យោងតាម CNBC បានអះអាងថា កាលពីឆ្នាំ ២០១៩ កន្លងទៅឡាន ឡាំប៊ូគីនី ត្រូវបានលក់ចេញជាង ៨,២០៥ គ្រឿង បើធៀបទៅឆ្នាំ ២០១៨ លក់បានត្រឹម ៥,៧៥០ គ្រឿងប៉ុណ្ណោះ ហើយម៉ូដែល ដែលលក់ដាច់ជាងគេគឺ Lamborghini Urus SUV ដែលតម្លៃរបស់ជាង ២១០ ០០០ ដុល្លារអាមេរិកសម្រាប់ក្រៅប្រទេស ហើយក្នុងចំណោមនោះគឺ Urus លក់ដាច់ជាង ៥,០០០ គ្រឿងទៅទូទាំងសកលលោក ។
ទិន្នន័យនៃការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៊ីតាលី Lamborghini បានកើនឡើងរហូតដល់ទៅ ៥១ ភាគរយឯណោះ ដោយមានតួលេខរថយន្តលក់ចេញដល់ទៅ ៥ ៧៥០ គ្រឿងនៅជុំវិញពិភពលោក។ តាមពិតទៅ ការកើនឡើងនៃការលក់យ៉ាងគំហុកនេះគឺដោយសារតែខ្លួនបានបញ្ចេញរថយន្ត SUV របស់ខ្លួនជាលើកដំបូង Lamborghini Urus ដែលបានចេញតាំងពីខែកុម្ភៈ ក្នុងឆ្នាំ ២០១៨ ហើយចំនួននៃការលក់មានដល់ ១ ៧៦១ គ្រឿងឯណោះ ក្នុងចំណោមរថយន្តសរុប ៥ ៧៥០ គ្រឿងដែលលក់ចេញទាំងអស់។
ការលក់រថយន្តម៉ូដែលផ្សេងទៀតដូចជា Aventador និង Huracan ក៏មានការកើនឡើងផងដែរ គឹ Huracan មានការកើនឡើង ៥ ភាគរយ ស្មើនឹង ២ ៧៨០ គ្រឿង និង Aventador មានការកើនឡើង ៣ ភាគរយ ស្មើនឹង ១ ២០៩ គ្រឿង។

Lamborghini ត្រូវបានអ្នក Reviews ឡានល្បីៗដូចជា Car Blondie យកទៅធ្វើវីដេអូ និង YouTuber ជាច្រើនទៀតទិញយកទៅជិះ និងជូនការដូរគ្នាជាដើម ហើយតម្លៃរបស់ Lamborghini វាមិនថោកនោះទេ ព្រោនេះជាឡានលំដាប់អ្នកមានលុយជិះហើយ ដែលនៅស្រុកយើងកម្រឃើញមានអ្នកជិះខ្លាំងណាស់បើមានមួយៗក៏លំដាប់អ្នកមានដែរ ។
យ៉ាងណាមិញ ទម្រាំឈានជើងល្បីដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនឡានថ្លៃ Lamborghini ក៏មានប្រវត្តិមិនតិចឆ្នាំនោះដែរ ដែលក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ ១៩៦៣ ដែលឈរជើងលើទីផ្សារជាង ៥៧ ឆ្នាំហើយ លក់ឡានទៅពេញពិភពលោក ។
គួរបញ្ជាក់ដែរថា ទោះបី Lamborghini ល្បីល្បាញខ្លាំងនៅក្រៅស្រុកមែន តែថ្មីៗនេះគេឃើញក្រុមហ៊ុននេះ មានកន្លែងលក់នៅខ្មែរយើងហើយ ដែលជាឱកាសល្អសម្រាប់អ្នកចង់ទិញឡានស្ព័រជិះ មិនបាច់ចំណាយពេលទៅទិញនៅក្រៅស្រុកទៀតទេ ព្រោះខ្មែរយើងក៏មានដែរ ហើយក៏ជាការល្អដែរ ដែលស្រុកយើងចាប់ផ្ដើមមានក្រុមហ៊ុនឡានល្បីៗនៅស្រុកយើង ៕
Source: បច្ចេកវិទ្យា