Ultimate magazine theme for WordPress.

- Advertisement -

Robert Kiyosaki ប្រាប់ពីមូលហេតុដែលធ្វើឲ្យអ្នកនៅតែក្

0 54

មហាសេដ្ឋី Robert Kiyosaki អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ (Rich Dad Poor Dad) ស្ថាបនិកក្រុមហ៊ុន The Rich Dad បានបង្ហើបប្រាប់ពីមូលហេតុធំៗចំនួន៥ ដែលធ្វើឲ្យអ្នកនៅតែក្រ។​

១. ការភ័យខ្លាច៖ មនុស្សជាច្រើនខិតខំអានសៀវភៅ ខិតខំសិក្សាស្រាវជ្រាវ រៀនសូត្រ និងស្វែករកបទពិសោធន៍ជាច្រើន ប៉ុន្តែដល់ពេលដែលត្រូវយកចំណេះដឹងទាំងនោះមកប្រើប្រាស់ ពួកគេបែរជាខ្លាចរអា មិនហ៊ានដើរទៅមុខទៅវិញ។ ប្រសិនបើអ្នកមិនខ្លាច ម្លេះអ្នកហ៊ានបោះបង់ការងារ ចាប់ផ្តើមអាជីវកម្ម ឬ ក្រុមហ៊ុនខ្លួនឯងបាត់ទៅហើយ។

សេចក្តីភ័យខ្លាច គឺជាផ្ទាំងមួយដ៏ធំដែលបិទបាំងមិនឲ្យអ្នកដើរទៅរកភាពជោគជ័យបាន។ ការផ្លាស់ប្តូរ ព្រមទទួលយកហានិភ័យ ថ្វីត្បិតតែហាក់គួរឲ្យខ្លាច ប៉ុន្តែអ្នកអាចមានឱកាសសម្រេចក្តីសុបិនរបស់អ្នក ពិសេសអ្នកនឹងអាចមានឱកាសគេចផុតពីអ្វីដែលអ្នកមិនចង់ក្លាយទៅជានៅពេលខាងមុខ។​

២. ការអៀនខ្មាស់៖ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាអ្នកជោគជ័យ មហាសេដ្ឋីពាន់លានដុល្លារអាមេរិក និងអ្នកមានទ្រព្យសម្បត្តិច្រើនដែលធ្លាប់បរិច្ចាគប្រាក់រាប់ពាន់ដុល្លារ ភាគច្រើនកើតចេញពីមនុស្សដែលរស់នៅក្នុងជីវភាពក្រីក្រ និងរៀនមិនចប់មហាវិទ្យាល័យផង។

- Advertisement -

មូលហេតុគឺពួកគេចេះចាប់យកឱកាស និងមិនខ្លាចខ្មាស់គេ ផ្ទុយពីមនុស្សដទៃដែលមានឱកាសរៀនសូត្របានច្រើន មានចំណេះដឹងខ្ពស់ មានបទពិសោធន៍ច្រើន ប៉ុន្តែមិនហ៊ានដើរចេញពីមុខតំណែង ឫ ការងារដែលបានផ្តល់ប្រាក់បៀវត្សរ៍សមគួរឲ្យគេ។ ម្យ៉ាងវិញទៀត គេខ្លាចខ្លួនគេត្រូវអ្នកដទៃសើចចំអកឲ្យ នៅពេលដែលគេបរាជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។

៣. ភាពខ្ចិលច្រអូស៖ មនុស្សជាច្រើនរវល់យ៉ាងខ្លាំងជាមួយនឹងបញ្ហាសុខភាព ជាមួយគ្រួសារ ជាមួយការងារ និងអាជីវកម្មរបស់ពួកគេ ដោយសារតែពួកគេព្រួយបារម្ភ ហើយខ្វាយខ្វល់ពីរឿងទាំងនោះ។

ប៉ុន្តែក៏មានមនុស្សមួយក្រុមទៀតផងដែរ ដែលមិនសូវខ្វល់ខ្វាយរឿងអ្វីទាំងអស់ ហើយពួកគេជាធម្មតាចូលចិត្តចំណាយពេលដើរលេងកំសាន្ត ដើរផ្សារទិញឥវ៉ាន់ និងមិនដែលគិតថាចង់ផ្លាស់ប្តូរ ឬ ធ្វើអ្វីដែលថ្មីនោះទេ។ ភាពខ្ចិលច្រអូស មិនព្រមផ្លាស់ប្តូរ ជាប្រភពនាំឲ្យអ្នកមិនមានសកម្មភាព និងជាហេតុធ្វើឲ្យអ្នកដែលប្រាថ្នាសុំតែសុខ តែមិនអាចសុខ។​

៤. ទម្លាប់មិនល្អ៖ ទម្លាប់អាចឆ្លុះបញ្ចាំងពីអនាគតរបស់មនុស្សម្នាក់ៗ។ ទម្លាប់ គឺជារឿងដែលពិបាកក្នុងការកែប្រែ ប៉ុន្តែប្រសិនបើអ្នកតាំងចិត្ត និងចាប់ផ្តើមធ្វើការកែប្រែវាពិតជាអាចធ្វើបាន។ មនុស្សដែលបរាជ័យភាគច្រើនចូលចិត្តប្រើពាក្យថា “ចាំសិន… ចាំស្អែក… ចាំពេលក្រោយ… ចាំមានលុយសិន…ជាដើម” ពាក្យចាំទាំងនេះ ជាហេតុធ្វើឲ្យអ្នកមិនព្រមបញ្ចេញសកម្មភាព និងមិនព្រមចាប់ផ្តើមធ្វើ បើអ្នកមិនព្រមកែទម្លាប់អាក្រក់របស់អ្នក ហើយអ្នកមិនព្រមចាប់ផ្តើម តើអ្នកអាចទទួលបានជោគជ័យដោយរបៀបណា?

៥. ការអួតអាង៖ មនុស្សជាច្រើនបានប្រើប្រាស់ការអួតអាង ដើម្បីលាក់បាក់នូវភាពល្ងង់ខ្លៅរបស់ពួកគេ។ ពួកគេស្តីបន្ទោសដល់អ្នកដទៃ ប៉ុន្តែមិនបានពិនិត្យមើលពីការបរាជ័យដែលខ្លួនធ្លាប់បានធ្វើឡើយ។

Robert Kiyosaki បានមានប្រសាសន៍ទៀតថា៖ ប្រសិនបើអ្នកមិនមានភាពស្មោះត្រង់ និងមិនចេះគោរពខ្លួនឯងនោះ​ទេ នោះអ្នកក៏មិនអាចទទួលសេរីហិរញ្ញវត្ថុពិតប្រាកដដែរ៕

Comments
Loading...