Ultimate magazine theme for WordPress.

- Advertisement -

ក្រុមអ្នកគាំទ្រប័រទឹកដីអូរសោម

0 30

 

អាវូកាដូ (Avocado) ឬខ្មែរហៅថា ដើមប័រ (ដោយមានរសជាតិដូចប័រ) កំពុងត្រូវបានដាំកាន់តែច្រើន នៅខេត្តមណ្ឌលគិរី រតនគិរី និងពោធិ៍សាត់ (អូរសោម)។

ទឹកដីអូរសោម ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អំណោយផលដល់ដំណាំប័រ ដោយអាកាសធាតុត្រជាក់ ចន្លោះពី២០ ទៅ៣០អង្សាសេ និងសម្បូរទឹកភ្លៀង។ តែកន្លងមកប័រនៅទឹកដីអូរសោម ជួបបញ្ហាសំខាន់ចំនួន៣៖

១. ពូជមិនទាន់សុទ្ធល្អ ដោយមានលាយគ្នារវាងផ្លែដែលមានសាច់ល្មួត និងសាច់មិនសូវល្មួត

២. ពិបាកក្នុងការដឹកជញ្ជូនមកភ្នំពេញ និងទៅកាន់តំបន់ផ្សេងៗទៀតដោយសារកត្តាផ្លូវ

៣. កសិករនៅអូរសោមត្រូវការបទពិសោធន៍បន្ថែមទៀតក្នុងការបេះ ជ្រើសរើស ទុកដាក់ និងដឹកជញ្ជូនផ្លែឱ្យបានសមស្របតាមតម្រូវការទីផ្សារ។

- Advertisement -

ដើម្បីឱ្យវិស័យដាំដុះប័រមានភាពរីកចម្រើន និងផ្តល់ផល់ប្រយោជន៍ដល់កសិករនៅអូរសោម និងអ្នកបរិភោគប័រទូទាំងប្រទេស សហគមន៍សម្បូរសប្បាយរៀបចំក្រុមគាំទ្រប័រអូរសោម អ្នកចូលរួមសមាជិកក្រុមគឺជាអ្នកចូលចិត្តបរិភោគប័រហើយចង់ជួយជម្រុញការដាំដុះប័រឱ្យបានច្រើន ដើម្បីទទួលបានផ្លែប័រកាន់តែល្អ និងតម្លៃកាន់តែទាប។

សមាជិកគាំទ្រប័រអូរសោមទាំងអស់ទទួលបានតម្លៃប័រ៦០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់រដូវ២០២១នេះ។

អ្នកចូលរួមជាសមាជិកគ្រាន់តែចុះឈ្មោះកក់លុយទុកជាមុនទៅតាមចំនួនដែលចង់ទិញមកបរិភោគ។

ករណីប័រមានគុណភាពមិនល្អ លោកអ្នកអាចដោះដូរបានវិញ ដោយគ្រាន់តែថតរូប និងថ្លឹង ឬ រាប់ចំនួនផ្លែ ដើម្បីងាយស្រួលយើងផ្តល់ព័ត៌មានត្រឡប់ទៅកាន់កសិករវិញ។

សម្រាប់ព័ត៌មានបន្ថែម និងចុះឈ្មោះ តាមរយៈលេខទូរស័ព្ទ ០៧៧៧២៦៦៦៩៩

The post ក្រុមអ្នកគាំទ្រប័រទឹកដីអូរសោម appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

Source: កសិមកម្ម

Comments
Loading...