Ultimate magazine theme for WordPress.

- Advertisement -

កម្មវិធីបណ្តុះបណ្តាលរបស់សាលាកសិដ្ឋានពន្លកបៃតង

0 2

 

១. គោលបំណង

  • កសាងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងកសិដ្ឋាន

២. គោលការណ៍ ដំណើរការ និងកម្រិតនៃការហាត់រៀន

២.១. គោលការណ៍៖

  • កសិដ្ឋាន ជាសាលា ដំណាំ និងសត្វ ជាគ្រូ
  • ការសិក្សាផ្សាភ្ជាប់ការអនុវត្ត និងការអនុវត្តផ្សាភ្ជាប់ការសិក្សា

២. ២. ដំណើរការ និងកម្រិត

  • កម្រិត១. រៀនដាំដុះបានផលដំណាំ និងបានផលចំណេញ (៣ទៅ៦ខែ)
  • កម្រិត២. រៀនដឹកនាំក្រុមដាំដុះបានផលចំណេញ (៣ទៅ១២ខែ)
  • កម្រិត៣. រៀនដឹកនាំ អ្នកដឹកនាំក្រុមបានផលចំណេញ (៣ទៅ២៤ខែ)
  • កម្រិត៤. ការគ្រប់គ្រងកសិដ្ឋានទូទៅ និងការផ្សាភ្ជាប់ជាមួយការអភិវឌ្ឍ

សហគមន៍មូលដ្ឋាន (៣ទៅ៣៦ខែ)

២. ៣. គោលការណ៍ឧបត្ថម្ភ សិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចាប់ពី១៥០ដុល្លារឡើងទៅអាស្រ័យលើភាពជោគជ័យតាមកម្រិតនីមួយៗ

  • កម្រិត១៖ ១៥០ ទៅ២៥០ដុល្លារ ក្នុង១ខែ
  • កម្រិត២៖ ២៥០ទៅ៣៥០ដុល្លារ ក្នុង១ខែ
  • កម្រិត៣៖ ៣៥០ទៅ៥០០ដុល្លារ ក្នុង១ខែ
  • កម្រិត៤៖ ចាប់ពី៥០០ដុល្លារឡើងទៅក្នុង១ខែ

លទ្ធផលការហាត់ការ វាស់លើលទ្ធផលការដាំ ផលិតភាព និងប្រសិទ្ធភាពការងារ។

- Advertisement -

៣. មុខវិជ្ជាសំខាន់ៗ

  • គោលការណ៍ និងបច្ចេកទេសការដាំដុះតាមគោលការណ៍ធម្មជាតិ
  • គោលការណ៍ដាំដុះដើម្បីទីផ្សារ
  • ការគ្រប់គ្រងចំណូលចំណាយ
  • ការគ្រប់គ្រងដឹកនាំក្រុម
  • ការអភិវឌ្ឍសហគមន៍មូលដ្ឋាន

៤. ការចូលរួមកម្មវិធី

  • អ្នកចាប់អារម្មណ៍ទទួលបានការណែនាំដំបូង
  • ដាក់ពាក្យចូលរួម
  • ចុះកិច្ចសន្យា
  • ចាប់ផ្តើមហាត់ការ

៥. ការស្នាក់នៅ និងការរៀនសូត្រនៅកសិដ្ឋាន

  • សាលាមានផ្តល់កន្លែងស្នាក់នៅតាមកសិដ្ឋាន
  • អ្នកហាត់ការធ្វើការដោះស្រាយបញ្ហាបាយទឹកជាមួយក្រុមការងារនៅកសិដ្ឋាន
  • មានសិស្សច្បង ឬអ្នកគ្រប់គ្រងជួយណែនាំការរៀនសូត្រ និងការងារពាក់ព័ន្ធ

៦. ការដឹកដាំ និងគ្របគ្រង

  • ប្រធានស្ថាបនិក និងប្រធានគ្រូបណ្តុះបណ្តាល៖ បណ្ឌិត យ៉ង សាំង កុមារ
  • ក្រុមសិស្សច្បង: ពៅ សុភា, ប៉ែន វណ្ណ: ,ស្រ៊ី តុលា ,ថូ ណារិទ្ធ និង ឈា ច័ន្ទតារា។

៧. ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖

  • ថូ ណារិទ្ធ ០៩៦ ២៩៥ ៨៤៨៧
  • តំណរភ្ជាប់តេលេក្រាម៖ me/kromponlorkbaithong

The post កម្មវិធីបណ្តុះបណ្តាលរបស់សាលាកសិដ្ឋានពន្លកបៃតង appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

Source: កសិមកម្ម

Comments
Loading...