Ultimate magazine theme for WordPress.

- Advertisement -

ប្រាសាទអង្គរវត្តគឺជាឃ្លាំងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប

0 49

ទេវរូបដែលស្ថាបនាឡើងនាសតវត្សរ៍ទី៦ (រូបឆ្វេង) និងទេវរូបនៅសតវត្សរ៍ទី៩ នាសម័យអង្គរ

ប្រាសាទ​អង្គរវត្ត​គឺជា​ឃ្លាំង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​នៃវប្បធម៌

សាសនា និង​ចារឹក​ច្បាស់​លាស់​អំពី​ប្រវត្តិសាស្រ្ត​កម្ពុជា

នៅ​ខែ​កញ្ញា​ ឆ្នាំ​១៨៦២ ជា​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង ពី​ប្រទេស​បារាំង​នៅ​ឡើយ​នោះ លោក Admiral Bonnard បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ឧដុង្គ ដែល​នៅ​ពេល​នោះ​គឺ​ជា​រាជធានី​របស់​ព្រះ​បាទ​នរោត្តម​ទី១ ហើយ​បន្ទាប់​មក​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ។ នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​លើក​ទីមួយ​ហើយ​ដែល​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​បារាំង​បាន​សរសេរ​របាយការណ៍​មួយ​ស្ដីពី​ប្រាសាទ​អង្គរ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា ។

លោក Bonnard បាន​សរសេរ​ថា «កេរ​តំណែល​ប្រវត្តិសាស្ត្រ​និង​សាសនា​នៃ​អ្នក​ដែល​រលាយ​បាត់​ខ្លួន​នៅ​ទី​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដល់​ខ្សែ​ចក្ខុ​របស់​អ្នក​ដែល​នៅ​មាន​មន្ទិល​សង្ស័យ លែង​បដិសេធ​បាន​ទៀត​ថា​ ប្រទេស​កម្ពុជា​ដែល​មាន​ភាព​ក្រីក្រ​សព្វ​ថ្ងៃ​នេះ​ អាច​ធ្លាប់​មាន និង​អាច​នៅ​តែ​មាន​អ្នក​សូន​រូប​ដ៏​អស្ចារ្យ និង​អ្នក​មាន​សេចក្ដី​ព្យាយាម​ដ៏​អង់អាច​ដដែល» ។

អ្វី​ដែល​ត្រូវ​ចង​ចាំ​ពី​ពាក្យ​សម្ដី​របស់​លោក Bonnard នោះ​គឺ​អ្នក​ដែល​រលាយ​បាត់​ខ្លួន ប្រទេស​កម្ពុជា​ដែល​មាន​ភាព​ក្រីក្រ និង​អ្នក​សូនរូប​ដ៏​អស្ចារ្យ ។

នៅ​ពេល​នោះ​ខណៈ​ប្រទេស​បារាំង​បាន​មាន​បំណង​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​ក្នុង​តំបន់​ឆ្ងាយៗ​ហួស​ពី​ការ​ធ្វើ​អាណានិគម​ក្នុង​ឥណ្ឌូចិន​ដ៏​តូច​របស់​ខ្លួន​នេះ​ សម័យ​អាណានិគម​បារាំង (ឆ្នាំ​១៨៦៣ ​ដល់ ​ឆ្នាំ​១៩៥៣)​ លើ​ប្រទេស​កម្ពុជា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

ពីរ​បី​ខែ​ក្រោយ​មក​ វា​ដល់​វេន​លោក​ឧត្ដម​នាវី de la Grandire ដែល​ត្រូវ​ធ្វើ​ដំណើរ​មក​ខេត្ត​សៀមរាប​វិញ​ម្ដង ។ លោក​ឧត្ដម​នាវី de la Grandire គឺ​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​យោធា​នៅ​តំបន់​ឥណ្ឌូចិន (ការ​ធ្វើ​អាណានិគម​ដំបូង​របស់​បារាំង​នៅ​ក្នុង ​បន់​ចុង​បូព៌ា) ។ នោះ​គឺជា​ឱកាស​ដែល​គេ​ប្រើ​ដើម្បី​គ្រប់​គ្រង​តំបន់​ «ប្រាសាទ​អង្គរ​ដ៏​អស្ចារ្យ»​ នេះ​ជា​លើក​ដំបូង ។ គេ​ត្រូវ​តែ​កត់​សម្គាល់​ថា នៅ​សម័យ​នោះ​ ប្រាសាទ​អង្គរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម​នៅ​ឡើយ​ទេ​ ហើយ​បាន​ប្រគល់​វា​មក​កម្ពុជា​វិញ​ទើប​តែ​ឆ្នាំ​១៩០៧​ប៉ុណ្ណោះ ។ លោក De la Grandire ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ប្រាសាទ​មែន បើ​ទោះ​បី​ជា​ប្រាសាទ​ទាំង​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​កម្ពុជា​ក៏​ដោយ ។

