Ultimate magazine theme for WordPress.

- Advertisement -

កំពង់ធំសម្បូរធនធានធម្មជាតិនិងស្លាកស្នាមប្រវត្ដិសាស្ដ្រ

0 4

បុព្វបុរស​យើង លោក​មាន​ការ​ពិសោធន៍​ក្នុង​ជីវិត ដោយ​ធ្លាប់​ជួប​ប្រទះ​រឿងរ៉ាវ​ផ្សេងៗ​ផ្ទាល់​នឹង​ភ្នែក ហើយ​បាន​ចងក្រង​ព្រឹត្ដិការណ៍​ទាំងនោះ​ទុក​សម្រាប់​ធ្វើការ​អប់រំ​កូនចៅ​ជំនាន់​ក្រោយ ។ តួយ៉ាង​ដូច​ជា​ឲ្យឈ្មោះ​ឲ្យ​កូនចៅ ឈ្មោះ​ភូមិ ស្រុក វត្ដ​អារាម ​និង​ទី​សាធារណៈ​ផ្សេងៗ​ទៀត​សុទ្ធតែ​ផ្អែក​ទៅ​លើ​លក្ខណៈ​ជាក់ស្ដែង ដូចជា​ អត្ដ​ចរិត រាងរៅ សកម្មភាព​ ទីតាំង​ភូមិសាស្ដ្រ ព្រឹត្ដិការណ៍​ជាក់ស្ដែង ​ដើម្បី​ឲ្យ​អ្នកផង​ហៅ​តាម​ខ្លួន​ដែរ ។

ក្នុង​នោះ​ឈ្មោះ​ខេត្ដកំពង់ធំ​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃឈើ បឹងបួ ទន្លេ ភ្នំ ប្រាង្គ​ប្រាសាទ សត្វព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ចាស់​ទុំ​នាំ​គ្នា​ដាក់​ឈ្មោះ​ខេត្ដ​នេះ​តាម​ទីកន្លែង​ទឹក​មួយ​ដែល​មាន​សត្វ​ពស់​មួយគូ​ដ៏​ធំ​ត្រូវ​គេ​នាំ​គ្នា​ហៅ​ថា «ខេត្ដកំពង់ធំ» ។ លុះ​ចំណេរ​កាល​ក្រោយមក​ទៀត នៅ​ពេល​តេជោ​បុរារាជ​មាស​ធ្វើ​ជា​ចៅហ្វាយខេត្ដ ផ្ទះ​គាត់​នៅ​ក្បែរ​កំពង់ទឹក​ត្រង់​ភូមិ​អាចារ្យ​លាក់​សព្វថ្ងៃ ហើយ​មន្ដ្រី​មក​ពី​តំបន់​ផ្សេងៗ​តែងតែ​មក​លេង​ផ្ទះ​គាត់​ជា​ញឹកញាប់​ទើប​នាំ​គ្នា​ហៅ​ថា «កំពង់​ជំរំ​ធំ» ។ ដោយ​ឈ្មោះ​នេះ​វែង​ពេក​ក្រោយ​មក​ទៀត​គេ​ហៅ​ថា កំពង់ធំ ឬ​ខេត្ដ​កំពង់ធំ រហូត​មក ។​

- Advertisement -

ខេត្ដកំពង់ធំ​មាន​ឈ្មោះ​បោះ​សំឡេង​​តាំងពី​សម័យ​បុរាណ​នូវ​សម្បត្ដិ​ធនធាន​ធម្មជាតិ និង​សម្បត្ដិ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ដោយ​ផ្ដល់​នូវ​ភាព​អនុគ្រោះ​យ៉ាងច្រើន​ដល់​អ្នកស្រុក ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​រស់នៅ ។ មិនតែប៉ុណ្ណោះ​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍ ម្នាក់ៗ​សុទ្ធតែ​ចង់​ទស្សនា​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង​តាម​បែប​ធម្មជាតិ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​តាំងពី​យូរ ហើយ​បាន​ផ្សារ​ភ្ជាប់​នឹង​រឿងព្រេង​ប្រវត្ដិសាស្ដ្រ​ទៀត​ផង ។ ដោយឡែក​ឈ្មោះ​ខេត្ដ​កំពង់ធំ ត្រូវ​បាន​ចាស់ទុំ​យើង​ប្រសិទ្ធ​នាម​តាម​សកម្មភាព​របស់​សត្វ​នោះ និង​មនុស្ស​ដែល​មាន​ពិត​នៅ​ក្នុង​សម័យកាល​ប្រវត្ដិសាស្ដ្រ​កន្លង​មក មាន​ន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​មនុស្ស​ម្នា​ទាំងពួង​ពេញចិត្ដ​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ចំពោះ​ឈ្មោះ​ខាងលើ​នេះ ៕

ប្រភពៈ សាលអាន ថ្ងៃ​ទី ១០/០៥/០៦ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...