នេះគឺជាគន្លឺះចំនួនដប់ ធ្វើអោយមានភាពរីករាយពេលនៅក្នុងកន្លែងការងារ៖
១. ទុករឿងផ្ទាល់ខ្លួននៅមួយកន្លែង
មិនមាននរណាថាគ្មានបញ្ហានៅក្នុងជិវត។ តែគួរមានភាពរីករាយជាមួយគ្រួសារ ហើយទុកក្តីបារម្ភផ្ទាល់ខ្លួនដោយឡែក ពេលទៅដល់កន្លែងការងារ។
២. រៀបចំកន្លែងធ្វើការអោយមានភាពសុខស្រួល
រៀបចំកន្លែងអង្គុយធ្វើការអោយស្រស់ស្អាត និងអាចអង្គុយធ្វើការបានស្រួលដែលអាចធ្វើទៅបាន តាមការអនុញ្ញាតរបស់កន្លែងធ្វើការ។
៣. បង្កើតប្រព័ន្ធជំនួយនៅក្នុងការិយាល័យ
រកមិត្តភក្តិដែលចេះយល់ពីសុខទុក្ខគ្នា ពួកគេជួយអោយភាពតានតឹងនៅកន្លែងការងារបានធូរស្រាល។
៤. ញ៉ាំអាហារដែលមិនប៉ះពាល់សុខភាព និងញ៉ាំទឹកអោយបានច្រើន
ជ្រើសរើសអាហារដែលមានអាហារូបត្ថម្ភ ហើយញ៉ាំទឹកអោយបានច្រើន ជួយអោយមានកម្លាំងច្រើនពេលកំពុងធ្វើការ។
៥. រៀបចំការងារ
រៀបចំកាលវិភាគធ្វើការដែលមានច្រើន ជួយអោយមានភាពពេញចិត្ត ជឿជាក់ និងមានកម្លាំងចិត្តលើការងារ។
៦. ដើរចុះឡើង
ការក្រោកឈរហើយដើរបន្តិចបន្តួចនៅកន្លែងធ្វើការ ជួយអោយមានអារម្មណ៍សុខស្រួលនិងរីករាយ។
៧. កុំព្យាយាមផ្លាស់ប្តូរមិត្តរួមការងារ
រកមធ្យោបាយដើម្បីដោះស្រាយបញ្ហា និងដើម្បីជៀសវាងភាពតានតឹង ដូចជាផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះពួកគេជាដើម។
៨. ផ្តល់រង្វាន់អោយខ្លួនឯង
ធ្វើអ្វីដែលខ្លួនពេញចិត្តនៅក្រៅកន្លែងការងារ មានការញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិ មើលកុន ហាត់ប្រាណ ឬទៅកន្លែងម៉ាស្សាដែលខ្លួនពេញចិត្ត។
៩. សំរាកមួយភ្លែត
រៀនដកដង្ហើយអោយបាន១០ដងជាប់ៗគ្នា ដោយដកចូលអោយវែង ហើយដកចេញអោយឮខ្លាំងៗ។
១០. គិតលើអ្វីវិជ្ជមាន
ផ្តោតអារម្មណ៍លើអ្វីដែលចូលចិត្តនៅកន្លែងការងារ ដូចជាទេសភាពនៅតាមបង្អួច រូបភាព រុក្ខជាតិជាដើម ជួយអោយមានការពេញចិត្តលើការងារ។
ប្រភព៖ monster