Ultimate magazine theme for WordPress.

- Advertisement -

ម្ចាស់លំហែរ៣៦៖ កូវីដ-19 ធ្វើឱ្យខ្ញុំចេះច្នៃវិបត្តិ

0 39

វិបត្តិកូវីត១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អាជីវកម្មស្ទើរតែគ្រប់ប្រភេទ ។ យើងសង្កេតឃើញថាមានអាជីវកម្មមិនតិចតែដែលមិនអាចដំណើរការនិងត្រូវបានបិទទ្វា។ និយាយពីម្ចាស់អាជីវកម្មវិញគឺពួកគាត់ត្រូវបានខាតបង់នូវទុនអស់យ៉ាងច្រើន ។​​​ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីក៏នៅមានម្ចាស់អាជីវកម្មមួយចំនួនផងដែរដែលនៅតែបន្តតស៊ូមិនចុះញ៉មនឹងវិបត្តិមួយនេះ។

លោកអ្នកប្រហែលជាធ្លាប់បានលឺរួចមកនូវពាក្យស្លោកមួយឃ្លាដែលបានលើកឡើងថា “នៅក្នុងវិបត្តិគឺតែងតែមានឱកាសប្រសិនបើយើងចេះកែច្នៃវិបិត្តនោះឲ្យទៅជាល្អប្រសើរវិញ” ។ ដោយសារតែពាក្យស្លោកមួយឃ្លានេះហើយដែលជាកត្តាជម្រុញទឹកចិត្តឲ្យលោក ឆាន​ វិទូដែលជាម្ចាស់អាជីវកម្មមួយរូបដែលទទួលរងនូវបញ្ហានិងវិបត្តិកូវីត១៩ដូចគ្នានេះ មិនបានបោះបង់នូវក្តីសង្ឃឹមក្នុងការរើបម្រះចេញពីចំនងនៃបញ្ហានិងវិបត្តិដែលកំពុងរួមរឹតអាជីវកម្មទាំងប៉ុន្មានរបស់លោកនោះទេ ។ លោកបានសម្លឹងឃើញនូវឱកាសមួយដ៏មានតម្លៃដែលជាច្រកចេញមួយដែលអាចនាំលោកចេញពីវិបត្តិមួយនេះ ។ លោកបានលើកឡើងថា “ នៅអំឡុងពេលដែលមានវិបត្តិកូវីត ១៩​ នេះអាជីវកម្មរបស់លោកទាំងអស់ត្រូវបានជាប់គាំងមិនអាចដំណើរការបានហើយខាតបង់ទុនអស់ជាច្រើនដែលធ្វើឲ្យលោកពិតជាពិបាកចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែមានថ្ងៃមួយលោកក៏បានទៅលំហែរអារម្មណ៍នៅឯដីមួយកន្លែងរបស់លោកដែលនៅជាប់មាត់ទឹក ប្រកបទៅដោយទេសភាពស្រស់ស្រាយបែបធម្មជាតិ ។ លោកក៏បានបន្ថែមទៀតថា​នៅពេលនោះលោកក៏បានចាប់ផ្តើមគិតថា នៅអំឡុងពេលកូវីត ១៩ នេះ មនុស្សភាគច្រើនមិនអាចចេញទៅណាបានឆ្ងាយទេ បើទោះបីជាចង់ទៅដើរកម្សាន្តនៅខេត្តផ្សេងក៏មិនកើតដែរ ភាគច្រើនគឺនៅផ្ទះជុំជាមួយគ្រួសារ ។ លោកបានសម្លឹងឃើញថាវាគឺជាឱកាសមួយសម្រាប់លោកប្រសិនបើលោកកែច្នៃដីមួយកន្លែងទៅជាកន្លែងសម្រាប់សម្រាកកម្សាន្តជាលក្ខណៈគ្រួសារប្រហែលជាអាចនឹងទទួលបាននូវភាពជោគជ័យខ្ពស់ពីព្រោះថា ដីនៅតំបន់នោះគឺនៅជាប់មាត់ទឹកស្រាប់ បរិយាកាសក៏ល្អ ទេសភាពក៏ស្អាត ខ្យល់អាកាសក៏បរិសុទ្ធសំខាន់គឺនៅក្នុងក្រុងតែម្តង ។​

“នៅក្នុងវិបត្តិគឺតែងតែមានឱកាសប្រសិនបើយើងចេះកែច្នៃវិបិត្តនោះឲ្យទៅជាល្អប្រសើរវិញ”

ជាលទ្ធផលលោកក៏បានបង្កើតជាអាហារដ្ឋានដែលលំហែរអារម្មណ៍ជាលក្ខណៈគ្រួសារមួយដែលមានឈ្មោះថាលំហែរ ៣៦ ។​ លោកបានបន្តទៀតថានៅពេលដែលបើកអាជីវកម្មដំបូងគឺមិនទាន់មានអតិថិជនច្រើនទេដោយសារតែមិនទាន់មានអ្នកស្គាល់ច្រើន ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីក៏លោកមិនបានបាក់ទឹកចិត្តដែរ ពីព្រោះលោកជឿជាក់យ៉ាងមុតមាំថាអាជីវកម្មមួយនេះនឹងដំណើរការបានយ៉ាងរលូននាពេលឆាប់ៗខាងមុខនេះជាក់ជាមុនខាន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះលទ្ធផលដែលលោកទទួលបានគឺពិតជាសមស្របទៅតាមការរំពឹងទុករបស់លោកយ៉ាងពិតប្រាកដមែន ។ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍គឺអតិថិជនតែងតែមកពេញៗតែម្តង ហើយរហូតដល់ពេលខ្លះគ្មានកន្លែងសម្រាប់អតិថិជនថែមទៀតផង ។  ដែលអាចនិយាយបានថាគឺជាភាពជោគជ័យមួយផ្នែកធំដែលលោកទទួលបាន ។​តាមរយៈបទពិសោធន៍នៅក្នុងការធ្វើអាជីវកម្មរបស់លោកកន្លងមក លោកចង់លោកទឹកចិត្តដល់យុវ័យក៏ដូចជាអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មទាំងឡាយថាមិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយគឺតែងតែមាននូវដំណោះស្រាយនៅក្នុងនោះដែរ ។ ប៉ុន្តែសំណួរសួរថាតើអ្នកមានភាពច្នៃប្រឌិតខ្លាំងប៉ុណ្ណាក្នុងការកែច្នៃនិងស្វែងរកនូវដំណោះស្រាយទាំងនោះ ? ពេលខ្លះយើងហាក់់ដូចជាស្មុគស្មាញជាមួយនឹងបញ្ហានោះខ្លាំងពេករហូតដល់មិនបានចាប់អារម្មណ៍និងសម្លឹងឃើញនូវដំណោះស្រាយដែលនៅនឹងមុខ។ ពិតណាស់យើងមិនអាចហាមឃាតនូវបញ្ហាឬវិបត្តិមិនឲ្យកើតមានបានទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺស្វែងរកវិធីសាស្រ្តនៅក្នុងច្នៃនូវវិបត្តិឬបញ្ហានោះឲ្យទៅជាឱកាសសម្រាប់ខ្លួនឯងវិញ ។

- Advertisement -

 

The post ម្ចាស់លំហែរ៣៦៖ កូវីដ-19 ធ្វើឱ្យខ្ញុំចេះច្នៃវិបត្តិ appeared first on គំនិត.

Source: Business from Kumnit

Comments
Loading...