Ultimate magazine theme for WordPress.

- Advertisement -

តើ Bitcoin​ ​ជា​អ្វី​ ​ហើយ​ដំណើរការយ៉ាងណា និងរក​បាន​នៅ​កន្លែង​ណា?

0 52

Bitcoin ត្រូវ​បាន​គេ​បង្កើតឡើង​ កាល​ពីឆ្នាំ២០០៨ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​មនុស្ស​ម្នាក់ ឬ​​ក៏​អាច​ជា​មនុស្ស​មួយក្រុម ដែល​ប្រើ​រហស្សនាមថា “Satoshi Nakamoto” ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេនៅតែ​មិនទាន់​ស្គាល់​ច្បាស់​នៅឡើយ​ពី​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​បុគ្គល​ ឬ​ក្រុម​បុគ្គល​នៅ​ពី​ក្រោយរហស្សនាមនេះ។

Bitcoin​ ​ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ដែល​ចេញ​ក្នុង​ឆ្នាំ​ ​២០០៩​ ​តែ​ស្ថាបនិក​គឺ​ជា​អ្នក​មិន​បង្ហាញ​អត្តសញ្ញាណ​ ​ដោយ​ប្រើ​ក្លែងក្លាយឈ្មោះ​ថា​ ​Satoshi Nakamoto។

Bitcoin ត្រូវ​បាន​គេ​ដាក់​ឲ្យ​ធ្វើ​ចរាចរ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ជា​ដំបូង នៅ​ឆ្នាំ២០០៩ ដោយ​នៅ​ពេលនោះ ១ Bitcoin ​មាន​តម្លៃ​មិនដល់ ១សេន​ដុល្លារ​អាមេរិក​ផង ក៏ប៉ុន្តែ ប្រមាណ​ជា ៨ឆ្នាំក្រោយ​មក Bitcoin ​បាន​ឡើង​ថ្លៃ​កប់ពពក ដោយ​ ១ Bitcoin​ មាន​តម្លៃ​ដល់​ទៅ​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក កាល​ពីខែ​ធ្នូ​កន្លងទៅ មុន​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១ម៉ឺន​១ពាន់​ដុល្លារ នៅ​ដើមសប្តាហ៍​នេះ។

រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ណា​មួយ​ឡើង​ ​ហើយ​មាន​ចរាចរណ៍​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​និង​មិន​កាត់​កម្រៃ​សេវា​ប្រើប្រាស់​ដូច​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​ឌីជីថល​ ​Visa Card​ ​និង​ ​Master Card​ ​នោះ​ទេ​ ​ខណៈ​ហាង​ទំនិញ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​បាន​និយម​ប្រើប្រាស់​ ​Bitcoin។

អ្វីបានជា Bitcoin ពិសេស? 
Bitcoin គឺជាប្រព័ន្ធលុយឌីជីថលដែលអាចវេរពីមនុស្សម្នាក់ទៅឲ្យមនុស្សម្នាក់ទៀតដោយគ្មានស្ថាប័នកណ្ដាលគ្រប់គ្រង និងមានសុវត្ថិភាពទីមួយនៅលើពិភពលោក ហើយនៅក្នុងការអនុវត្តន៍ភាគច្រើននៃលុយឌីជីថល មានការតម្រូវឲ្យមានភាគីទីបីដើម្បីត្រួតពិនិត្យមើលប្រតិបត្តិការ​ និងត្រួតពិនិត្យមើលមូលនិធិទ្រទ្រង់ ក៏ប៉ុន្តែជាមួយនឹង Bitcoin មិនចាំបាច់មានស្ថាប័នណាមួយគ្រប់គ្រងប្រព័ន្ធនេះទេ ហើយមិនមានហានិភ័យបង្កដោយភាគីទីបីផងដែរ ហើយបណ្ដាញនេះត្រូវបានបំបែកជារៀងតូចៗរបស់វា ស្រដៀងគ្នាទៅនឹងអ៊ិនធឺណិតដែរ ហើយស្ទើរតែមិនអាចបន្លំលួច ឬធ្វើឲ្យមានគ្រោះថ្នាក់បានឡើយ។

- Advertisement -

Bitcoin មានសុវត្ថិភាពដោយរបៀបណា?​
Bitcoin គឺជាប្រូតូកូលសម្រាប់បញ្ជូនទិន្នន័យទៅក្នុងអ៊ិនធឺណិត ហើយប្រូតូកូល គឺជាសំណុំបទបញ្ជាដែលគ្រប់គ្រងប្រព័ន្ធដែលបិទជិត ដូច្នេះហើយមនុស្សគ្រប់គ្នាត្រូវគោរពតាមបទបញ្ជានេះប្រសិនបើពួកគេមានបំណងចង់ចូលរួមនៅក្នុងប្រព័ន្ធនេះ ហើយអ្នកណាដែលគោរពតាមបទបញ្ជាផ្សេងមិនអាចទាក់ទងជាមួយនឹងអ្នកចូលរួមឯទៀតនៅក្នុងប្រព័ន្ធនេះបានទេ ហើយវាហាក់ដូចជាការនិយាយភាសាមួយដែលគ្មាននរណាម្នាក់នៅជុំវិញខ្លួនលោកអ្នកអាចយល់បានអញ្ចឹងដែរ។
ប្រូតូកូលរបស់ Bitcoin ដំណើរការស្រដៀងគ្នានឹង HTTP ដែរ ហើយអ្នកណាម្នាក់ដែលរំលោភបំពានទៅលើបទបញ្ជានៃប្រូតូកូលរបស់ Bitcoin នោះពួកគេមិនអាចចូលរួមនៅក្នុងបណ្ដាញបានឡើយ ហើយអ្នកចូលរួមនៅលើ​បណ្ដាញត្រូវបានអនុញ្ញាតឲ្យចូលរួមតាមរយៈការគោរពតាមបទបញ្ជាប្រូតូកូល ហើយផ្ទុយមកវិញ ប្រតិបត្តិការបន្លំលួចដែលមិនគោរពតាមបទបញ្ជា នឹងមិនត្រូវបានទទួលស្គាល់ពីបណ្ដាញឡើយ។

ហើយ Bitcoin​ ​អាច​រក​បាន​តាម​វិធី​គេ​ហៅ​ថា​ ​Mine​ ​ដែល​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​គណនា​ដោះស្រាយ​ចំណោទ​ពីជគណិត​ដ៏​ស្មុគស្មាញ​ ​ឬ​អាច​ទិញ​បាន​ពី​ផ្សារភាគហ៊ុន​អន្តរជាតិ​ក្នុង​តម្លៃ​ប្រមាណ​ ៩៦៤១​​ ​ដុល្លារ​ក្នុង​មួយ​ ​Bitcoin​ ​អត្រា​ថ្ងៃ​ ​២៤​ ​មិថុនា​ ​២០២០៕

ព័ត៌មានបន្ថែមសូមចូលទីនេះ Bitcoin.org

Source: បច្ចេកវិទ្យា

Comments
Loading...