Ultimate magazine theme for WordPress.

- Advertisement -

របៀបធ្វើយុទ្ធសាស្រ្តទីផ្សារ AI នៅក្នុងអាជីវកម្មដើម្បីបង្កើនការលក់

0 18
AI មកពីពាក្យ Artificial Intelligence ហើយវាសំដៅទៅលើការធ្វើត្រាប់តាមដ៏វៃឆ្លាតរបស់មនុស្សយន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីគិតឱ្យដូចមនុស្ស និងអាចធ្វើត្រាប់តាមសកម្មភាពរបស់មនុស្ស ដោយបង្ហាញពីលក្ខណៈទាក់ទងនឹងចិត្តមនុស្ស ដូចជាការរៀនសូត្រនិងដោះស្រាយបញ្ហា។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងអត្ថបទនេះ នឹងបង្ហាញលោកអ្នក អំពីការប្រើយុទ្ធសាស្រ្តទីផ្សារ ដោយភ្ជាប់នឹង AI ។

តើអ្វីជាការធ្វើទីផ្សារ AI?

គឺជាការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ ដោយផ្អែកលើការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការសង្កេតបន្ថែមពីអតិថិជន ឬនិន្នាការសេដ្ឋកិច្ចដែលអាចជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងផ្នែកទីផ្សារ។

 

អត្ថប្រយោជន៍នៃការប្រើ AI

  1. AI ជាទីកន្លែងដ៏ល្អមួយសម្រាប់ធ្វើការផ្សព្វផ្សាយ និងការផ្ដល់សេវាកម្មដល់អតិថិជន ហើយធ្វើឱ្យអតិថិជនមានការសប្បាយចិត្តក្នុងការបញ្ជាទិញ ដោយងាយស្រួលក្នុងការស្វែងរកអ្វីដែលពួកគាត់ចង់បាន។
ឧទាហរណ៍ជាក់ស្ដែង៖  ក្រុមហ៊ុន Vee24 បានប្រើ AI ជាជំនួយក្នុងការធ្វើទីផ្សារ ហើយជាលទ្ធផល វាបានជួយដល់អ្នកទីផ្សារបានយល់កាន់តែច្បាស់ពីតម្រូវការរបស់អតិថិជនគោលដៅ បង្កើនឱ្យមានអតិថិជនចូលរួមក្នុងការស្វែងរកអ្វីដែលគេចង់បាន ធ្វើឱ្យ Web page មានភាពជាក់លាក់ជាងមុន និងបង្កភាពងាយស្រួលដល់អតិថជនដោយអាចសួរព័ត៌មានលម្អិត តាមរយៈ Chat, Phone, Video ឬតាមវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ ហើយក៏បានជួយដល់ក្រុមអ្នកលក់ ងាយស្រួលក្នុងការឆ្លើយតប និងជួយប្រឹក្សាបន្ថែមជាមួយអតិថិជន។
  1. AI ក៏ជួយឱ្យដំណើរការនៃការលក់កាន់តែល្អ ដោយការប្រើទិន្នន័យលម្អិតបំផុតអំពីបុគ្គលផ្ទាល់ ការបង្ហាញពីទីតាំងភូមិសាស្រ្តជាក់លាក់ និងធ្វើឱ្យការផ្តល់ជូនផលិតផលឬសេវាកម្មដល់អតិថិជនមានគុណភាពខ្ពស់បំផុត។
  2. AI ជួយឱ្យការទូទាត់លើការបញ្ជាទិញបានកាន់តែរលូន និងមានទំនុកចិត្តខ្ពស់ ដោយអាចទូទាត់តាម ABA ឬមធ្យោយបាយទូទាត់ផ្សេងទៀត ទៅតាមជម្រើសដ៏ល្អសម្រាប់អតិថិជន។
  3. AI ជួយដោះស្រាយបញ្ហាផ្សេងៗ និងបំពេញតម្រូវការរបស់អតិថិជន​បាន 24ម៉ោង ក្នុងមួយសប្ដាហ៍ ដូចជាពេលវេលានៃការដឹកទំនិញ ផ្ដល់សេវាកម្ម និងជួយឆ្លើយតបរាល់ចម្ងល់អតិថិជន។

