Ultimate magazine theme for WordPress.

មូលហេតុ10 យ៉ាងដែលអ្នកគួរសរសេរគម្រោងអាជីវកម្ម

0 34

 

សម្រាប់ធុរកិច្ច​ជន​ភាគច្រើន ការសរសេរ​គម្រោងអាជីវកម្ម​គឺដើម្បី​ស្វែង​រក​ដៃគូរ​អាជីវកម្ម ​សុំកម្ចីពីធនាគារ ឬ​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត។ ភាគច្រើន គម្រោងអាជីវកម្ម​មិនបាន​សរសេរ​ឡើង​ដោយ​ហ្មត់ចត់នោះទេ ​ប៉ុន្តែ​គឺ​គ្រាន់តែ​សរសេរ​ដើម្បី​ឱ្យ​តែមាន​ប៉ុណ្ណោះ។  ​​ជាក់ស្តែង គម្រោងអាជីវកម្មគឺជាសន្លឹក​កិច្ច​ការ​ដ៏មានតម្លៃ​ វា​គឺ​ជា​ផែន​ទីគូរវាស​អនាគត​ធុរកិច្ច​នោះ ហើយ​វាក៏ជា​​សន្លឹក​កិច្ចការដែល​អាច​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀងជាមួយ​នឹង​ដៃគូរ​ដទៃ ព្រមទាំង​ជា​​ការ​ដៅទុកនិងបង្កើតរបៀប​គ្រប់គ្រង របៀប​ប្រតិ្ត​បត្តិ និងផ្តល់សារនៃម៉ាកសញ្ញាជាដើម។ ដូចនេះ តើអ្វីជាមូលហេតុចម្បងៗនៃការសរសេរ​គម្រោងអាជីវកម្ម?? ខាងក្រោម​នេះ​ជា​សម្តីដែលដក​ស្រង​ចេញ​ពី​ក្រុមសហគ្រិនវ័យក្មេង៖

ផែនទីនាំផ្លូវ៖ ការធ្វើគម្រោងគអាជីវកម្ម អាចឲ្យយើងដឹងជាក់លាក់នូវអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងគួរតែទៅ។ មិនត្រូវគិតថា វាជាសន្លឹកកិច្ច​ការដែលត្រូវតែធ្វើនោះទេ តែ​គឺ​​ជា​ផ្លូវសម្រាប់​ដើរ​ទៅ​កាន់​ភាព​ជោគ​ជ័យ។

ទទួលការយល់ដឹងឲ្យកាន់តែស៊ីជម្រៅទៅលើទីផ្សារ ៖ គម្រោង​អាជិវកម្ម​ជួយអ្នក​ឲ្យស្វែង​យល់ច្បាស់​ពី​ឱកាស​ទីផ្សារ​នៃ​ម៉ាកសញ្ញាថ្មីឲ្យកាន់តែស៊ីជម្រៅ មុនពេលចាប់ផ្តើមធ្វើអាជីវកម្ម ។ វាមានសារសំខាន់ណាស់សំរាប់សហគ្រិនដើម្បី​​សម្រេច​ចិត្ត​ថា​គួរ​បន្ត​ឈាន​ជើង​ចូល​ទៅក្នុង​ទីផ្សារ ឬក៏​ប្រើយុទ្ធសាស្ត្រ​ណាដើម្បី​អាច​ប្រកួត​ប្រជែង​អ្នកដែលបានចូលក្នុងទីផ្សារ​នេះមុន។៖ វាអាចជួយអ្នកក្នុងការរៀបចំ និងស្ថិតនៅផ្លូវត្រឹមត្រូវ។ វាត្រូវបានប្រើសំរាប់គម្រោង​ចំណាយ ការព្យាករណ៏ប្រាក់ចំណូល និងអាចជួយឲ្យ​សហគ្រាសធុនតូចរក្សាស្ថេរភាពយូរអង្វែង។

ការអនុវត្តនាំមកភាពឥតខ្ចោះ៖ គម្រោងនេះអាចគ្មានតម្លៃ​បន្ទាប់ពីបញ្ចប់វា ប៉ុន្តែ​វាអាច​ធ្វើ​ឲ្យ​អ្នកគិត​ពីអ្វីដែលអ្នកមិនមាន។

