អង្ករដែលដាំដុះ និងកែច្នៃតាមបែបបុរាណដូចជា
១. ដាំដុះតាមគោលការណ៍ធម្មជាតិដោយប្រើជីធម្មជាតិ និងគ្មានការប្រើប្រាស់សារធាតុគីមីសិប្បនិមិត្ត
២. កែច្នៃដោយមានសល់ជាតិកន្ទុក និងមានលាយជាមួយអង្ករបាក់ច្រើន
អ្វីទៅជាគុណសម្បត្តិល្អរបស់អង្ករស្តង់ដាបែបខ្មែរបុរាណ?
១. ល្អដល់សុខភាពដោយគ្មានកាកសំណល់សារធាតិជី និងថ្នាំពុលគីមីនៅក្នុងអង្ករ និងសម្បូរដោយសារធាតុចិញ្ចឹមដូចជាសារធាតុរ៉ែ វីតាមីន និងជាតិសសៃដែលជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ដៃ សន្លាក់ជើង ជំងឺទឹកនោមផ្អែម ។ល។
២. ជួយដល់ជីវភាពកសិករ និងបង្កើនការងារបន្ថែមនៅតាមមូលដ្ឋាន ដោយអង្ករនេះត្រូវកែច្នៃដោយកសិករ ប្រើម៉ាស៊ីនខ្នាតតូច និងរើស រេង សម្អាតបន្ថែមដោយដៃ។ ដោយអង្ករគ្រាន់បានតែច្នៃនៅមូលដ្ឋាន នាំឱ្យសល់អង្កាមសម្រាប់ប្រើជាជី និងសល់កន្ទុក និងអង្ករម៉ត់ដើម្បីចិញ្ចឹមសត្វ។ តម្លៃសមរម្យ ដោយនៅលាយអង្ករបាក់ច្រើន ហើយការកែច្នៃមិនត្រូវការចំណាយវិនិយោគច្រើន លើម៉ាស៊ីនប៉ូលៀ ម៉ាស៊ីនសិតពណ៌ តែមានការចំណាយបន្ថែមលើការរែង និងរើសបន្ថែមដោយដៃ។
៣. ទាំងកសិករ និងអ្នកបរិភោគទទួលបានតម្លៃសមរម្យ ដោយកសិករជាអ្នកកែច្នៃអង្ករដោយខ្លួនឯងលក់មកកាន់ទីផ្សារ ហើយអង្ករនៅមានលាយអង្ករបាក់ច្រើន និងមិនត្រូវការវិនិយោគច្រើនលើម៉ាស៊ីនសំរិត ម៉ាស៊ីនប៉ូលៀ និងម៉ាស៊ីនរើសពណ៌។ គ្រាន់តែមានការចំណាយបន្ថែមលើការរែង និងរើសបន្ថែមដោយដៃ។
អង្ករស្តង់ដាខ្មែរបុរាណមិនល្អលរលួនដូចអង្ករកែច្នៃដោយម៉ាស៊ីនទំនើប(មិនសូវល្អពីខាងក្រៅ) តែការបរិភោគអង្ករស្ទងដាខ្មែរបុរាណ ល្អដល់សុខភាព ជីវភាព សេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន និងបរិស្ថាន។
លោកអ្នកអាចទាក់ទងទិញអង្ករខ្មែរបុរាណបាននៅហាងអូក្រាអាហារធម្មជាតិ (លក់រាយ និងដុំ) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៥១ ផ្លូវ៥៩២ កែងផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជិតវិទ្យាល័យឥន្រ្តទេវី។ ឬក៏លោក-អ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 087749000/078900592។
The post អង្ករស្តង់ដាដូនតាខ្មែរបុរាណ(ពូជម្លិះ រំដូល សែនក្រអូប) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
Source: កសិមកម្ម