Ultimate magazine theme for WordPress.

- Advertisement -

ការអភិវឌ្ឍទីក្រុងសៀមរាបចាប់ផ្ដើមឡើងពីពេលណា ?

0 28

ប្រាសាទអង្គរវត្ដ​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៣០

ទីក្រុង ឬ​មជ្ឈមណ្ឌល​វប្បធម៌ និង​នយោបាយ​យ៉ាង​សំខាន់​ជាងគេ​នា​សម័យ​អង្គរ គឺ​តំបន់​សៀមរាប​អង្គរ​នេះឯង ។ ក្រៅពី​នេះ គេ​នៅ​បាន​ឃើញ​មាន​ទីក្រុង​យ៉ាង​សំខាន់ៗ​នៅ​ក្នុង​ខេត្ដ​មួយ​ចំនួន​ទៀត ដូច​ជា នៅ​ពីម៉ាយបុរៈ និង​លិង្គបុរៈ​ជាដើម ។​

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​ជឿជាក់​ថា ប្រវត្ដិសាស្ដ្រ​នៃ​តំបន់​សៀមរាប​អង្គរ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ឆ្នាំ​៨០២​នៃ​គ្រិស្ដសករាជ ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ដំណាក់កាល​ទី​១ ព្រះមហាក្សត្រ​មួយ​អង្គ​បាន​ទ្រង់​គង់នៅ​ទីក្រុង​ឥន្ទ្របុរៈ ក្នុង​ខេត្ដកំពង់ចាម ។ ​បន្ទាប់​មក​ ព្រះ​អង្គ​ទ្រង់​ស្ដេច​យាង​ទៅ​ប្រថាប់​នៅ​លើ​ភ្នំ​គូលែន ហើយ​ចុង​ក្រោយបង្អស់​ ទ្រង់​ប្រថាប់​នៅ​ទីក្រុង​ហរិហរាល័យ​ ឬ​ក្រុង​រលួស ​ដែល​ជា​ព្រះរាជ​ធានី​ដើម​សម័យ​អង្គរ ។​

- Advertisement -

លោក​បណ្ឌិត​មីសែល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វប្បធម៌​អង្គរ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​៨០២​នៃ​គ្រិស្ដសករាជ គឺ​នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ ត្រូវ​ទទួល​រាជាភិសេក​ជា​ព្រះមហាក្សត្រ​នៅ​លើ​ភ្នំ​គូលែន ។ រាជាភិសេក​របស់​ទ្រង់​ឈរ​លើ​មូលដ្ឋាន​នៃ​ពិធី​ទេវរាជ​ដែល​បាន​ផ្ដល់​ចំពោះ​ព្រះ​អង្គ​នូវ​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំងក្លា ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​អង្គ​អាច​សម្រេច​នូវ​ការ​បង្រួបបង្រួម​ជាតិ​បាន ៕

ប្រភពៈ  សាលអាន ថ្ងៃទី ០៤/០៤/០៥

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...