Ultimate magazine theme for WordPress.

ថ្ងៃអ្នកអត់គូរ បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់ក្រុមហ៊ុន​យក្ស​Alibabដោយរកចំណូលបាន​៥៦ពាន់លានដុល្លារ

0 2

ក្រុមហ៊ុន​លក់ទំនិញអនឡាញធំជាងគេនៅចិន Alibaba បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន​សម្រាប់​ព្រឹត្តិការណ៍ទិញទំនិញតាមអនឡាញថ្ងៃបុណ្យ​អ្នកអត់គូរ ១១.១១ឆ្នាំ​នេះ​ ដែលធ្វើឱ្យស្រមោលអាក្រក់នៃការធ្លាក់​តម្លៃភាគហ៊ុន​១០%​កាលពីថ្មីៗនេះដោយសារតែការផ្លាស់ប្តូរគោលការណ៍​ថ្មីរបស់ចិន​រសាត់បាត់ទៅ។

ថ្ងៃអ្នកអត់គូរ ជាទូទៅ​គឺជាថ្ងៃទិញទំនិញដ៏ច្រើនបំផុតមួយនៅប្រទេសចិន​ ដែលមានរយៈបេល២៤ម៉ោង ហើយមានការបញ្ចុះតម្លៃ​យ៉ាងគគ្រឹកគគ្រេង​ពីផលិតផលរាប់លានផលិតផល​ដំណើរការដោយ​ក្រុមហ៊ុន​លក់ទំនិញអនឡាញយក្ស​ដូចជា Alibab និង JD.com រួមទាំង​ក្រុមហ៊ុនល្បីៗជាច្រើនទៀត។ វាក្លាយទៅជាព្រឹតិ្ត​ការណ័​ទិញលក់ទំនិញមួយ​ដែលបង្កើត​ការទិញលក់ច្រើនជាង​ព្រឹត្តិការណ៍​ Black Friday និង Cyber Monday របស់សហរដ្ឋអាមេរិច​បូក​បញ្ចូល​គ្នាទៅទៀត។

ឆ្នាំនេះ ក្រុមហ៊ុនយក្សរបស់ចិន២ខាងលើបា​នបន្ថែមថ្ងៃព្រឹត្តិការណ៍ទិញលក់នេះ​ដោយចាប់ផ្តើមតាំងពីថ្ងៃទី​០១ខែ​វិច្ឆិកានេះ ហើយ​បញ្ចប់នៅថ្ងៃទី១២​កណ្តាលអាត្រាត។

ក្រុមហ៊ុន Alibabaបាន​បង្ហាញថា ការបញ្ជាទិញ​ពីវេទិការទិញទំនិញរបស់ខ្លួនគឺ​មានតម្លៃសរុប​៣៧២.៣ពាន់យាន់ (៥៦.៤២ពាន់លានដុល្លារ) ដែលគិតចាប់តាំងពីថ្ងៃទី០១ខែវិច្ឆិការកន្លងមក ដែលមានតម្លៃច្រើនជាង​ព្រឹត្តិការកាលពីឆ្នាំ២០១៩ (រយៈពេល២៤ម៉ោង)​។ រីឯក្រុមហ៊ុន JD.comវិញ ក៏បានបង្ហាញតួរលេខផងដែរ ដែលក្នុងរយៈពេល​ការបង្កើត​ព្រឹត្តិការណ៍នេះ គឺមានការបញ្ជាទិញ​រហូតដល់​២០០ពាន់លានយាន់ ដែលគិតចាប់ពីថ្ងៃទី០១ខែ​វិច្ឆិកាផងដែរ។

បើទោះបីជា​មាន​បញ្ហាកូវីដ១៩ក៏ពិតមែន ប៉ុន្តែ​លទ្ធភាព និងសកម្មភាពការទិញលក់នៅតាមវេតិការអនឡាញ​នៅ​តែ​មានសន្ទុះ​ខ្លាំងក្លា​ នេះសបញ្ចាក់ឱ្យឃើញថា មនុស្សជាច្រើនចាប់ផ្តើមងាកមកទិញលក់ទំនិញ​តាមអនឡាញកាន់តែច្រើន។

The post ថ្ងៃអ្នកអត់គូរ បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់ក្រុមហ៊ុន​យក្ស​Alibabដោយរកចំណូលបាន​៥៦ពាន់លានដុល្លារ appeared first on គំនិត.

Source: Business from Kumnit

Comments
Loading...