចូលមើលផលិតផលនោះហើយ តែអ្នកមិនទាន់ធ្វើការកម្មង់ទិញទេ នោះហើយគឺជាមូលហេតុដែលអ្នកទីផ្សារប្រើប្រាស់នូវយុទ្ធសាស្រ្តមួយនេះ ដែលធ្វើយ៉ាងណាឲ្យអ្នកឃើញនូវផលិតផលនោះម្តងហើយម្តងទៀត ហើយស្របពេលនោះក៏មានផ្តល់នូវការបញ្ជុះតម្លៃថែមទៀតដែលធ្វើយ៉ាងណាជម្រុញឲ្យអ្នកសម្រចចិត្តទិញតែម្តង ។ គួរបញ្ជាក់ផងដែរថា យុទ្ធវិធីមួយនេះត្រូវបានមនុស្សមួយចំនួនស្គាល់ថាជា “ Retargeting “ ឬ  “ Behavioral Retargeting” ដោយផ្តោតលើការធ្វើការឈោងចាប់អតិថិជនទៅតាមឥរិយាបថរបស់ពួកគេ ។
គោលបំណងដ៏ចម្បងបំផុតនៃការប្រើប្រាស់នូវយុទ្ធសាស្រ្ត Remarketing  គឺដើម្បីបង្ហាញនូវផលិតផលនិងសារទីផ្សារដែលអតិថិជនកំពុងតែស្វែងរកដែលស្របទៅតាមតម្រូវការនិងចំណង់ចំនូលចិត្តរបស់អតិថិជននីមួយៗដោយស្របទៅតាមឥរិយាបថ ( Behavior ) និងសកម្មភាពដែលអ្នកមានក្នុងការប្រើប្រាស់នូវ internet ដើម្បីស្វែងរកអ្វីមួយ ដែលធ្វើយ៉ាងណាបង្កើននូវឱកាសនៃការសម្រចចិត្តទិញរបស់អ្នកឲ្យបានខ្ពស់បំផុត ។
តើ  Remarketing ផ្តល់នូវអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះដល់ការទីផ្សារ ?
 យោងទៅតាម គេហទំព័រ Workana.com បានឲ្យដឹងថា Remarketing អាចធ្វើឲ្យ ROI ( Return On Investment ) មានអត្រាកើនឡើងរហូតដល់ទៅជាង ១៣០% ដែលអាចចាត់ទុកថាជា យុទ្ធវិធីដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយក្នុងចំណោមយុទ្ធវីធីទីផ្សារឌីជីថលទាំងអស់ ។

- Advertisement -

ជាទូទៅគុណប្រយោជន៍ដ៏ចម្បងនៃការប្រើប្រាស់យុទ្ធវិធី Remarketing រួមមានដូចជា ៖
១ . Audience Targeting
តាមរយៈយុទ្ធវិធី Remarketing ការផ្សព្វផ្សាយពាណិជ្ជកម្ម ( ads ) របស់អ្នកនឹងត្រូវបានបង្ហាញទៅដល់អតិថិជនគោលដៅដែលចាប់អារម្មណ៍ជាមួយផលិតផលឬសេវាកម្មរបស់អ្នកយ៉ាងពិតប្រាកដ ដោយមានន័យថាការចំណាយរបស់អ្នកគឺចំគោលដៅតែម្តងហើយឱកាសដែលពួកគេសម្រេចចិត្តក្នុងការទិញក៏មានខ្ពស់ដែរ ។ សារទីផ្សារដែលជាក់លាក់ត្រូវបានផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅពិតប្រាកដក្នុងកាលៈទេសៈដែលត្រឹមត្រូវគឺជាចំណុចដ៏សំខាន់បំផុតនៃការធ្វើទីផ្សារ ។ (  Right Message , Right Audience , Right Time )
២ .  រំលឹកអតិថិជនឲ្យបានចងចាំពីម៉ាកយីហោរបស់អ្នក
Remarketing គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពនៅក្នុងការរំលឹកអតិថិជនអំពីម៉ាកយីហោរបស់អ្នក ។ នៅពេលដែលពួកគេបានឃើញអំពីម៉ាកយីហោក៏ដូចជាផលិតផលឬសេវាកម្មរបស់អ្នកកាន់តែច្រើនពួកគេហាក់ចងចាំ ហើយឱកាសដែលពួកគេត្រឡប់ទៅកាន់គេហទំព័ររបស់អ្នកវិញគឺមានច្រើនផងដែរ ( Increase Traffic ) ។
៣ . ជម្រុញនូវការសម្រេចចិត្តក្នុងការទិញរបស់អតិថិជន ( Increase Conversion Rates )
ជាទូទៅនៅក្នុងដំណើរការនៃការទិញរបស់អតិថិជនគឺត្រូវបានបែងចែកចេញជាដំណាក់កាល ។ ជាក់ស្តែងនៅពេលដែលអតិថិជនឃើញផលិតផលណាមួយលើកដំបូងពួកគេអាចនឹងចាប់អារម្មណ៍តែមិនទាន់សម្រេចចិត្តទិញភ្លាមៗទេ ជាពិសេសចំពោះផលិតផលដែលមានតម្លៃខ្ពស់ពួកគេហាក់ត្រូវការពេលវេលានៅក្នុងការពិចារណា ប្រៀបធៀបតម្លៃ ក៏ដូចជាសិក្សាបន្ថែមពីផលិតផលទាំងនោះឲ្យបានច្បាស់លាស់ជាមុនសិន ។ ដូច្នេះគោលដៅរបស់អ្នកគឺធ្វើយ៉ាងណាឲ្យពួកគេសម្រេចចិត្តនៅក្នុងការទិញ ។

The post តើ Remarketing គឺជាអ្វី ? appeared first on គំនិត.

Source: ប្រភព៖ https://kumnit.com/

Comments
Loading...