ប្រើយុទ្ធសាស្រ្តទីផ្សារ AI

យុទ្ធសាស្រ្តទីផ្សារ AI មានតួនាទី 2សំខាន់ ៖
ទី1. កម្រិតវៃឆ្លាតនៃការស៊ើបការណ៍ខ្ពស់ពីអតិថិជនគោលដៅ

- Advertisement -

ទី2. តម្រាបតាមចំណាក់ថ្នាក់នៃផលិតផលឬសេវាកម្ម ឬការឆ្លើយតបដោយវៃឆ្លាត ដូចជាការបង្កើត Chatbot

 

ដើម្បីកាន់តែលម្អិតបន្ថែមពី យុទ្ធសាស្រ្តទីផ្សារ AI ចូរឈ្វេងយល់ពីប្រភេទនៃការភាពវៃឆ្លាតតាមប្រព័ន្ធអនឡាញ ចំនួន 2 ខាងក្រោម៖
  1. Task automation ៖ សំដៅលើការបង្កើតសារចិត្តសាស្រ្ត ដូចជាការសរសេរស្វាគមន៍ទៅកាន់អតិថិជនថ្មីៗ ឬការឆ្លើយតបរាល់ចម្ងល់អតិថិជនដែលម្ចាស់អាជីវកម្មបានកំណត់ដោយស្វ័យប្រវត្តិ តាម Facebook page ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
  2. Machine learning ៖ សំដៅលើបច្ចេកទេសដ៏មានប្រជាប្រិយបំផុតនាពេលអនាគត ដោយវាមានតួនាទីសំខាន់ ក្នុងការប្រមូលទិន្នន័យជាច្រើនដើម្បីសិក្សាចរិតលក្ខណៈនៃការប្រើប្រាស់របស់អតិថិជនលើបណ្ដាញសង្គម។ ដូច្នេះវាអាចដោះស្រាយបញ្ហាលើការសម្រេចចិត្តដ៏ស្មុគស្មាញក្នុងការទិញរបស់អតិថិជន តាមរយៈការសម្របនិងបញ្ចូលនូវទិន្នន័យផ្សេងៗដែលត្រូវជាមួយនឹងតម្រូវការជាក់ស្ដែងរបស់អតិថិជនគោលដៅ។
លើសពីនេះ Machine Learning បានជំរុញការទិញតាមការផ្សាយពាណិជ្ជកម្មក្នុងប្រព័ន្ធអនឡាញ ផ្តល់យោបល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងគំរូនៃការលក់នៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ។

 

ឈ្វេងយល់ពីប្រភេទទាំង 4 របស់យុទ្ធសាស្រ្តទីផ្សារ AI

  1. Stand-alone machine-learning apps ៖ សំដៅលើការបង្កើតឱ្យមានកម្មវិធីក្នុងការប្រឹក្សាយោបល់ជាលក្ខណៈផ្ទាល់ខ្លួន។
  2. Integrated machine-learning apps ៖ សំដៅលើការបង្កើតឱ្យមានកម្មវិធីវាស់ស្ទង់ទិន្នន័យនៃការលក់ដាច់ជាងគេនៅក្នុងប្រព័ន្ធគ្រប់គ្រងអតិថិជន (CRM) លក់ផលិតផលតាមអនឡាញ បណ្ដុះបណ្ដាលពីការលក់ ការផ្ដល់ប្រឹក្សាយោបល់ និងការទិញតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ។
  3. Stand-alone task-automation apps ៖ សំដៅលើការផ្ដល់សេវាកម្មដល់អតិថិជន ដោយផ្ញើសារស្វ័យប្រវត្តិជាលក្ខណៈ Chatbots នៅក្នុង Facebook Messenger ។
  4. Integrated task-automation apps ៖ សំដៅលើការគ្រប់គ្រងព័ត៌មានអតិថិជន (CRM) ដើម្បីទំនាក់ទំនងជាមួយអតិថិជនជាលក្ខណៈប្រព័ន្ធ។
កែសម្រួល៖ សាន់ ថាវិន
ប្រភព៖ https://hbr.org/2021/07/how-to-design-an-ai-marketing-strategy

The post របៀបធ្វើយុទ្ធសាស្រ្តទីផ្សារ AI នៅក្នុងអាជីវកម្មដើម្បីបង្កើនការលក់ appeared first on គំនិត.

Source: ប្រភព៖ https://kumnit.com/

Comments
Loading...