- Advertisement -

ជា​សម្គាល់​អ្នក​កាសែត​បារាំង​មក​ពី​កាសែត Le Courrier de Saigon មាន​ការ​ច្របូក​ច្របល់​យល់​ពាក្យ​ថា «mines» ​ជំនួស​ឲ្យ​ពាក្យ​ «ruins» ។ ចម្លើយ​ដ៏​ហ្មត់ចត់​គឺ​បាន​មក​ពី​កាសែត​ភាសា​អង់គ្លេស​របស់​ប្រទេស​សិង្ហបុរី ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​មហិច្ឆតា​របស់​បារាំង​នៅ​ក្នុង​តំបន់​ដ៏​សម្បូរ​ធនធាន​នេះ ។

ក្រោយ​សតវត្សរ៍​ទី១៥​មក ​នៅ​ប្រទេស​កម្ពុជា​ប្រាសាទ​អង្គរ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​តំបន់​ក្បែរ​នោះ​ចាត់​ទុក​ជា​ទី​កន្លែង​សាសនា​ដ៏​សំខាន់​មែន​តែ​វា​ពិត​ជា​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​នោះ​ឡើយ​ទេ ។

ភ្លាមៗ​បន្ទាប់​ពី​មាន​នឹម​អាណានិគម​បារាំង (ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣) នោះ​ ជា​ឧទាហរណ៍​ប្រាសាទ​អង្គរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​ផ្លូវការ​ដូច​ដែល​លោក Penny Edwards បាន​លើក​ឡើង​ថា «អង្គរ​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ទាំង​ជា​តំណាង​មោទនភាព​ជាតិ​ខ្មែរ និង​ជា​ពេល​វេលា​ដែល​មិន​អាច​យក​មក​វិញ​បាន​មិន​សម្រេច​បាន​និង​មិន​អាច​ទៅ​រួច​នូវ​ភាព​សុក្រឹត្យ​ខាង​វប្បធម៌» ។

ចំពោះ​អាណា​ព្យាបាល​បារាំង​វិញ​អ្វី​ដែល​មិន​បាន​សម្រេច​នោះ គឺ​ការ​មិន​សូវ​បាន​ផ្ដល់​ឲ្យ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នូវ​រចនា​សម្ព័ន្ធ​មនោគមន៍​វិជ្ជា​ថ្មី​ទេ​អំពី​ថា​តើ​អង្គរវត្ត​មួយ​ណា​ដែល​នឹង​ក្លាយ​ជា​ធាតុ​ដ៏​សំខាន់ ។

ចាប់​ពី​ពេល​នោះ​មក​ ប្រវត្តិសាស្ត្រ​កម្ពុជា​នឹង​ត្រូវ​មាន​និទានកថា​ពីរ​ផ្នែក គឺ​មួយ​ផ្នែក​និយាយ​ពី​ភាព​អស្ចារ្យ​សម័យ​មុន និង​មួយ​ផ្នែក​ទៀត​និយាយ​ពី​ភាព​ចុះ​ខ្សោយ​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មាន​ន័យ​ថា អង្គរវត្ត​ជា​និមិត្តរូប​នៃ​ភាព​ដ៏​អស្ចារ្យ និង​ភាព​ចុះ​ខ្សោយ ។

អាណា​ព្យាបាល​បារាំង​សម្រាប់​ផ្នែក​ខ្លះៗ​របស់​ខ្លួន​គឺ​អន្ទះសា​ពេក​ក្នុង​ការ​ស្ម័គ​ចិត្ត​ជួយ​កម្ពុជា​ឲ្យ​ងើប​ឡើង​វិញ​ដូច​សម័យ​អង្គរ​ដ៏​អស្ចារ្យ ។

ដោយ​មិន​ងាយ​ស្រួល​ពេក​នោះ កិច្ច​ព្រម​ព្រៀង​អាច​ត្រូវ​បាន​លើក​ឡើង​តាម​លក្ខណៈ​ដូច​តទៅ ៖ អង្គរវត្ត​គឺជា​តឹកតាង​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវតិ្តសាស្ត្រ​ដ៏​មហស្ចារ្យ​មុន​ពេល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​បែប​នេះ ។ អាណា​ព្យាបាល​បារាំង​នៅ​ទីនោះ​ត្រូវ​ជួយ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ងើប​ឡើង​វិញ​ដូច​សម័យ​ដ៏​អស្ចារ្យ​កាល​ពី​មុន ។ ភ័ស្តុតាង​នេះ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ការ​ពិត​ថា បារាំង​គឺ​អ្នក​ដែល​បាន​រក​ឃើញ​អង្គរវត្ត​ឡើង​វិញ​មែន​ ហើយ​ក៏​ជា​អ្នក​ស្ដារ​ឡើង​វិញ​ផង​ដែរ ។

ភាគបន្ត

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...