Ultimate magazine theme for WordPress.

ព្រះពុម្ព​ក្នុង​ឥរិយាបថ​ធ្យានមុទ្រា





ព្រះពុម្ព​ធ្វើ​ពី​ដី​ដុត​នៅ​អង្គរបុរី

ព្រះពុម្ព​ពុទ្ធបដិមា​ជា​ច្រើន​បែប​ត្រូវ​បាន​លោក​បណ្ឌិត​ជំនាញ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​ដ៏​ល្បីល្បាញ​ស្រាវជ្រាវ​រក​ឃើញ​ថា នៅ​អង្គរបុរី​ខេត្ដតាកែវ​ក៏​ដូចជា​នៅ​ក្នុង​ទីតាំង​នានា​នៃ​ចក្រភព​ភ្នំ​ ព្រះពុម្ព​ពុទ្ធបដិមា​ចាប់តាំងពី​សតវត្សរ៍​ទី​៣ រហូត​មក​ដល់​សម័យ​ទំនើប​យើង​នេះ ត្រូវ​បាន​គេ​រក្សា​ទុក​នូវ​ឥរិយាបថ​មុទ្រៈ​ចម្បង​មួយ​ចំនួន​ ដូចជា​ ធ្យាន​ឬ​សមាធិទ្រា​ភូមិប្សមុទ្រា​ គេ​ហៅ​ម្យ៉ាងទៀត​ថា​ឥរិយាបថ​មារវិជយ និង​ធម៌ចក្រមុទ្រា​ជាដើម ។ល ។​

បណ្ឌិត​មីសែល ត្រាណេ មិន​ត្រឹមតែ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​ចំនួន​មក​អភិរក្ស​ទុក​ថែម​ទៀត​ផង ។ លោក​មីសែល ត្រាណេ​បាន​ឲ្យ​ដឹង​ទៀត​ថា ធ្យាន​ឬ​សមាធិ​មុទ្រា «ត្រា​នៃ​សមាធិ» ​តំណាង​ឲ្យ​ការ​ប្រមូលផ្ដុំ​នូវ​បញ្ញាញាណ​ឬ​ស្មារតី​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​ដើម្បី​ស្វែងរក​នូវ​ការ​ត្រាស់​ដឹង​ឬ​ពុទ្ធិ (ចំណេះដឹង) ។​

បណ្ឌិត​មីសែល ត្រាណេ​ ដែល​ស្រឡាញ់​វត្ថុ​បុរាណ​ខ្មែរ​ជាង​អ្វីៗ​ទាំងអស់ លោក​បាន​បញ្ជាក់​អំពី​អត្ថន័យ​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ន័យ​នេះ​ហើយ តាម​រយៈ​ព្រះពុម្ព យើង​ឃើញ​ព្រះពុទ្ធ​អង្គ​ប្រថាប់​ក្នុង​ឥរិយាបថ​អង្គុយ​តាម​បែប​ឥណ្ឌា​ ដោយ​មាន​ជង្គង់​ទាំង​ពីរ​គងលើគ្នា ​ដៃ​ទាំង​ពីរ​លា​តម្រួត​លើ​គ្នា​ដាក់​លើ​ព្រះ​ភ្នែន ។​

តាម​ពិត​ទៅ​ឥរិយាបថ​នេះ​តំណាង​ឲ្យ​ការ​ទទួល​នូវ​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធិញ្ញាណ ។​ ក៏​ប៉ុន្តែ​ម្យ៉ាងវិញទៀត វា​ក៏​ជា​សញ្ញា​និមិត្ដ​នៃ​ការ​ប្រមូលផ្ដុំ​នូវ​ស្មារតី​ក្នុង​ការ​ស្វែងរក​ការ​រំដោះ​រាល់​ទុក្ខ​ភ័យ​ផង​ដែរ ។​

លោក​បាន​រំលឹក​ឲ្យ​ដឹង​ទៀត​ថា ខាង​សាសនា​ឥណ្ឌា ឥរិយាបថ​អង្គុយ​ស្មឹង​ស្មាធិ៍​គឺ​ជា​រូបមន្ត​ចាំបាច់​បំផុត នាំ​មក​នូវ​ហេក្ស ឬ និព្វាន ។ ម្យ៉ាងវិញទៀត ​គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា ឥរិយាបថ​នេះ​គឺជា​ពិធី​សាសនា​សំខាន់​បំផុត ។​

នៅ​សម័យ​បុរេ​អង្គរ ភាគច្រើន​ព្រះពុទ្ធ​អង្គ​ប្រថាប់​លើ​ព្រះ​បល្ល័ង្ក​តំណាង​ដោយ​ផ្កាឈូក​រីក​ក្រពុំ ។ នៅ​ទី​នេះ ផ្កាឈូក​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ។ ឥរិយាបថ​ធ្យាន​ឬ​សមាធិ ជា​ឥរិយាបថ​មួយ​យ៉ាង​សំខាន់ ប៉ុន្ដែ​បណ្ឌិត​បុរាណវិទ្យា​យើង​បាន​ពន្យល់​ថា ចំណុច​ដ៏​ខ្ពង់ខ្ពស់់​បំផុត​នៃ​ការ​សញ្ជឹង​ស្មឹង​ស្មាធិ៍​ឈាន​ទៅ​កាន់​ពុទ្ធិ​ឬ​ការ​ត្រាស់​ដឹង ។​ ក្នុង​ន័យ​នេះ​ហើយ​ ធ្យានមុទ្រា​គឺជា​សញ្ញា​និមិត្ដ​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ ។ ម្យ៉ាងវិញទៀត​ វា​ក៏​ជា​មធ្យោបាយ​អប់រំ​ពុទ្ធសាសនិកជន​ខ្មែរ​ផង​ដែរ​អំពី​ពុទ្ធប្បវត្ដិ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី​០៦/០២/២០០៨ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...