ការកំណត់ពីតួរលេខ៖ មុនពេលយើងចាប់ផ្តើមគំនិតថ្មី យ៉ាងហោចណាស់ យើងគួរបង្កើត​គម្រោង​នៃគំរូ​ហិរញ្ញវត្ថុ​និង​ធ្វើការ​វិភាគ​លម្អិត​ដើម្បី​អាច​យកប្រើប្រាស់​ជា​ឯកសារយោង​សម្រាប់​លំហូរ​សាច់ប្រាក់ និង​អាច​ឱ្យ​យើង​ត្រៀម​ទុន​បម្រុង​សម្រាប់អាជីវកម្ម។​ ការធ្វើ​ដូចនេះ​ធ្វើ​ឱ្យ​យើងអាចសន្សំពេលវេលា និងធ្វើឲ្យប្រាកដថា​យើង​អាច​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​​ការ​ដំណើរ​ការ​អាជីវកម្ម ជាពិសេស​នៅពេលដែលអាច​មាន​វិបត្តិ​ទុន ឬ​ជាជា​ការ​កំណត់​គោលដៅ​ ប្រាក់ចំណូល និងចំណេញដើម្បី​អាច​ឱ្យ​អាជីវកម្ម​មាន​និរន្តរភាព

ដោះស្រាយឧបសគ្គដែលអាចកើតមាន៖ គម្រោង​នេះអាចធ្វើឲ្យអ្នកចោទជាសំណួរទៅលើប្រភពនៃគំនិត ដើម្បី​ដោះស្រាយ​នៅពេលដែល​អាចជួប​ឧបសគ្គ ទាំង​សម្រាប់​អាជីវកម្មទាំងមូល សម្រាប់​ផលិតផល និងសេវាកម្មដើម្បី​អាចឈរជើង និង​ជ្រៀត​ចូលទៅក្នុង​ទីផ្សារ​គោលដៅបាន។

ជំរុញកិច្ចសហការ៖ ការសរសេរគម្រោង​អាជីវកម្ម​ជាវិធីមួយដើម្បីឲ្យប្រាកដថា មនុស្ស​ក្នុង​ក្រុម​មាន​ការ​ព្រមព្រៀង​ជាមួយគម្រោង​សព្វថ្ងៃ និងអនាគតសំរាប់ធុរកិច្ច។ នៅជំហានដំបូងសម្រាប់​​ក្រុមហ៊ុនមួយ វាតម្រូវ​ឲ្យមនុស្ស​ស្ថិតលើ​ផ្លូវតែមួយ ក្នុងការសហការគ្នាជំរុញធុរកិច្ចឲ្យជោគជ័យ។ គួរចៀសវាងកង្វះទំនាក់ទំនងជាមួយក្រុម។

ការកំណត់គោលដៅ៖ គម្រោង​ធុរកិច្ច​ជា​គម្រោង​ដ៏អស្ចារ្យ​ដែល​អនុញ្ញាតឲ្យ​សហគ្រិនបញ្ជាក់​ពី​ទស្សន​វិស័យ​ និងគម្រោងអនាគតរបស់សហគ្រាស។ យើងប្រើវាជាសំណួរ​ដើម្បីគិត និង​បង្កើត​ទស្សន​វិស័យ​និង​យុទ្ធសាស្ត្រសម្រាប់​អនាគត។ បើគម្រោង​បរាជ័យ យើង​អាចកែ​ប្រើ​យុទ្ធសាស្ត្រ ប៉ុន្តែ​ប្រើ​គោលដៅ​ដែលយើង​ដៅទុក​សម្រាប់​ប្រើ​វាជា​ការ​នាំ​ផ្លូវ​ឆ្ពោះ​ទៅកាន់ភាពជោគជ័យ។

ដឹងពីគម្រោងរបស់អ្នក៖ វាមានប្រយោជន៏សម្រាប់ធ្វើផែនការ​ និង​វាយ​តម្លៃ​អំពី​ធនធាន​ដែលត្រូវ​ការ ឬ​កំពុងត្រូវការ​ ដឹងពីដៃគូរប្រកួត​ប្រជែង និងបង្កើតគំរោង3ទៅ5ឆ្នាំខាងមុខ។ អ្វីទាំងនេះមានសារៈសំខាន់ណាស់ បើយើងចង់ពង្រីកអាជីវកម្ម។

10 បង្កើតកម្រិតស្តង់ដា ៖ គម្រោង​ធុរកិច្ច គឺមានតម្លៃ​ និងជា​ឯកសារប្រើសម្រាប់ធ្វើជា​ឧបករណ៍​​នៃការ​វាស់កម្រិត​ស្តង់ដាដ៏ល្អមួយ។ វាគឺជា​ឯកសារ​មួយ​ដែល​​សរសេរ​ចេញ​នូវ​ធាតុមួយចំនួន​ដែលអាជីវកម្ម​របស់យើង​ល្អ​ជាង​អាជីវកម្ម​ដែល​ដូចគ្នា​​​ផ្សេងទៀតដ៏ទៃទៀត ហើយ​ជា​ឧបករណ៍មួយដែល​ដាក់​កម្រិត​ស្តង់ដារអប្បបរិមា​សម្រាប់​អាជីវកម្ម​របស់យើង។

Comments
Loading...