Ultimate magazine theme for WordPress.

- Advertisement -

អត្ថប្រយោជន៍សុខភាពរបស់ម្រះព្រៅ

0 78

ម្រះព្រៅ (Ocimum tenuiflorum) ជារុក្ខជាតិស្លឹកបៃតងនេះដែលត្រូវបានគេស្គាល់ថា Ocimum sanctum L. និង Tulsi មានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ វាមានប្រវតិ្តសាស្រ្តនៅក្នុងថ្នាំឥណ្ឌាដែលជាការព្យាបាលសម្រាប់លក្ខខណ្ឌជាច្រើនចាប់ពីជំងឺភ្នែករហូតដល់ជំងឺស្រែង។ ចាប់តាំងពីស្លឹករហូតដល់គ្រាប់ពូជ ម្រះព្រៅត្រូវបានគេចាត់ទុកថាប៉ូវកំលាំងសម្រាប់រាងកាយ ចិត្ត និងស្មារតី។ ផ្នែកផ្សេងៗគ្នានៃរុក្ខជាតិត្រូវបានណែនាំសម្រាប់ព្យាបាលជំងឺផ្សេងៗគ្នា។
·           ប្រើផ្កាស្រស់របស់វាសម្រាប់ជំងឺរលាកទងសួត។
·           ប្រើស្លឹក និងគ្រាប់ជាមួយម្រេចខ្មៅសម្រាប់ជំងឺគ្រុនចាញ់។
·           ប្រើរុក្ខជាតិទាំងមូលសម្រាប់រាគរូស ចង្អោរ និងក្អួត។
·           ប្រើទម្រង់ថ្នាំគ្រាប់ សម្រាប់ជម្ងឺស្បែក។
·           ប្រើជាតិអាល់កុលដែលចម្រាញ់បានសម្រាប់ដំបៅក្រពះ និងជំងឺភ្នែក។
·           ប្រើប្រេងសំខាន់ៗដែលធ្វើពីស្លឹកសម្រាប់សត្វល្អិតខាំ។

កាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍៖  ផ្នែកទាំងអស់នៃរុក្ខជាតិ ម្រះព្រៅដើរតួជា Adaptogen Adaptogen គឺជាសារធាតុធម្មជាតិដែលជួយឱ្យរាងកាយរបស់អ្នកសម្របខ្លួនទៅនឹងភាពតានតឹង និងលើកកម្ពស់តុល្យភាពផ្លូវចិត្ត។ ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថាម្រះព្រៅ មានលក្ខណៈសម្បត្តិឱសថសាស្ត្រដើម្បីជួយឱ្យចិត្តអ្នកអាចទប់ទល់នឹងភាពតានតឹងជាច្រើនប្រភេទ។ ការសិក្សារបស់មនុស្ស និងសត្វត្រូវបានឃើញថាកាត់បន្ថយស្ត្រេស បញ្ហាផ្លូវភេទ បញ្ហានៃការគេង ការភ្លេចភ្លាំង និងហត់នឿយ។

រំញោច និងធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ៖ ម្រះព្រៅ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងជួយឱ្យរាងកាយរបស់អ្នកបំបាត់ជាតិពុល។ ការសិក្សាដែលមានប្រភពអាចទុកចិត្តជាច្រើនបានបង្ហាញថាម្រះព្រៅអាចការពាររាងកាយរបស់អ្នកពីជាតិគីមីពុល។ វាក៏អាចការពារជំងឺមហារីកដោយកាត់បន្ថយការលូតលាស់កោសិកាមហារីក។

ការពារប្រឆាំងនឹងការឆ្លង និងព្យាបាលស្នាមរបួស៖ ប្រេងចម្រាញ់ដែលធ្វើពីស្លឹករបស់វាត្រូវបានគេគិតថាជួយបង្កើនល្បឿននៃការព្យាបាលរបួស។ ម្រះព្រៅគឺជាអង់ទីករប្រឆាំងនឹងបាក់តេរី​ វីរុស មេរោគផ្សិត ការរលាក និងជាថ្នាំបំបាត់ការឈឺចាប់។

បញ្ចុះជាតិស្ករក្នុងឈាម៖ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទទី២ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិម្រះព្រៅអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលបន្ថែមម្រះព្រៅទៅក្នុងរបបអាហាររបស់អ្នក។

បញ្ចុះកូឡេស្តេរ៉ុលរបស់អ្នក៖ ដោយសារម្រះព្រៅផ្តោតលើស្ត្រេស មេតាបូលីសវាក៏អាចជួយក្នុងការសម្រកទម្ងន់ និងបន្ថយកម្រិតកូលេស្តេរ៉ុលផងដែរ។

បន្ធូរបញ្ហានៃការរលាក និងឈឺសន្លាក់៖​ សូមស្រមៃគិតថាអាចដោះស្រាយបញ្ហាស្ត្រេស ការថប់អារម្មណ៍ និងការរលាកដោយប្រើតែមួយពែងដែលបានធ្វើឡើងពីស្លឹកម្រះព្រៅ។ ក្នុងនាមជា Adaptogen ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មអង់ទីប៊្យូទិកម្រះព្រៅផ្តល់នូវអត្ថប្រយោជន៍ទាំងអស់នេះ។ វាថែមទាំងអាចជួយដល់អ្នកដែលមានជំងឺរលាកសន្លាក់ ឬរលាកសាច់ដុំ។

ការពារក្រពះរបស់អ្នក៖ ម្រះព្រៅអាចប្រឆាំងនឹងផលប៉ះពាល់នៃដំបៅដែលបណ្តាលមកពីភាពតានតឹង។ វាបង្កើនការការពារក្រពះរបស់អ្នកតាមធម្មជាតិដូចជា បន្ថយអាស៊ីតក្រពះ បង្កើនការបញ្ចេញទឹករំអិល បង្កើនកោសិកាទឹករំអិល ពង្រីកអាយុកាលរបស់កោសិកាទឹករំអិល។ ថ្នាំជាច្រើនសម្រាប់ដំបៅមានផលប៉ះពាល់ហើយអាចបណ្តាលឱ្យមិនស្រួលនៅក្នុងខ្លួនមនុស្សមួយចំនួន។ ម្រះព្រៅអាចជាជម្រើសដែលពេញចិត្ត។

ប្រភព៖ HealthLine: Medically reviewed by Debra Rose Wilson, PhD, MSN, RN, IBCLC, AHN-BC, CHT — Written by Brian Krans and Ana Gotter — Updated on July 2, 2019

Comments
Loading...